ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីនារី៣នាក់ស្លា.ប់ដោយ​ផឹកស្រា​ពុល គឺមិន​បាន​​ឃាត់ខាង​​​អ្នកផលិតស្រា​​ណាម្នាក់​​ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ចុងក្រោយ សមត្ថកិច្ច​មិន​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ឡើយ ព្រោះ​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​កែ​ច្នៃ​យីហោ«មាសហុង» ទើបតែ​ស្លា.ប់​និង​ធ្វើបុណ្យ​៧​ថ្ងៃ​រួច ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប .​ប…


រាជធានីភ្នំពេញ​ ៖ ចុងក្រោយ សមត្ថកិច្ច​មិន​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ឡើយ ព្រោះ​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​កែ​ច្នៃ​យីហោ«មាសហុង» ទើបតែ​ស្លា.ប់​និង​ធ្វើបុណ្យ​៧​ថ្ងៃ​រួច ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប .​ប ។ សូមរំលឹកថា៖ ​រកឃើញកន្លែងផលិតស្រាថ្នាំ «ទំពាំងបាយជូ» ដែលធ្វើអោយនារីវ័យក្មេង ៣នាក់ ពុលស្លា.ប់

​ក្រោយ​ពី​មាន​ហេតុ​ការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយ​នារី​វ័យក្មេង​ចំនួន​៣​នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត ដោយសារ​តែ​នាំ​គ្នា​ទិញ​ស្រាថ្នាំ​ដែល​មានឈ្មោះ​ថា «​ស្រា​ទំពាំងបាយជូ» យក​មក​ផឹក​ ហើយ​ពុល​នោះ​។​ កម្លាំង​មាន​សម្ថ​កិច្ច​មិន​បាន​ធ្វើការ​ចាប់​ឃាត់​ខ្លួន​មនុស្ស​ណា​ម្នាក់​ទេ ដោយសារ​តែ​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​កែ​ច្នៃ​យីហោ​«មាស ហុង​»ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៧៥B ផ្លូវ​លេខ ៣៥០ ភូមិ ២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង ទើបតែ​បាន​ស្លា.ប់​និង​ធ្វើបុណ្យ​៧​ថ្ងៃ​រួច​ប៉ុណ្ណោះ ហើយ​ក៏​នៅ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​​ទទួលខុសត្រូវ​បន្ត​ឡើយ ហើយ​ទីតាំង​នោះ​ ក៏​ត្រូវ​បាន​បិទ​ផង​ដែរ​ ។

សូមបញ្ជាក់ទៀត​ថា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​ករណី​សង្ស័យ​ពុល​ស្រា ដែល​បណ្តាល​ឱ្យ​មាន​ប្រជាពលរដ្ឋចំនួន៣​នាក់ បាត់​បង់​ជីវិត កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ ដើម្បី​ប្រមូល​យក​សំណាក​គំរូ​មក​វិភាគ​រក​មូលហេតុ​នៃ​ការ​ស្លាប់​បាត់បង់​ជីវិត​។ ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​រក​ឃើញ និង​យក​គំរូ​ស្រា ដែល​ជន​រង​គ្រោះ បាន​បរិភោគ​សល់ យក​មក​វិភាគ នៅ​មន្ទីរពិសោធន៍ រក​សារធាតុ​មេតា​ណុ​ល ដែល​ជា​សារធាតុពុល​។

លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្នុង​ចំណោម​គំរូ​ស្រា​ចំនួន ៥​គំរូ ដែល​ទទួល​បាន​ពី​កន្លែង​កើតហេតុ មាន ៣​គំរូ មាន​វត្តមាន​សារធាតុ​មេតា​ណុ​ល​ពី ១.៣% រហូត​ដល់ ៨.៨% លើស​ពី​កម្រិត​អនុញ្ញាត (០.១៥%) ពី ១៣ ដល់ ៨៨​ដង ដែល​ជា​កម្រិត​មួយ​គ្រោះថ្នាក់​បំផុត សម្រាប់​អ្នក​បរិភោគ​។ បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​វិភាគ នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មានការ​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ស្រា​កែ​ច្នៃ មាស ហុង ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយ​បាន​រក​ឃើញ​ស្រា​កែ​ច្នៃ​រួច និង​ស្រាស រួម​ទាំង​សម្ភារៈ​កែ​ច្នៃ​ស្រា​មួយ​ចំនួន​សម្រាប់​ធ្វើ​ជា​វត្ថុ​តាង​។ ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ទីតាំង​ចែកចាយ និង​ផ្ទះ​លក់ទំនិញ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​ដកហូត​ស្រា​ទំពាំងបាយជូ និង​ស្រាស សញ្ញា «​មាស ហុង​» ចំនួន ៤៨​យួរ (​មួយ​យួរ ១២​ដប​) មក​រក្សា​ទុកជា​បណ្តោះអាសន្ន​។

មន្ត្រី​ជំនាញ នឹង​បន្ត​ចុះ​ប្រមូល​នៅ​តាម​បណ្តា​ផ្សារ និង​ទី​ទាំង​ចែកចាយ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បញ្ឈប់​ការ​បរិភោគ​ស្រា​ទំពាំងបាយជូ និង​ស្រាស​សញ្ញា មាស ហុង ជា​បន្ទាន់ ដើម្បី​ការពារ​អាយុជីវិត​របស់​លោក​អ្នក​។ មន្ត្រី​ជំនាញ សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ សូម​បញ្ឈប់​ការ​លក់ និង​ចែកចាយ​ស្រា​ទំពាំងបាយជូ និង​ស្រាស​សញ្ញា មាស ហុង និង​សូម​ទាក់ទង​ប្រគល់​ជូន​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ដើម្បី​ធ្វើការ​កំទេច​ចោល​។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ កញ្ញា ឆ្នាំ ២០២១ ម្សិលមិញ មាន​ហេតុការណ៍​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង ដោយ​គេ​ប្រទះ​ឃើញ​នារី​វ័យក្មេង​ចំនួន ២​នាក់ ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង នៅ​ជាន់​ទី​៣ ផ្ទះ​លេខ​២៧ ផ្លួ​វសុធា​រស មុខ​ផ្សារ​ទំនើប អ៊ី​អន​១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​នារី​ម្នាក់​ទៀតបាន​ស្លា.ប់ នៅ​ស្រុក​កំណើត​ឯ​ខេត្តកណ្តាល​។

ក្រោយ​ពី​ពួក​គេបាន​នាំ​គ្នា​ទិញ​ស្រាថ្នាំ ដែល​មានឈ្មោះទំពាំងបាយជូ នេះ​ចំនួន១២​ដប យក​មក​ផឹក​អស់១១​ដប នៅ​សល់១​ដប និង​ពុល​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាងនេះ​៕

អត្ថបទសរសេរ ដោយ