ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ស្តេច​ប្រដាល់ Pacquiao ប្រកាស​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី

1 ខែ មុន

ហ្វី​លី​ពី​ន ៖ ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា បាន​ធ្វើការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ ដើម្បី​ឈរឈ្មោះ​ជា​

ហ្វី​លី​ពី​ន ៖ ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា បាន​ធ្វើការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ប្រជែង​ការ​បោះ​ឆ្នោត​តំណែង​ប្រធានាធិបតី​ហ្វី​លី​ពី​ន​នៅ​ឆ្នាំ ២០២២​។ ក្រោយ​យល់ព្រម​ទទួលយក​ការ​តែងតាំង​ជា​បេក្ខជន​ប្រកួតប្រជែង​ពី​គណបក្ស PDP-Laban របស់​លោក​។

កន្លង​មក ​បណ្តាសារ​ព័ត៌មាន​ជា​ច្រើន តែងតែ​ចេញផ្សាយ​ជា​បន្តបន្ទាប់​អំពី​ដំណើរ​នៃ​ការ​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ហ្វី​លី​ពី​ន​របស់ Pacquiao សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​វ័យ​៤២​ឆ្នាំ​រូប​នេះ មិន​ដែល​ធ្លាប់​ធ្វើការ​ប្រកាស​ដោយ​ផ្ទាល់​នោះ​ទេ​។

Pacquiao ដែល​ទើប​ចាញ់​កីឡាករ Yordenis Ugas កាលពី​ខែសីហា បាន​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​មួយ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា «​ខ្ញុំ​ទទួលយក​ដោយ​ក្លាហាន​នូវ​ការ​ប្រកួតប្រជែង​ក្នុង​ការ​ធ្វើ​ជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​។ យើង​ត្រូវការ​ភាព​រីក​ចម្រើន​។ យើង​ត្រូវការ​ឈ្នះ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​។ យើង​ត្រូវការ​រដ្ឋាភិបាល ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​របស់​យើង ដោយ​សុចរិត​ភាព មេត្តា និង​តម្លាភាព​។ ហើយ​ពេលវេលា​គឺ​ឥឡូវនេះ​។ ខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ប្រឈម​មុខ​នឹង​ភាព​ជា​អ្នកដឹកនាំ​»​។

កាលពីដើម​ខែកញ្ញា លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន Rodrigo Duterte ក៏​បាន​យល់ព្រម​ទទួលយក​ការ​តែងតាំង​ជា​បេក្ខជន​ឈរឈ្មោះ​ប្រជែង​តំណែង​អនុ​ប្រធានាធិបតី​ពី​គណបក្ស​របស់​លោក សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ផង​ដែរ​។ បន្ទាប់​ពី​លោក​បាន​ដឹកនាំ​១​អាណត្តិ​រួច​ហើយ ដូច្នេះ​មិន​អាច​បន្ត​ឈរឈ្មោះ​ដឹកនាំ​អាណត្តិ​ទី​២​នោះ​ទេ​។

សូម​រំលឹក​ថា លោក Pacquiao គឺ​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​បំផុត​របស់​លោក Duterte សម្រាប់​យុទ្ធនាការ​សង្គ្រាម​បោសសំអាត​គ្រឿងញៀន​នៅ​ហ្វី​លី​ពី​ន​។ យ៉ាងណាមិញ ទំនាក់ទំនង​អ្នក​ទាំង​ពីរ បាន​ប្រែ​ទៅ​ជា​តឹងតែង​ដាក់​គ្នា​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ បន្ទាប់​ពី​លោក Pacquiao បាន​លើក​ឡើង​អំពី​ជំហរ​ទន់ជ្រាយ​របស់​លោក Duterte ស្តី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​និយាយ​ថា លោក​កំពុង​ស៊ើបអង្កេត​អំពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថែម​ទៀត​ផង​។ ដែល​ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឱ្យ Pacquiao ត្រូវ​បណ្តេញ​ចេញពី​តំណែង​ជា​ប្រធាន​គណបក្ស PDP-Laban ផង​ដែរ​៕ (​ដកស្រង់​ពី Reuters)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture