ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Emma Raducanu ម្ចាស់​ពាន US Open ត្រឹម​វ័យ​១៨​ឆ្នាំ​ជាមួយ​កំណត់​ត្រា​ពិសេស​បំផុត

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កីឡាការិនី​វាយ​កូន​បាល់ (Tennis) វ័យក្មេង Emma Raducanu បាន​បញ្ចប់​ការ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​៤៤​ឆ្នាំ​

សហរដ្ឋអាមេរិក ៖ កីឡាការិនី​វាយ​កូន​បាល់ (Tennis) វ័យក្មេង Emma Raducanu បាន​បញ្ចប់​ការ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​៤៤​ឆ្នាំ​របស់​ចក្រភព​អង់គ្លេស សម្រាប់​ការ​ឈ្នះ​ជើងឯក​ព្រឹត្តិការណ៍ US Open ឯកត្តជន​ផ្នែក​នារី ក្រោយ​បាន​ផ្តួល​កីឡាការិនី​វ័យក្មេង​កា​ណា​ដា Leylah Fernandez ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ ២០២១ នេះ​។

កីឡាការិនី Emma Raducanu ដែល​មាន​វ័យ​១៨​ឆ្នាំ បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ (​ម៉ោង​នៅ​កម្ពុជា​) លើ​ទីលាន USTA Billie Jean King National Tennis Center ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​ជាមួយនឹង​ជ័យជម្នះ ៦-៤, ៦-៣ លើ​កីឡាការិនី​កា​ណា​ដា Leylah Fernandez ដែល​មាន​វ័យ​១៩​ឆ្នាំ​។

Raducanu ក្លាយជា​កីឡាការិនី​អង់គ្លេស​វ័យក្មេង​បំផុត​ដែល​ឈ្នះ Grand Slam (​ពានរង្វាន់​ធំ​) ហើយ​ក៏​ជា​ការ​ឈ្នះ​លើក​ដំបូង​បំផុត​សម្រាប់​អាជីព​របស់​នាង​ផង​ដែរ​។ ជាមួយ​ជ័យជម្នះ​នេះ Raducanu បាន​ក្លាយជា​កីឡាការិនី​អង់គ្លេស​ដំបូង​គេ​នៅ​រយៈពេល​៤៤​ឆ្នាំ​ចុង​ក្រោយ​ដែល​ឈ្នះ Grand Slam បន្ទាប់​ពី​លោកស្រី Virginia Wade ជា​កីឡាការិនី​អង់គ្លេស​ចុង​ក្រោយ​គេ ដែល​បាន​ឈ្នះ Grand Slam នៅ​ព្រឹត្តិការណ៍ Wimbledon កាលពី​ឆ្នាំ ១៩៧៧​។

ពិសេស​ជាង​នេះ​ទៅ​ទៀត សម្រាប់​ព្រឹត្តិការណ៍ US Open កីឡាការិនី Raducanu បាន​សាង​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ ដោយ​ក្លាយជា​កីឡាការិនី​ដំបូង​គេ​មិន​ស្គាល់​ចាញ់​សូ​ម្បី​តែ​១​សេត (Dropping a set) ចាប់តាំងពី​ការ​ប្រកួត​វគ្គ​ជម្រុះ​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ