ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ស្រពេចស្រពិល​ជុំវិញ​ការ​ចូល​និវត្តន៍​របស់​ស្តេច​ប្រដាល់ Manny Pacquiao

2 ឆ្នាំ មុន

ហ្វី​លី​ពី​ន ៖ ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao ទើបតែ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ប្រជែង​

ហ្វី​លី​ពី​ន ៖ ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao ទើបតែ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​ហ្វី​លី​ពី​ន​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០២២​។ ស្រប​ពេល​អ្នកគាំទ្រ​ចង់​ដឹង​អំពី​ជីវិត​នៃ​អាជីព​ប្រដាល់​សកល​របស់​លោក​។ គួររំលឹកថា ទីបំផុត​! ស្តេច​ប្រដាល់ Pacquiao ប្រកាស​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី

នៅ​ក្នុង​ថ្ងៃ​ដដែល ក្រោយ​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី Pacquiao ដែល​ចាញ់​ការ​ប្រកួត​កីឡាករ Yordenis Ugas កាលពី​ខែសីហា បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​តារា​សម្តែង​ស្រី Toni Gonzaga នៅ​លើ​កម្មវិធី​យូ​ធូប​របស់​នាង​ដែល​មានឈ្មោះ​ថា Toni Talks ពាក់ព័ន្ធ​បញ្ហា​អាជីព​ប្រដាល់​របស់​ខ្លួន​។

ដោយ​បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​អាជីព​ប្រដាល់​របស់ខ្ញុំ? អាជីព​ប្រដាល់​របស់ខ្ញុំ​បាន​បញ្ចប់​រួច​ទៅ​ហើយ ។ ព្រោះ​ខ្ញុំ​បាន​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​អស់​ពេល​យូរ​មក​ហើយ​។ ហើយ​គ្រួសារ​ខ្ញុំ​បាន​និយាយ​ថា វា​គ្រប់គ្រាន់​ហើយ​។ ខ្ញុំ​ទើបតែ​បន្ត​ឡើង​ប្រកួត​ប្រដាល់ ព្រោះ​ខ្ញុំ​ងប់​ង​ល់​និង​កីឡា​នេះ​»​។

ការ​លើក​ឡើង​បែប​នេះ អ្នកគាំទ្រ​ជឿ​ថា ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត​ពិភពលោក​៨​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​រូប​នេះ បាន​សម្រេចចិត្ត​ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់សកល​ហើយ​។

យ៉ាងណាមិញ លោក Sean Gibbons ប្រធាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ (Promotion) របស់ Pacquiao បាន​អះអាង​ប្រាប់ ESPN កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ថា Pacquiao មិន​ទាន់​សម្រេចចិត្ត​អំពី​អនាគត​អាជីព​ប្រដាល់​របស់​គាត់​ជា​ផ្លូវការ​នៅឡើយ​ទេ ទោះ​មានការ​អត្ថាធិប្បាយ​កន្លង​មក​យ៉ាងណា​ក៏​ដោយ​។ ដោយនៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ គាត់​នឹង​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ​ថា តើ​ត្រូវ​មានការ​ប្រកួត​១​លើក​ចុង​ក្រោយ ឬ​ក៏​ចូល​និវត្តន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ