ឪពុក​អ្នកកាសែត​បេឡា​រុស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជឿ​ថា កូនប្រុស​កំពុង​ស្ថិត​ក្រោម​ការ​បង្ខិតបង្ខំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​អ្នកកាសែត​បេឡា​រុស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជឿ​ថា កូនប្រុស​កំពុង​ស្ថិត​ក្រោម​ការ​បង្ខិតបង្ខំ

1 អាទិត្យ មុន

បេឡា​រុស ៖ លោក Roman Protasevich អ្នកកាសែត​ជនជាតិ​បេឡា​រុស ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បេឡា​រុស​កៀង​យន្តហោះ Ryanair

បេឡា​រុស ៖ លោក Roman Protasevich អ្នកកាសែត​ជនជាតិ​បេឡា​រុស ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បេឡា​រុស​កៀង​យន្តហោះ Ryanair ឱ្យ​ចុះ​ចត ដើម្បី​ចាប់ខ្លួន​រូប​គាត់ កាលពី​ខែ​មុន​នោះ បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ទាំង​ទឹកភ្នែក លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​។ គួររំលឹកថា ខ្លាំង​មែន​! បេឡា​រុស​កៀង​ឱ្យ​យន្តហោះ Ryanair ចុះ​ចត ដើម្បី​ចាប់ខ្លួន​អ្នកកាសែត​ប្រឆាំង​១​រូប

Protasevich បាន​សារភាព​ថា ខ្លួន​បាន​រៀបចំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បេឡា​រុស​។ ហើយ​ជាមួយ​គ្នា​នោះ គាត់​ក៏​បាន​ធ្វើការ​លើក​សរសើរ​អំពី​លោក​ប្រធានាធិបតី Alexander Lukashenko ផង​ដែរ​។ ដែល​សកម្មភាព​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​របស់ Protasevich និយាយ​ថា បទ​សម្ភាសន៍​នោះ ធ្វើ​ឡើង​ក្រោម​ការ​បង្ខិតបង្ខំ​។

នៅ​ក្នុង​បទ​សម្ភាសន៍ ដែល​បាន​ចាក់​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ Protasevich បាន​សារភាព​ថា ខ្លួន​បាន​ប៉ុនប៉ង​ផ្តួលរំលំ​លោក​ប្រធានាធិបតី Lukashenko​។ ហើយ​កន្លង​មក គាត់​បាន​រិះគន់​ប្រធានាធិបតី​យ៉ាង​ចាស់ដៃ​។ ប៉ុន្តែ​ពេល​នេះ គាត់​ចាប់ផ្តើម​យល់​ថា គាត់​កំពុង​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​លោក Lukashenko​។ ខណៈ​ដែល​នៅ​ចុងបញ្ចប់​នៃ​បទ​សម្ភាសន៍ គាត់​បាន​ស្រក់​ទឹកភ្នែក ហើយ​និយាយ​ថា គាត់​សង្ឃឹមថា​ថ្ងៃ​ណាមួយ​នឹង​រៀប​ការ ហើយ​មានកូន​។

ដោយឡែក​ឪពុក​អ្នកកាសែត​រូប​នេះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា «​ខ្ញុំ​ឈឺចា.ប់​ខ្លាំង​ណាស់ ពេល​បាន​មើល​បទ​សម្ភាសន៍​នោះ​។ ខ្ញុំ​ស្គាល់​កូនប្រុស​ខ្ញុំ​ច្បាស់​ណាស់​។ ហើយ​ខ្ញុំ​ជាក់​ថា គេ​នឹង​មិន​និយាយ​បែប​នេះ​ទេ​។ ពួក​គេ​ច្បាស់​ជា​គំរា.មកំហែង​ធ្វើបា.ប និង​ប.ង្ខំ​កូនប្រុស​ខ្ញុំ​ឱ្យ​និយាយ​អ្វី​ដែល​ពួក​គេ​ចង់បាន​»​។

សូម​រំលឹក​ថា ចាប់តាំងពី​ការ​បោះ​ឆ្នោត​កាល​ខែសីហា​បាន​បញ្ចប់ លោក​ប្រធានាធិបតី Lukashenko ដែល​ដឹកនាំ​ប្រទេស​បេឡា​រុស្ស​តាំងពី​ឆ្នាំ​១៩៩៤ រហូត​ពេល​បច្ចុប្បន្ន បាន​បង្ក្រាប​សំឡេង​ប្រឆាំង​ជា​បន្តបន្ទាប់​។ ខណៈ​ដែល​ឥស្សរជន​ប្រឆាំង​ជា​ច្រើន​ក៏​ត្រូវ​បាន​ចាប់ខ្លួន និង​បាន​បង្ខំ​ឱ្យ​លោកស្រី Svetlana Tikhanovskaya ដែល​ជា​មេដឹកនាំ​ប្រឆាំង​ដ៏​លេចធ្លោ​បំផុត ត្រូវ​និរទេស​ខ្លួន​ផង​ដែរ​៕ (​ដកស្រង់​ចេញពី BBC)

Picture
លោក​ប្រធានាធិបតី Alexander Lukashenko
Picture
Picture
Picture
Picture
Picture
Picture