រាជធានីភ្នំពេញ ៖ កូនៗរបស់ស្ត្រីរងគ្រោះដែលបានបាត់បង់ជីវិតក្រោមកណ្តាប់ដៃប្តីរបស់ខ្លួន បានចែករំលែកនូវរឿងរ៉ាវដ៏គួរឱ្យរន្ធត់ចិត្ត រៀបរាប់អំពីទង្វើរបស់ឪពុកដែលហ៊ានលើកដៃសម្លា.ប់ភរិយា រួចយកស.ពដាក់ក្នុងវ៉ាលិស ហើយដឹកយកទៅចោលនៅខេត្តត្បូងឃ្មុំ ។
កូនប្រុសមួយរូបរបស់ស្ត្រីរងគ្រោះបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះថា «Ah Ti» បានរៀបរាប់យ៉ាងក្តុកក្តួល និងមានបង្ហាញអំពីវីដេអូថ្ងៃដែលម្តាយជាទីស្រលាញ់ ត្រូវឪពុកសម្លា.ប់យ៉ាងដូច្នេះថា «Video ទី១ ថ្ងៃកើតហេតុ ថ្ងៃ09 ខែ06 ឆ្នាំ 2021 ម៉ោងប្រមាណជា 10:40 នាទីព្រឹក ប៉ាខ្ញុំបានអោយគេជួយលើកវ៉ាលិសដាក់ឡាន ព្រោះធ្ងន់ពេកគាត់លើកអត់រួច ហើយក៏បើកឡានទៅជាមួយសាំង2-3 កាន គាត់បានប្រាប់អ្នកជិតខាងថា គាត់ទៅខេត្តហើយ កម្មករក៏ថា វ៉ាលិសដាក់អីធ្ងន់ម៉េសពូ ហើយកម្មករ ជាសាក្សីក៏បញ្ជាក់ថា ពេលហ្នឹង មុខប៉ាខ្ញុំស្លេកអស់ហើយ» ។
ប្រភពដដែលបានបន្តថា «ប្រហែលម៉ោង 3 នាទីល្ងាច ថ្ងៃដដែល ពួកខ្ញុំទាក់ទងទៅម៉ាក់ខ្ញុំអត់បាន ទើបមានការបារម្ភ Facebook ខ្ញុំនិងបងស្រីខ្ញុំ និងបងប្អូនជាច្រើននាក់ទៀតត្រូវបានប៉ាខ្ញុំ Block ចោលទាំងអស់ ខ្ញុំព្យាយាម call ទៅលេខទូរស័ព្ទដៃទាំងអស់របស់គាត់ គឺគាត់មិនព្រមលើកទេ ។ លុះដល់ពេលម៉ោង6-7 នាទីល្ងាច ថ្ងៃដដែល មីងខ្ញុំបានប្ដឹង Police អោយមកគាស់ផ្ទះ ព្រោះខ្លាចប៉ាខ្ញុំចាក់សោម៉ាក់ខ្ញុំក្នុងនោះ (បញ្ជាក់ បន្ទប់ផ្ទះខ្ញុំនីមួយៗត្រូវបានប៉ាខ្ញុំធ្វើត្រចៀក សោរថ្មីៗនេះ ទាំងក្នុង ទាំងក្រៅ ចាក់2-3ជាន់) បាត់ម៉ាក់ខ្ញុំរយៈពេលជិត8ម៉ោង តាំងពីម៉ោង 10ព្រឹកមិញ ហើយពួកខ្ញុំភ័យណាស់» ។
កូនប្រុសរូបនេះបានបន្តថា «ពេលគាស់ហើយ ក៏អត់ឃើញម៉ាក់ខ្ញុំទេ តែឃើញបន្ទប់ប៉ាម៉ាក់មានដានឈាម ដែលប៉ាខ្ញុំព្យាយាមលុប តែលុបអត់អស់ ហើយក៏មានឃើញសក់ម៉ាក់ខ្ញុំជ្រុះទាំងដុំៗ ក្រវិលម៉ាក់ខ្ញុំក៏ជ្រុះមុខទ្វារដែរ ពួកខ្ញុំក៏សង្ស័យថា ប៉ាបោចសក់ម៉ាក់ខ្ញុំ ហើយមានរឿងប្រវាយប្រតប់គ្នាមុននឹងប៉ាខ្ញុំសម្លា.ប់ម៉ាក់ខ្ញុំ រួចដាក់សាកស.ពក្នុងវ៉ាលីសហ្នឹងហើយ ព្រោះអត់ឃើញ ម៉ាក់ ខ្ញុំចេញពីផ្ទះតាំងពីយប់មុនថ្ងៃកើតហេតុ ។ ខ្ញុំដឹងតាំងពីថ្ងៃកើតហេតុហើយមកម្ល៉េះថា វាជាករណីឃា.តកម្ម តែខ្ញុំមិនហ៊ានបញ្ចេញព័ត៌មានជាសាធារណៈ ព្រោះខ្លាចចាប់ប៉ាខ្ញុំអត់បាន ខ្ញុំគ្រាន់តែ Post ថា បាត់ប៉ាម៉ាក់ខ្ញុំជាង 8ម៉ោងហើយ ។ នៅមាន Details ច្រើនទៀត បើខ្ញុំមានពេល ខ្ញុំនឹងព្យាយាមសរសេររៀបរាប់ និងបកស្រាយពីមូលហេតុដែលឈានទៅដល់ការសម្លា.ប់ម៉ាក់ខ្ញុំ» ។
កាលពីថ្ងៃម្សិលមិញ គណនីហ្វេសប៊ុកមួយទៀតឈ្មោះ Sok Cheng ដែលអះអាងថា ជាកូនរបស់ស្ត្រីរងគ្រោះក៏បានបង្ហោះសារគួរឱ្យសង្វេគថា «សពម៉ាក់ខ្ញុំ ត្រូវបានរកឃើញហើយ ប៉ាខ្ញុំបានសម្លា.ប់ម៉ាក់ខ្ញុំ ហើយយកម៉ាក់ខ្ញុំញាត់ចូលវ៉ាលិសបើកឡានទៅបាត់ជាមួយសាំង2-3កាន ថ្ងៃកើតហេតុ ថ្ងៃទី09 ខែ06 វេលាម៉ោង10 នាទីព្រឹក កន្លែងកើតហេតុនៅផ្ទះខ្ញុំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ» ។ 1: ថ្ងៃ10 ខែ6 ឡានត្រូវបានគាត់យកទៅប្លុងចោលនៅម្ដុំស្រុក បាធាយខេត្តកំពង់ចាម 2: ថ្ងៃ11ខែ6 ស.ពត្រូវបានរកឃើញនៅក្នុងទឹកទន្លេ នៅជរោ ខេត្តត្បូងឃ្មុំ 3: ថ្ងៃ12 ខែ6 ប៉ាខ្ញុំត្រូវបានសមត្ថកិច្ចចាប់បានហើយ ប៉ាខ្ញុំកា.ប់ម៉ាក់ខ្ញុំត្រូវដៃស្ដាំ ដាច់ដល់ឆ្អឹង ព្រោះឃើញនៅជិតទ្វារនៅបន្ទប់ប៉ាម៉ាក់ខ្ញុំដែលជាកន្លែងកើតហេតុមានស្នាមដៃឆ្វេងដែលប្រឡាក់ដោយឈា.ម ដៃស្ដាំម៉ាក់ខ្ញុំត្រូវបានប៉ាខ្ញុំកា.ប់ ហើយដៃឆ្វេងម៉ាក់ខ្ញុំក៏យកមកខ្ទប់ឈា.ម ហើយព្យាយាមបើកទ្វារ នេះជាអ្វីដែលខ្ញុំសន្និដ្ឋានតាមផុសតាងដែលមាន» ។
កូនរបស់ស្ត្រីរងគ្រោះពោលបន្តថា «ម៉ាក់ខ្ញុំទៅបានសុខហើយ មួយជីវិតនេះម៉ាក់ខ្ញុំហត់នឿយណាស់ គាត់អត់មានគោលបំណងធំដុំអីទេ គឺខំប្រឹងដើម្បីតែកូន សាកស.ពម៉ាក់ខ្ញុំ នឹងត្រូវបានបងប្អូនធ្វើបុណ្យតាមកន្លងនៃព្រះពុទ្ធសាសនា» ។
ទន្ទឹមនឹងនោះ កូនៗក៏បានបន្តថា ថវិកាដែលបានពីការចូលបុណ្យស.ព នឹងចាត់ចែងចំណាយធ្វើបុណ្យហើយនឹងយកទៅបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា ឬជាសកម្មភាពមនុស្សធម៌ផ្សេងទៀត បើនៅសល់ ដើម្បីអោយវិញ្ញាណក្ខន្ធគាត់ទៅបានសុគតភព ព្រោះគាត់ចូលចិត្តធ្វើបុណ្យណាស់ ពេលគាត់នៅរស់។
គណនីខាងលើបានបន្ថែមថា «ម៉ាក់ខ្ញុំស្លា.ប់វេទនាណាស់ ព្រោះអត់មានកូនៗនៅក្បែរទេ ខ្ញុំនិងបងស្រីខ្ញុំនៅក្រៅប្រទេសទាំងអស់ ខ្ញុំនិងប្អូនប្រុសខ្ញុំ អត់បានទៅធ្វើបុណ្យអោយម៉ាក់ខ្ញុំទេ ពួកខ្ញុំចង់ទៅ ណាស់ តែដោយសារ covid ពួកខ្ញុំទៅអត់បាន ខ្ញុំមានតែម្រាមដៃដប់សូមអរគុណដល់ពុកម៉ែ បងប្អូន ពូមីងដែលបានចូលរួមជាថវិកាក្ដី ជាការបួងសួងក្ដី សូមពុកម៉ែបងប្អូនជួបតែសេចក្ដីសុខ នឹងជៀសឆ្ងាយពីជំងឺ Covid19 និងសូមវិញ្ញាណក្ខន្ធម៉ាក់ខ្ញុំបានទៅដល់ទីឋានបរមសុខ កើតជាតិណាៗកុំអោយអភ័ព្វដូចជាតិនេះទៀត ។ ខ្ញុំនឹកសំលេង នឹកក្លិន នឹកស្នាមញញឹម និងម្ហូបឆ្ងាញ់ៗដែលគាត់តែងតែធ្វើអោយខ្ញុំញ៉ាំណាស់ ឥឡូវខ្ញុំលែងមានម៉ាក់ហៅហើយ Rest In peaceful heaven, my dearest mom»។
គួរបញ្ជាក់ថា ៖ ព្រលឹងប្រពន្ធអន្ទងឱ្យរកឃើញប្តីជាឃាតករដែលកំពុងសំងំខ្លួនលើដីខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ