រាជធានីភ្នំពេញ ៖ តារាសម្តែងលោក ឆឹម សក្កដា បានប្រកាសចេញមុខចូលរួមចំណែកជាថវិកា ដើម្បីជួយដល់សាលាសិល្បៈហ្វ៊ូណន ដែលកំពុងមានការខ្វះខាតលើសម្ភារសិក្សាសម្រាប់សិស្សរៀននៅទីនោះ ។
ការសម្រេចចូលរួមចំណែកជាថវិកាពីតារាប្រុសរូបនេះ គឺជាការផ្តល់ឱកាសអោយកុមារកំព្រានៅទីនេះបានរៀនសូត្របន្ថែមលើអក្សរសាស្ត្រខ្មែរ ជាពិសេស សិល្បៈវប្បធម៌ក្នុងពេលបច្ចុប្បន្នចំនួនសិស្សច្រើនតែសម្ភារសិក្សានៅមានការខ្វះខាត ។
លោក ឆឹម សក្កដា បានប្រកាសតាមបណ្តាញសង្គមថា ខ្ញុំបាទចូលរួមចំណែកឧបត្ថម្ភថវិកា និងទ្រទ្រង់ដល់សាលាសិល្បៈ ហ្វ៊ូណន ដើម្បីអោយកុមារក្រំពា និងកុមារក្រីក្រដទៃទៀត មានឱកាសបានរៀនសូត្របន្ថែមនូវភាសារខ្មែរ ភាសារបរទេស សិល្បៈវប្បធម៌ខ្មែរ គុនខ្មែរ…ជាដើម!
ខ្ញុំបាទសង្ឃឹមថា បងប្អូនសប្បុរសជន និងចូលរួមជាមួយយើងខ្ញុំ ដើម្បីកុមារកម្ពុជាយើង ព្រោះចំនួនសិស្សច្រើន តែសាលានិងសំភារសិក្សារនៅមានទំហំតូច និងខ្វះខាត។
យ៉ាងណា បើតាមលោក ឆឹម សក្កដា តាមរយៈការប្រកាសខាងលើនេះ លោកសង្ឃឹមថា បងប្អូនសប្បុរសជននានានឹងចូលរួមជួយដល់សាលាតាមសទ្ធា ។
គួរបញ្ជាក់ថា សាលាសិល្បៈហ្វូណនមានទីតាំងស្ថិតនៅលើដំបូលអគារមជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មវត្តភ្នំ ដែលដំបូងឡើយសាលាមួយនេះ ស្ថិតនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈហៅសាលារចនា។
សាលាសិល្បៈហ្វូណន មានបង្រៀនសិល្បៈខ្មែរបុរាណជាច្រើនទម្រង់មាន ភ្លេង ខ្លុយ របាំ និងការស្លៀកពាក់ជាដើម ។ សាលាមួយនេះ បានដំណើរការតាំងពីឆ្នាំ២០១០ បង្រៀនដោយសាស្ត្រាចារ្យជំនាញមកពីសាលាវិចិត្រសិល្បតែម្ដង ៕
ចែករំលែកព័តមាននេះ