ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា ក្រោយ​សម្តេច​តេ​ជោ​ តប.ខមិន​យុវជន​ម្នាក់

2 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​​បាន​កើតឡើង​សម្រាប់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ប្រទេស​កម្ពុជា បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក ២​រូប​គឺ កីឡាករ Lionel…

​រាជធានី​ភ្នំពេញ ៖ ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​​បាន​កើតឡើង​សម្រាប់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ប្រទេស​កម្ពុជា បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក ២​រូប​គឺ កីឡាករ Lionel Messi និង​កីឡាករ Neymar ដើម្បី​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ គួររំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន លើកយក​ករណី​កីឡាករ បាល់ទាត់ Messi និង Neymar មក​វាយប្រហារ​ក្រុមប្រឆាំង ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ចិន

រឿង​ដ៏​ភ្ញាក់ផ្អើលខាងលើ​​នេះ កើតឡើង​នៅ​ពេល​ដែល​ម្ចាស់​អា​ក់​ខោ​នហ្វេសប៊ុក​​ឈ្មោះ Dîñ Dîñ បាន​ចូល​ទៅ​ខមិន ​នៅ​លើ​ផេ​ក​ផ្លូវការ​របស់​​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ស្នើ​សម្តេចតេជោ​​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​កំពូល​កីឡាករ​ទាំង​២​រូប​នេះ​ មក​កម្ពុជា​ពេល​ចប់​ការ​ផ្ទុះ​រីក​រាលដាលនៃ​ជំងឺ​​កូ​វី​ដ​១៩​។

រំពេច​នោះ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​តប.ខមិន​ម្ចាស់​អា​ក់ខោ​នហ្វេសប៊ុក​​ខាងលើ​យ៉ាង​ដូច្នេះ​ថា «​ចាំ​ពុក​សាកល្បង​អញ្ជើញ​គាត់​មក​ទស្សនកិច្ច​ប្រទេស​យើង​»​។

តាម​រយៈ​ការ​ខមិន​ឆ្លង​ឆ្លើយ​ខាងលើនេះ​ បាន​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជានាំគ្នាស៊ែរ​​ដំណឹងមួយ​​នេះបន្ត​ចែកចាយ​ ពាសពេញ​បណ្តាញ​សង្គម នឹង​ចង់ឱ្យ​​ដំណឹង​​នេះ​ក្លាយទៅ​ជា​ការ​ពិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ