ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អ្នក​លឿង​បាន​លេច​រូបរាង​ក្រោម​ជំនួយ​របស់​ជប៉ុន សមិទ្ធផល​ដ៏​ធំ​ជា​ប្រវត្ដិសាស្ដ្រ​នឹង​លាតសន្ធឹង​នៅ​ឆ្នាំ​២០១៥

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ឆ្ពោះទៅ​សាងសង់ស្ពាន​អ្នក​លឿង​ឆ្លងកាត់​ទន្លេមេគង្គ​ដែល ជា​គំរោង​ដ៏​ធំ​មួយបាន​លេច​រូបរាង​ច្បាស់ ហើយ​បន្ទាប់​ពី​ការ​រង់ចាំ​ដ៏​យូរ​មួយ ។ ការ​ចុះហត្ថលេខា​ទទួល​នូវ​ជំនួយ​ឥត​សំណង​ពីប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​២៣ មិថុនា ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្ដីការក្រសួង​ការបរទេស គឺ​ទឹកប្រាក់​ប្រមាណ​១៣១​លានដុល្លារ នឹង​ត្រូវ

រាជធានី​ភ្នំពេញ ៖ ការ​ឆ្ពោះទៅ​សាងសង់ស្ពាន​អ្នក​លឿង​ឆ្លងកាត់​ទន្លេមេគង្គ​ដែល ជា​គំរោង​ដ៏​ធំ​មួយបាន​លេច​រូបរាង​ច្បាស់ ហើយ​បន្ទាប់​ពី​ការ​រង់ចាំ​ដ៏​យូរ​មួយ ។ ការ​ចុះហត្ថលេខា​ទទួល​នូវ​ជំនួយ​ឥត​សំណង​ពីប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​២៣ មិថុនា ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្ដីការក្រសួង​ការបរទេស គឺ​ទឹកប្រាក់​ប្រមាណ​១៣១​លានដុល្លារ នឹង​ត្រូវ​ចំណាយ​សំរាប់​ការ​សាងសង់នេះ ។

គេ​នៅ​ចាំ​បាន​ថា រាល់​សកម្មភាព​នានា របស់​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​នឹង​សម​ភាគី​ជប៉ុន គឺ​មិន​ភ្លេច​សោះឡើយ ក្នុង​ការ​និយាយ​ពី​ការ​សាង់សង់​ស្ពានអ្នក​លឿង​នេះ ។ ការ​ឈាន​ដល់​ដំណាក់កាលចុង​ក្រោយ​នេះ គឺ​មិន​អាច​កាត់​ផ្ដាច់​ពី​រាល់​ការ ប្រឹងប្រែង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឡើយហើយ​ក៏​ជា​ការ​ដឹងគុណ​ផង​ដែរដល់​ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន ទោះបីជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​វិបត្ដិ​សេដ្ឋកិច្ច​សាកល​ឬ​មានការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ (​នាយករដ្ឋមន្ដ្រី​) បន្ដបន្ទាប់​ក្ដី​ក៏​ការ​សន្យា​របស់​ជប៉ុន គឺ​មិន​ផ្លាស់​ប្ដូរ​នោះ​ឡើយ ។

លោក​ម៉ាសា​ហ្វ៊ូ​មី គូ​រ៉ូ​គី ឯកអគ្គរាជទូតជប៉ុន​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មានបន្ទាប់​ពី​ការ​ចុះហត្ថលេខា​ថា “​នេះ​ជា​គំរោងដែល​យើង​ទាំងអស់​គ្នា​បាន​ទន្ទឹងរង់ចាំ​អស់រយៈពេល​ជា​យូរ​មក​ហើយ ។ ខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ហើយ​នៅ​ទីបញ្ចប់​ការ​សាងសង់​ក៏​អាច​ចាប់ផ្ដើម​បាន​” ។លោក​ឯកអគ្គរាជទូត​ជប៉ុន​រូប​នេះ​បន្ដ​ថា ការ​សាងសង់​ស្ពាន​នេះ​មាន​គំរោង​បញ្ចប់​នៅ មុន​ខែកុម្ភៈ ឆ្នាំ​២០១៥ ដែល​នឹង​ជួយ​ពង្រឹងការ​ផ្ទេរ ការ​ដឹក​ជញ្ជូន​ប្រជាជន និង​ទំនិញឧទាហរណ៍​ដូច​ជា​ស្ពាន​មិត្ដភាព​កម្ពុជា​-​ជប៉ុន នៅ​ភ្នំពេញ និង​ស្ពាន​គី​ហ្ស៊ុ​ណា នៅ​ខេត្ដ​កំពង់ចាម ។ នេះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ច្រក របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង និង​ផ្លូវ​ហា​យវ៉េ​អាស៊ី ។

ស្ពាន​អ្នក​លឿង​ក៏​នឹង​រួមចំណែកផង​ដែរ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​មេគង្គ​ទាំងមូល ហើយ​ដែល​ខ្លឹមសារ​នេះ​ត្រូវ​បាន បញ្ជាក់​អះអាង​ជា​ឯកច្ឆន្ទ​ឡើង​វិញ​ដោយ​សន្និសីទ​កំពូល​មេគង្គ​-​ជប៉ុន​កាលពី​ឆ្នាំ​កន្លង​មក ។លោក​ម៉ាសា​ហ្វ៊ូ​មី គូ​រ៉ូ​គីបញ្ជាក់​ទៀត​ថា ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​សំរាប់​កម្មវិធី​អាហារូបករណ៍​តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ ដោយ​មាន​និស្សិត​កម្ពុជា​ចំនួន​១៩៩​នាក់ រួច​មក​ហើយ​ដែល​បាន​បញ្ចប់​កម្មវិធី​នេះដោយ​ជោគជ័យ ។ ជាមួយនឹង​ជំនួយ​ថ្មី​នេះ និស្សិត​កម្ពុជា​ចំនួន​២៤​នាក់​ដែល​បាន​ជ្រើស រើស​រួច​ហើយ​នោះ នឹង​ទៅ​សិក្សា​រយៈពេល​៤ ឆ្នាំ​នៅ​ប្រទេស​ជប៉ុន ។

លោក​ឯកអគ្គរាជទូត​ជប៉ុន​គូសបញ្ជាក់​ថា “​ខ្ញុំ​សង្ឃឹមថា និស្សិត​កម្ពុជា​ដែល​បាន​បញ្ចប់ ការ​សិក្សា​រួច​មក​ហើយ និង​និស្សិត​ដែល​នឹង បញ្ចប់​ការ​សិក្សា​នៅ​ពេល​អនាគត ពួក​គេ​នឹង រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ហើយនឹង​ក្លាយទៅជា​ស្ពាន​មួយ​ដែល​ត​ភ្ជាប់ ប្រទេស​របស់​យើង​ទាំង​២” ។លោក​ហោ ណាំ​ហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការបរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ ក៏​បាន​ថ្លែង​ក្នុង​នាម​ប្រជា​ពលរដ្ឋ​កម្ពុជា​ផង​ដែរ​ថា ប្រជាពលរដ្ឋ​កម្ពុជាទូ​ទាំង​ប្រទេស​មានការ​រីករាយ​សប្បាយ ដោយសារ​រដ្ឋាភិបាល​ជប៉ុន​បាន​សំរេច​ផ្ដល់ ជំនួយ​ឥត​សំណង​ប្រមាណ​១៣១​លាន​ដុល្លារ ដើម្បី​សាងសង់​ស្ពាន​អ្នក​លឿង​ដែល​ជា​ស្ពាន​មាន​ប្រវែង​វែង​ជាង​ស្ពាន​គី​ហ្ស៊ុ​ណា​នៅ​ខេត្ដកំពង់ចាម​ទៅ​ទៀត ។

ពេល​សាងសង់​ស្ពាន នេះ​រួចមិន​ត្រឹមតែ​សំរួល​ដល់​ដំណើរ​ឆ្លងកាត់ របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​ប្រជាពលរដ្ឋ នៅ​ខេត្ដព្រៃវែង​, ខេត្ដស្វាយរៀង​, ភ្នំពេញ ទៅ​ភាគ​អាគ្នេយ៍​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គឺជា​ស្ពាន មួយ​ដែល​សំរួល​ឱ្យ​ផ្លូវ​ហា​យ​វ៉េ​លេខ​១​របស់ អាស៊ី ។ ដូច្នេះ​ស្ពាន​អ្នក​លឿង​នេះ ជា​ស្ពាន មួយ​មាន​សារសំខាន់​ណាស់​មិនមែន​សំរាប់​តែ​កម្ពុ​ជាមួយ​ទេ គឺ​មាន​សារសំខាន់​សំរាប់​តំបន់ មេគង្គ​ទាំងមូល​តែ​ម្ដង ។លោក​ឧបនាយករដ្ឋមន្ដ្រី​មាន​ប្រសាសន៍ បន្ដ​ថា ស្ពាន​អ្នក​លឿង​នេះ គឺ​ធំ​ជាងគេ​ដែល ជប៉ុន​បាន​ជួយ​ក្នុង​ក្រប​ខណ្ឌ មេគង្គ​-​ជប៉ុន សហប្រតិបត្ដិការ​ជប៉ុន​។

ការ​ស្ថាបនា​ស្ពាន អ្នក​លឿង គឺជា​ប្រវត្ដិសាស្ដ្រ​មួយ​ដែល​ជា​ការ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​១ ឬ​និយាយ​បាន​ថា ភ្ជាប់ត្រើយ​ខាង​លិចទៅ​ត្រើយ​ខាងជើង ដែលកន្លង​មកនេះ ការ​ឆ្លងកាត់​តាម​សាឡា​ង តាំងពី​សម័យ​អាណានិគម​មក​មានការ​លំបាក ណាស់ ហើយ​កាន់តែ​លំបាក​នៅ​ពេល​ម​ធ្យោបាយ​ធ្វើ​ដំណើរ​កាន់តែ​មាន​ច្រើន​ឡើង ។ កំពង់ចម្លង​ធំ​ជាងគេ គឺ​ចំណុច​អ្នក​លឿង​នេះឯង ។  សំរាប់​កំពង់ចម្លង​នេះ​ដែរ គឺ​ទើបតែ បិទ​កំពង់ចម្លង​ព្រែក​ក្ដាម​ឆ្លងកាត់​ទន្លេសាប​។ ចំណែក​កំពង់ចម្លង​មួយទៀត បាន​បញ្ចប់​យូរ មក​ហើយ​ដែរ គឺ​កំពង់ចម្លង​ទន្លេ​បិទ​ដែល ជំនួស​ដោយ​ស្ពាន​គី​ហ្ស៊ុ​ណា ៕