ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​មួយ​កន្លែង​នៅ​ក្រុង​ស្វាយ​រៀង​ចែក​អា​ហារ​ដល់​ឳ​ពុក​ម្តាយ​និង​បេក្ខជន​មក​ប្រឡង​បាក់​ឌុ​ប

6 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ម្ចាស់​ហាង​មួយ​កន្លែង​មានចិត្ត​សប្បុរស បាន​រៀបចំ​នូវ​ម្ហូបអាហារ​ដើម្បី​ចែក​ជូន​ឪពុកម្តាយ និង​បេក្ខជន​ដែល​មក​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុត្តិយភូមិ​នៅ​មណ្ឌល​ស្វាយ​រៀង ថ្ងៃ​ទី​០៨-៩ តុលា ២០២៤ ចំនួន​០៣​ពេល​សម្រាប់​មនុស្ស​៦០០​នាក់ ។…

ខេត្តស្វាយរៀង ៖ ម្ចាស់​ហាង​មួយ​កន្លែង​មានចិត្ត​សប្បុរស បាន​រៀបចំ​នូវ​ម្ហូបអាហារ​ដើម្បី​ចែក​ជូន​ឪពុកម្តាយ និង​បេក្ខជន​ដែល​មក​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុត្តិយភូមិ​នៅ​មណ្ឌល​ស្វាយ​រៀង ថ្ងៃ​ទី​០៨-៩ តុលា ២០២៤ ចំនួន​០៣​ពេល​សម្រាប់​មនុស្ស​៦០០​នាក់ ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ តុលា ២០២៤ នេះ មាន​ឪពុក​ម្តាយ បេក្ខជន​ប្រឡង សមត្ថកិច្ច យុវជន​ក្រុមការងារ​ប្រឆាំង​អំពើ​ពុក​រលួយ លោកគ្រូ អ្នកគ្រូ ដែល​មានផ្ទះ​ឆ្ងាយ បាន​មក​ទទួលទាន​អាហារ​នៅ​ហាង​សរុប​ជាង​១​ពាន់​នាក់ ។

បើ​តាម​បេក្ខជន​មក​ប្រឡង​បាន​ប្រាប់​កោះសន្តិភាព​ថា ពួក​គេ​មក​ពី​ក្រុង​បា​វិត ខ្លះមក​ពី​ស្រុក​ច​ន្ទ្រា ស្រុក​រមាស​ហែក ស្រុក​រំដួល ស្រុក​ស្វាយ​ទាប ស្រុក​ស្វាយ​ជ្រំ​និង​ស្រុក​កំពង់​រោ​ទ៌ ។

ពួក​គាត់​រីករាយ​ជា​ខ្លាំង និង​អគុណ​ដល់​ម្ចាស់​ហាង​ដែល​មានចិត្ត​សប្បុរស​ចែករំលែក​រៀបចំ​ម្ហូបអាហារ និង​ទឹក​សុទ្ធ​ដល់​សិស្សានុសិស្ស​ជា​បេក្ខជន​ដែល​មានផ្ទះ​ឆ្ងាយ មក​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុត្តិយភូមិ​រយៈពេល​២​ថ្ងៃនេះ គឺ​អាហារ​០៣​ពេល នេះ​ជា​ចិត្តសប្បុរស​បាន​ចែករំលែក​ទាន​ដ៏​ប្រពៃ សម្រាប់​គ្រួសារ​ខ្មែរ ។

ក្នុង​នាម ឪពុក​ម្តាយ សិស្សានុសិស្ស​និង​បេក្ខជន​ប្រឡង​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​ហាង​ដក់ចិត្ត ដែល​បាន​បរិច្ចាគ​ទាន​ដ៏​ប្រសើរ​នេះ​សូម​ឲ្យ​លោក​និង​បុគ្គលិក​ប្រកប​មុខរបរ​ឲ្យ​កាន់តែ​រីក​ចម្រើន និង​ពុទ្ធ​ពរ​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ​កុំបី ឃ្លាងឃ្លាត​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ