ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Medvedev ផ្តួលលេខ១ពិភពលោក Djokovic ក្លាយជាម្ចាស់ជើងឯក US Open

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev បានឈ្នះ Grand Slam (ពានរង្វាន់ធំ) ជាលើក

សហរដ្ឋអាមេរិក ៖ កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev បានឈ្នះ Grand Slam (ពានរង្វាន់ធំ) ជាលើកដំបូងបំផុតសម្រាប់អាជីពរបស់ខ្លួន ក្រោយបានផ្តួលកំពូលកីឡាករស៊ែប Novak Djokovic នៅព្រឹត្តិការណ៍ US Open 2021 ឯកត្តជន​ផ្នែកបុរស កាលពីព្រឹកមិញ (ម៉ោងនៅកម្ពុជា)។ គួររំលឹកថា Emma Raducanu ម្ចាស់​ពាន US Open ត្រឹម​វ័យ​១៨​ឆ្នាំ​ជាមួយ​កំណត់​ត្រា​ពិសេស​បំផុត

កីឡាករលំដាប់ទី២ពិភពលោក Medvedev វ័យ២៥ឆ្នាំ បានផ្តួលកីឡាករលំដាប់ទី១ពិភពលោក Djokovic វ័យ៣៤ឆ្នាំ នៅកីឡដ្ឋាន USTA Billie Jean King National Tennis Center ក្នុងទីក្រុងញូវយ៉ក ដោយលទ្ធផល ៦-៤, ៦-៤ និង ៦-៤ ។

ជ័យជម្នះរបស់ Medvedev នៅព្រឹត្តិការណ៍ US Open 2021 គឺជាការបង្អាក់ដំណើរឈ្នះ Grand Slam លើកទី២១សម្រាប់អាជីពរបស់ Djokovic ខណៈកីឡាករស៊ែប​រូបនេះ បានឈ្នះ​ Grand Slam ៣លើករួចមកហើយពីព្រឹត្តិការណ៍ Australian Open, French Open និង Wimbledon នៅឆ្នាំ ២០២១ នេះ។

​សរុបលទ្ធផលព្រឹត្តិការណ៍ US Open 2021 ឯកត្តជនបានរកឃើញម្ចាស់ជើងឯកជាផ្លូវការហើយ។ ដោយផ្នែកបុរសគឺកីឡាកររុស្ស៊ី Daniil Medvedev ខណៈផ្នែកនារីគឺកីឡាការិនីវ័យ១៨ឆ្នាំចក្រភពអង់គ្លេស Emma Raducanu ដែលផ្តួលកីឡាការិនីកាណាដា Leylah Fernandez កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា កន្លងទៅ (ម៉ោងនៅកម្ពុជា)៕ (ដកស្រង់ចេញពី BBC)

កីឡាការិនី Emma Raducanu (​អាវ​ក្រហម​) ម្ចាស់​ជើងឯក US Open 2021 ឯកត្តជន​ផ្នែក​នារី និង​កីឡាការិនី​រងជើង​ឯក Leylah Fernandez

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ