រាជធានីភ្នំពេញ ៖ ឃាត.ករដៃឆៅដែលវាយសម្លា.ប់ប្រពន្ធ ហើយច្រកក្នុងវ៉ាលិស រួចដឹកកតាមរថយន្ត យកទៅបោះចោលនៅក្នុងទន្លេនៅត្រើយខាងកើតស្ពានស្ទឹងត្រង់ ក្នុងខេត្តត្បូងឃ្មុំនោះ ត្រូវបាននគរបាលនាំខ្លួនមកកាន់រាជធានីភ្នំពេញ និងនាំទៅបង្ហាញនៅកន្លែងហេតុ ដើម្បីរុករកវត្ថុតាងបន្តទៀត។ ការនាំខ្លួនឃាត.ករដែលសម្លា.ប់ប្រពន្ធនោះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ដែលចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅចំណុចទីតាំងផ្ទះជនដៃដល់ ដែលជាកន្លែងកើតហេតុ ស្ថិតនៅចំណុចផ្ទះលេខ៥៤B ផ្លូវលេខ៥៩៨ ភូមិទំបន់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឃាតក.រដៃឆៃរូបនោះមានឈ្មោះស៊ាន ហួរ អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ គង់ វុទ្ធី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ ។
ជនដៃដល់រូបនោះ ត្រូវបាននគរបាលអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ, នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះទៅសហការជាមួយស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់យីហោ «នីឡា» ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីសម្លា.ប់ប្រពន្ធច្រកចូលវ៉ាលិស រួចដឹកតាមរថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿង យកទៅចោលក្នុងទឹកទន្លេនៅខេត្តត្បូងឃ្មុំ ហើយក៏យករថយន្ត និងសម្ភារៈមួយចំនួនដែលបន្សល់ទុកនោះ ទៅប្លុងចោលនៅចំណុចដីឡូតិ៍មួយកន្លែងខាងលិច ភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បន្ទាប់មកក៏បានជិះរថយន្តតាក់ស៊ីបន្តដំណើរ ទៅខេត្តបាត់ដំបង ប៉ុន្តែនៅតែគេចមិនផុតពីសំណាញ់ច្បាប់ដដែល។
ទាក់ទិនការឈានទៅដល់សម្លា.ប់ប្រពន្ធរបស់ខ្លួននេះ ត្រូវបាននគរបាលអោយដឹងថា ផ្តើមចេញពីរឿងប្រចណ្ឌ និងទំនាស់គ្នាក្នុងគ្រួសារជាបន្តបន្ទាប់ហើយ និងលើកចុងក្រោយនេះក៏ឈានទៅប្រើហិ.ង្សា ដោយប្រើដៃជើង យកកៅអី និងកាំបិតផ្គាក់កា.ប់ទៅលើស្ត្រីជាប្រពន្ធ រួចដឹកស.ពយកទៅទំលាក់ក្នុងទឹកទន្លេតែម្តង។
តាមព័ត៌មានបានអោយដឹងទៀតថា ជនដៃដល់ និងស្ត្រីជាប្រពន្ធបានរស់នៅជាមួយគ្នារហូតមានកូនចំនួន២នាក់ដែលមានគ្រួសារ និងបានទៅរស់នៅក្រៅប្រទេសអស់ហើយ នៅសល់តែ២នាក់ប្តីប្រពន្ធនេះតែប៉ុណ្ណោះ។ នៅក្នុងរយៈពេលចុងក្រោយនេះ ២នាក់ប្តីប្រពន្ធរស់នៅមិនស្រូវចុះសម្រុងនឹងគ្នាទេ ដោយសារតែជនសង្ស័យប្រចណ្ឌនឹងស្ត្រីជាប្រពន្ធមានប្រុសថ្មី និងចោទថា លួចកិបកេងប្រាក់ដែលរកស៊ីជាមួយគ្នា ហើយនៅពេលដែលទំនាស់គ្នាម្តងៗ ស្ត្រីជាប្រពន្ធតែងតែសុំប្តីលែងលះ ។
តាមព័ត៌មានដដែលអោយដឹងបន្តថា លុះនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីជាប្រពន្ធក៏មានទំនាស់គ្នាជាមួយឈ្មោះ វូចហៀង អាយុប្រមាណ៧៥ឆ្នាំ ដែលត្រូវជាបងជីដូនមួយរបស់ជនដៃដល់ និងបានដេញចេញពីផ្ទះ។ ខណៈពេលទាស់គ្នា ជនដៃដល់ជាប្តីក៏បានស្រែកឮខ្លាំង និងមានទំនាស់គ្នា ជាមួយប្រពន្ធ ។ ដោយឃើញដូចនោះ ស្ត្រីជាប្រពន្ធស្រែកថា ហ្អែងជាប់គុកហើយប្រើហិ.ង្សា និងបានយកទូរស័ព្ទប្រុងតេទៅអង្គការសិទ្ធិមនុស្ស ហើយជនសង្ស័យក៏បានស្ទុះទៅចាប់ប្រតាយប្រតប់ តែត្រូវបានស្ត្រីជាប្រពន្ធរត់ចូលទៅបន្ទប់ដេក ហើយក៏ត្រូវប្តីស្ទុះទៅវាយនឹងដៃ និងបានទាញកៅអីឈើវាយទៅលើប្រពន្ធ បណ្តាលអោយដួលលើឥដ្ឋបោកក្បាលរហូតធ្វើឱ្យសន្លប់ដេកស្តូកស្តឹងតែម្តង។
តាមព័ត៌មានដដែលអោយដឹងទៀតថា លុះក្រោយមក ជនដៃដល់ជាប្តីក៏បានចូលទៅក្នុងចង្ក្រានបាយ យកកាំបិតផ្គាក់មកកាប់ក.ដៃឆ្វេងប្រពន្ធ ដែលកំពុងតែដេកដួលនោះ។ បន្ទាប់ពីដឹងថា ស្លា.ប់ហើយ ជនដៃដល់ក៏បានយកវ៉ាលិសចំនួន២ ដែលមួយរៀបចំដាក់ខោអាវខ្លួនឯង និងមួយទៀតដាក់ស.ពប្រពន្ធ និងបានរៀបចំលាងសំអាតឈាមផងដែរ។ បន្ទាប់ពីរៀបចំរួចហើយ ជនដៃដល់ក៏បានជិះម៉ូតូមួយគ្រឿងទៅយករថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ស អត់ស្លាកដែលផ្ញើទុកនៅកន្លែងផ្ញើ នៅក្នុងផ្សារក្រមួន មកយកដឹកស.ព។
តាមព័ត៌មានអោយដឹងទៀតថា ខណៈពេលនោះ ជនដៃដល់ក៏បានបើកគូថរថយន្ត ហើយបានហៅអ្នកជួសជុលម៉ូតូកង់៣ ដែលបានជួលផ្ទះរបស់ខ្លួនដើម្បីជួយលើកវ៉ាលិសដាក់ក្នុងគូថរថយន្ត រួចក៏បានចាក់សោផ្ទះ ហើយបើករថយន្តទៅបាត់ទៅតែម្តង។
តាមសមត្ថកិច្ចអោយដឹងទៀតថា ជនដៃដល់បានបើករថយន្តដឹកស.ពប្រពន្ធទៅដេកនៅក្នុងព្រៃចំការកៅស៊ូ ក្នុងខេត្តកំពង់ចាម រួចនៅវេលាទៀបភ្លឺថ្ងៃទី១០ ខែមិថុនា ក៏បានដឹកស.ពយកទៅទំលាក់ចោលក្នុងទឹកទន្លេនៅខាងកើតស្ពានស្ទឹងត្រង់ ក្នុងខេត្តត្បូងឃ្មុំ រួចក៏បានបើករថយន្តត្រឡប់មកវិញយកទៅប្លុងចោលក្នុងដីឡួតិ៍ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និងបានជិះរថយន្តទៅខេត្តបាត់ដំបងដើម្បីគេចខ្លួន ។
តាមនគរបាលអោយដឹងទៀតថា ដោយសារតែមានការសង្ស័យពីជាងជួលជុលដែលលើកវ៉ាលិស ព្រមទាំងក្រុមគ្រួសារ ក៏បានរាយការណ៍មកសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ហើយក៏បានសហការជាមួយនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញភ្លាមៗ ក៏បានប្រទះរថយន្ត និងស.ពអណ្តែតទន្លេក្នុងខេត្តត្បូងឃ្មុំ សមត្ថកិច្ចក៏បន្តសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ហើយក៏ឈានទៅសហការជាមួយនគរបាលខេត្តបាត់ដំបង ដើម្បីឃាត់ខ្លួនជនដៃដល់តែម្តង។
នៅក្នុងការនាំខ្លួនទៅកន្លែងកើតហេតុនគរបាលខណ្ឌសែនសុខ ក៏បានរកឃើញកៅអីដែលវាយទៅលើស្ត្រីជាប្រពន្ធ ដែលជនសង្ស័យបោះចោលនៅក្រោយផ្ទះ ព្រមទាំងរកឃើញម៉ូតូកូនទារពណ៌ក្រហម ១គ្រឿង នៅកន្លែងផ្ញើផងដែរ ។
គួររលឹកថា ៖ ខ្លោចចិត្តណាស់! កូនៗលាតត្រដាងរឿងរ៉ាវឪពុកសម្លា.ប់ម្តាយយកស.ពទៅចោលនៅត្បូងឃ្មុំ ៕
ចែករំលែកព័តមាននេះ