ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! បេឡា​រុស​កៀង​ឱ្យ​យន្តហោះ Ryanair ចុះ​ចត ដើម្បី​ចាប់ខ្លួន​អ្នកកាសែត​ប្រឆាំង១រូប

2 ឆ្នាំ មុន

បេឡា​រុស្ស ៖ យន្តហោះ​ក្រុមហ៊ុន Ryanair ដែល​ចេញដំណើរ​ពី​ប្រទេស​ក្រិ​ក​ទៅ​សាធារណរដ្ឋ​លី​ទុ​យ​អា​នី ត្រូវ​បាន​បង្វែរ​ទិស​ដៅ​ទៅ​កាន់​

បេឡា​រុស្ស ៖ យន្តហោះ​ក្រុមហ៊ុន Ryanair ដែល​ចេញដំណើរ​ពី​ប្រទេស​ក្រិ​ក​ទៅ​សាធារណរដ្ឋ​លី​ទុ​យ​អា​នី ត្រូវ​បាន​បង្វែរ​ទិស​ដៅ​ទៅ​កាន់​ប្រទេស​បេឡា​រុស្ស​វិញ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ដោយ​ក្នុង​នោះ​ក្រុម​សកម្មជន​បាន​និយាយ​ថា មូលហេតុ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ចាប់ខ្លួន​អ្នកកាសែត​ប្រឆាំង​មួយ​រូប ដែល​នៅ​លើ​យន្តហោះ​នោះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន BBC​។

បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​មាន​ប្រតិកម្ម​ជាមួយនឹង​កំហឹ.ង ដោយ​ចោទប្រកាន់​ទ​ង្វើ​របស់​រដ្ឋាភិបាល​បេឡា​រុស្ស​ថា​ជា​អំពើ «​ភេរវកម្ម​រដ្ឋ​»​។

នៅ​ក្នុង​ហេតុការណ៍​នោះ អតីត​និពន្ធ​នាយក​កាសែត Nexta Group គឺ​លោក Roman Protasevich ជនជាតិ​បេឡា​រុស្ស​ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​។ មុន​ពេល​យន្តហោះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្តដំណើរ​ទៅ​កាន់​គោលដៅ​របស់​ខ្លួន​ឡើង​វិញ​។

មានការ​អំពាវនាវ​រួច​ទៅ​ហើយ ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប (EU) និង​អង្គការ​ណា​តូ (NATO) ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​។ ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស លោក Dominic Raab បាន​ព្រមាន​ថា សកម្មភាព​ដ៏​ចំឡែក​នេះ នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ​។

ដោយឡែក​មេដឹកនាំ​ប្រឆាំង​របស់​បេឡា​រុស្ស គឺ​លោកស្រី Svetlana Tikhanovskaya ដែល​ត្រូវ​បាន​ផ្តួល​ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន គឺ​លោក Alexander Lukashenko នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​មុន ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​លោក Protasevich ផង​ដែរ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ការ​បោះ​ឆ្នោត​ខែសីហា​បាន​បញ្ចប់ លោក​ប្រធានាធិបតី Lukashenko ដែល​បាន​ដឹកនាំ​ប្រទេស​បេឡា​រុស្ស​តាំងពី​ឆ្នាំ​១៩៩៤ បាន​បង្ក្រាប​សំឡេង​ប្រឆាំង​នានា ជា​បន្តបន្ទាប់​។ ខណៈ​ដែល​ឥស្សរជន​ប្រឆាំង​ជា​ច្រើន​ត្រូវ​បាន​ចាប់ខ្លួន និង​បាន​បង្ខំ​ឱ្យ​លោកស្រី Tikhanovskaya ត្រូវ​និរទេស​ខ្លួន​ផង​ដែរ​៕

លោក Roman Protasevich កាលពី​ពេល​កន្លង​មក
ប្រធានាធិបតី​បេឡា​រុស លោក Alexander Lukashenko
លោក Roman Protasevich

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ