បំផ្ទុះគ្រាប់បែក ២កន្លែង ខាងក្រៅព្រលានក្រុងកាប៊ុល ស្លា.ប់មនុស្សយ៉ាងហោច ១៣នាក់
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter នៅថ្ងៃព្រហស្បតិ៍ ទី២៦ សីហា…
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter នៅថ្ងៃព្រហស្បតិ៍ ទី២៦ សីហា…
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter នៅថ្ងៃព្រហស្បតិ៍ ទី២៦ សីហា ២០២១នេះថា “ការផ្ទុះនៅឯច្រក Abbe គឺជាការវាយប្រហារអត្តឃាត ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជនស៊ីវិលអាមេរិក យើងក៏អាចបញ្ជាក់បានថា យ៉ាងហោចណាស់មានការផ្ទុះមួយផ្សេងទៀត នៅជិតសណ្ឋាគារ Baron ដែលនៅមិនឆ្ងាយប៉ុន្មានពីច្រក Abbey ។ យើងនឹងបន្តផ្តល់ព័ត៌មានលម្អិតបន្ថែម” ។
អាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ (Hamid Karzai) ក្នុងទីក្រុងកាប៊ុល ជាកន្លែងដែលកងកម្លាំងលោកខាងលិចកំពុងប្រញាប់ប្រញាល់ជម្លៀសមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
ដោយឡែក ប្រធានាធិបតីបារាំង ខណៈកំពុងធ្វើទស្សនកិច្ចនៅប្រទេសអៀឡង់ លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានការណ៍នៅអាហ្វហ្កានីស្ថានកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ដោយសារគ្រាប់បែកអត្តឃាត ដែលបានផ្ទុះនៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុល ហើយបានសម្លាប់មនុស្សយ៉ាងតិច ១៣នាក់ ។ ក្មេងៗ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នកស្លាប់ ។
លោក Emmanuel Macron បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអៀរឡង់លោក Micheal Martin ដោយអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។
លោកបានបន្ថែមថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអាហ្វហ្គានីស្ថាន នឹងមិនបន្តនៅក្នុងប្រទេសនេះឡើយដោយហេតុផលសន្តិសុខ ហើយនឹងបន្ថែមកម្លាំងពិសេសរបស់បារាំង នៅឯព្រលានយន្តហោះ ។
ចំណែកឯមន្ត្រីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល បានចេញសេចក្តីប្រកាសព្រមានពីសន្តិសុខមួយ មុនពេលការផ្ទុះកើតឡើង ដោយប្រាប់ឱ្យជនជាតិអាមេរិក ចៀសវាងចូលទៅអាកាសយានដ្ឋាន តាមច្រក Abbey ច្រកខាងកើត ឬច្រកខាងជើង ឥឡូវនេះគួរតែចាកចេញភ្លាមៗ ៕
«មានការផ្ទុះដ៏ខ្លាំង នៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុល»
ចែករំលែកព័តមាននេះ