ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាក់​បង្កាន់ដៃស្ពាន​គី​ហ្ស៊ុ​ណា ៖ ឃុំខ្លួន​អ្នកបើកបរ និង​ទារ​សំណង​ជិត​៣​ម៉ឺន​ដុល្លារ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ចៅក្រម​ស៊ើបសួរ សោ សុ​តា នៃ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​៨ មីនា ២០១៦ បាន​ចេញ​ដីកាឃុំខ្លួន​អ្នកបើកបរ​រថ​យន្​ត​ធុន​ធំ​ដឹក​ដំឡូង​មី​ម្នាក់​ឈ្មោះ​សេង សុខ​លាង ហៅ​សុខ ណេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ

ខេត្តកំពង់ចាម ៖ ចៅក្រម​ស៊ើបសួរ សោ សុ​តា នៃ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​៨ មីនា ២០១៦ បាន​ចេញ​ដីកាឃុំខ្លួន​អ្នកបើកបរ​រថ​យន្​ត​ធុន​ធំ​ដឹក​ដំឡូង​មី​ម្នាក់​ឈ្មោះ​សេង សុខ​លាង ហៅ​សុខ ណេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ  ស្រុក​​​ចំការលើ ដោយ​ត្រូវ​ចោទ​ពី​បទ​បើកបរ​គ្មាន​ប័ណ្ណ និង​ធ្វើ​ឱ្យ​ខូចខាត​តាម​មាត្រា​ទី​៧៥ និង​៤០​នៃ​ច្បាប់​ចរាចរណ៍ និង​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​ត្រូវ​សមត្ថកិច្ច​នាំ​នៅ​ដាក់​ពន្ធនាគារ​ខេត្ត​ហើយ ។ បុក​រះ​ខូចខាត​រថយន្ត​៧​គ្រឿង រុញ​រថយន្ត​ប្រេង​បុក​បាក់​បង្កាន់ដៃស្ពាន​គី​ហ្ស៊ូ​ណា

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម​បាន​បញ្ជាក់​ថា ចំពោះ​បង្កាន់ដៃស្ពាន​គី​ហ្សុ​ណា ដែល​រង​ការ​ខូចខាត​បាក់​ប្រេះ​ប្រវែង​ប្រហែល​១០​ម៉ែត្រ​នោះ ត្រូវ​បាន​មន្ទីរ​សាធារណៈការ​ខេត្តកំពង់ចាម ប្តឹង​ទាមទារ​ចំនួន​ជិត​៣០.០០០​ដុល្លារ ពី​ម្ចាស់​រថយន្ត​ដឹក​ដំឡូង​មី​ស្រស់​ខាង​​​លើ ។ ចំណែកឯ​អ្នកបើកបរ​បង្ក ត្រូវ​បាន​នគរបាល​ចរាចរ​ក្រុង​កំពង់ចាម នាំ​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៨ មីនា ដើម្បី​​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ។