ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​ផ្ទុះ​ដ៏ខ្លាំង នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល

2 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ មន្ត្រី​នៃ​មន្ទីរ​បញ្ច​កោណ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ សីហា ២០២១​នេះ បាន​បញ្ជាក់​ពី​ការ​ផ្ទុះ នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ ហា​មី​ដ​កា​ហ្សៃ…

វ៉ា​ស៊ី​ន​តោន ៖ មន្ត្រី​នៃ​មន្ទីរ​បញ្ច​កោណ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ សីហា ២០២១​នេះ បាន​បញ្ជាក់​ពី​ការ​ផ្ទុះ នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ ហា​មី​ដ​កា​ហ្សៃ (Hamid Karzai) ក្នុង​ទីក្រុង​កា​ប៊ុល ជា​កន្លែង​ដែល​កងកម្លាំង​លោក​ខាងលិច​កំពុង​ប្រញាប់ប្រញាល់​ជម្លៀស​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

យោង​តាម​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក John Kirby បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ពិតជា​មានការ​ផ្ទុះ នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​អន្តរជាតិ ហា​មី​ដ​កា​ហ្សៃ ក្នុង​ទីក្រុង​កា​ប៊ុល ។ លោក​បន្ត​ថា “​យើង​អាច​បញ្ជាក់​បាន​ថា មានការ​ផ្ទុះ​មែន នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​របួស​មិន​ច្បាស់ នៅ​ពេល​នេះ​ទេ ។ យើង​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម នៅ​ពេល​យើង​ទទួល​បាន​” ។

មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក នៅ​ទីក្រុង​កា​ប៊ុល បាន​ពណ៌នា​នេះ​ថា “​ជា​ការ​ផ្ទុះ​ដ៏ខ្លាំង​” ហើយ​បាន​និយាយ​ថា មាន​សេចក្តីរាយការណ៍​អំពី​ការ​បាញ់កាំភ្លើង ដោយ​ជំរុញ​ឲ្យ​ជនជាតិ​អា​មេ​រិ​ក ចៀសវាង​ការ​ធ្វើ​ដំណើរ ចូល​ទៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន ។

ស្ថានទូត បាន​ចេញ​សេចក្តី​ប្រកាស​សន្តិសុខ​មួយ មុន​ពេល​ការ​ផ្ទុះ​កើតឡើង ដោយ​ប្រាប់​ឱ្យ​ជនជាតិ​អា​មេ​រិ​ក​ចៀសវាង​ចូល​ទៅ​អាកាសយានដ្ឋាន ៖ នៅ​ឯ​ច្រកចូល Abbey ច្រកចូល​ខាងកើត ឬ​ច្រកចូល​ខាងជើង ឥឡូវនេះ​គួរតែ​ចាកចេញ​ភ្លាម​ៗ ។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​នេះ កងកម្លាំង​លោក​ខាងលិច បាន​ជម្លៀស​មនុស្ស ១៣.៤០០​នាក់​ចេញពី​ទីក្រុង​កា​ប៊ុល​តាម​ជើងហោះហើរ​យន្តហោះ​យោធា ៩១​គ្រឿង ។ ចាប់តាំងពី​ការ​ជម្លៀស​ប្រជាជន​ទ្រង់ទ្រាយ​ធំ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៤ ខែសីហា មនុស្ស​ប្រមាណ ៩៥.៧០០​នាក់ ​ត្រូវ​បាន​គេ​ដឹក​តាម​យន្តហោះ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ។

មនុស្ស​ប្រហែល ១០១.៣០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ចាប់តាំងពី​ចុងខែ​កក្កដា រួម​ទាំង​ពលរដ្ឋ​អា​មេ​រិ​ក ប្រមាណ ៤.៥០០​នាក់​និង​គ្រួសារ​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ