ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​សម្រេច​ដក​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា មីន អ៊ុ​ង​ឡាំង ចេញពី​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ

2 ឆ្នាំ មុន

អាស៊ាន ៖ សមាគម​ន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា ASEAN បាន​សម្រេច​ដក​មេដឹកនាំ​យោធា​មី​យ៉ា​ន​ម៉ា មីន អ៊ុ​ង​ឡាំង

អាស៊ាន ៖ សមាគម​ន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា ASEAN បាន​សម្រេច​ដក​មេដឹកនាំ​យោធា​មី​យ៉ា​ន់ម៉ា មីន អ៊ុ​ង​ឡាំង (Min Aung Hlaing) ចេញពី​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ដែល​នឹង​ប្រព្រឹត្តិ​នៅ​ចុងខែ​តុលា​នេះ​។

រដ្ឋាភិបាលយោធា​មី​យ៉ា​ន​ម៉ា និយាយ​ថា​ខ្លួន​មានការ​ខកចិត្ត​ចំពោះ​សេចក្តីសម្រេច​នោះ​។

ការ​សម្រេច​ដក​ឧត្តមសេនីយ៍ មីន អ៊ុ​ង​ឡាំង​ ចេញពី​កិច្ចប្រជុំ​កំពូល​ថ្ងៃ ២៦-២៨​ខាង​មុខ ធ្វើ​ឡើង​អំឡុង​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ប្រទេស​ប្រ៊ុ​យ​ណេ ដែល​ជា​ម្ចាស់ផ្ទះ​អាស៊ាន​។

សេចក្តី​ប្រកាស​បញ្ជាក់​ថា នឹង​មានការ​អញ្ជើញ​ឥស្សរជន​មិនមែន​អ្នកនយោបាយ​មក​ពី​ប្រទេស​មី​យ៉ា​ម៉ា ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជំនួស​វិញ​។

សេចក្តី​ប្រកាស​បន្ថែម​ទៀត​ថា មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​បដិសេធ​ធ្វើ​តាម​ការ​សន្យា​របស់​ពួក​គេ​ក្នុង​ការ​ចរចា និង​ស្តារ​ស្ថាន​ភាព​ឡើង​វិញ​ក្នុង​ប្រទេស​។

កាលពី​ខែមេសា អាស៊ាន​បាន​ជំរុញ​ឲ្យ​លោក មីន អ៊ុ​ង​ឡាំង ​បញ្ឈប់​ការ​បង្ក្រាប​ហិ.ង្សា​នៅ​ក្នុង​ប្រទេស និង​ដោះ​លែង​អ្នកទោស​នយោបាយ​។

ក្រសួងការបរទេស​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃ​សោ​រិ៍​ថា ខ្លួន​គាំទ្រ​ដល់​ការ​សម្រេច​នោះ និង​បាន​លើក​ឡើង​ថា វា​គឺជា​រឿង​ដ៏​លំបាក ប៉ុន្តែ​វា​ជា​សេចក្តីសម្រេច​ដ៏​ចាំបាច់​ដើម្បី​រក្សា​ជំនឿ​ចិត្ត​របស់​អាស៊ាន​។

សូម​រម្លឹក​ថា​ ឧត្ត​មេ​សេនីយ៍ មីន អ៊ុ​ង​ឡាំង បាន​ឡើង​កាន់​អំណាច​តាម​រយៈ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា កាលពី​ខែកុម្ភៈ និង​បាន​ប្រកាស​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ខែសីហា​។

ចាប់តាំងពី​ក្តោប​ក្តាប់​អំណាច​មក ជន​ស៊ី​វិល​ជាង ១​ពាន់​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ដោយសារ​កងកម្លាំង​មី​យ៉ា​ន​ម៉ា ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​ការ​បង្ក្រាប​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​រដ្ឋាភិបាលយោធា​របស់​លោក បាន​និយាយ​ថា​តួលេខ​នៃ​អ្នក​ស្លា​.​ប់​នោះ​ជា​ការ​បំផ្លើស​៕ (​យោង​តាម​ប្រភព​៖ BBC និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ