ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក លើក​ទី​១ ចាប់ផ្ដើម​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៦

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក លើក​ទី​១ ដែល​ផ្ដួចផ្ដើម​គំនិត​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក លើក​ទី​១ ដែល​ផ្ដួចផ្ដើម​គំនិត​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប​អ៊ី​អន​០៣ ។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ ថា ៖ «​ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក​នេះ​ឡើង ក្នុង​គោលបំណង​ជម្រុញ​ការ​ផ្សព្វផ្សាយ​ស្មារតី​ចលនា​អូ​ឡាំ​ពិ​ក ឬ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ទៅ​ដល់​កុមារ​តូច​ៗ ឲ្យ​យល់​ដឹង​ពី​តម្លៃ​កីឡា​អូ​ឡាំ​ពិ​ក​។ ហើយ​សកម្មភាព​នេះ ត្រូវ​បាន​រៀបចំ​ឲ្យ​ការ​ដាក់​ឲ្យ​ប្រកួត នូវ​កីឡា​ចំនួន​១០​ប្រភេទ​ផ្សេង​ៗ​គ្នា​»​។

ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​សម្រាប់​ដំណើរការ​ប្រកួត​លើក​ទី​១​នេះ គឺ​តម្រូវ​ឲ្យ​កុមារ​តូច​ៗ ចុះ​ឈ្មោះ​ត្រឹមតែ​៥០០​នាក់​ប៉ុណ្ណោះ ដែល​មាន​អាយុ​ចាប់ពី​១​ឆ្នាំ​ដល់​៧​ឆ្នាំ​»​។

ចំពោះ​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា ជា​គំនិត​ឆ្នៃ​ប្រឌិត​ឡើង​ក្នុង​ការ​បំផុស​ដល់​កុមារ ឲ្យ​ចេះ​ស្រឡាញ់​កីឡា ជា​ពិសេស​នៅ​ពេល​ដែល​គេ​ស្ថិត​នៅ​ក្នុង​វ័យ​កុមារ ។

ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក​នេះ មិន​ត្រឹមតែ​ផ្ដល់​នូវ​ការ​សប្បាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វេទិកា​មួយ​ក្នុង​ការ​ជម្រុញ និង​អភិវឌ្ឍន៍​វ័យ​កុមារ តាម​រយៈ​ការ​ធ្វើ​ចលនា ការ​លេង និង​ការ​ចូលរួម​នៅ​ក្នុង​សង្គម ហើយ​ក៏​ជា​កម្មវិធី​មួយ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ផ្នែក​សុខភាព​ផង​ដែរ​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​៖ «​ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក​នេះ នឹង​ប្រព្រឹត្ត​ជា​រៀង​រាល់​១​ឆ្នាំ​ម្ដង ដែល​ចំនួន នៃ​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត អាច​នឹង​កើនឡើង​លើស​ពី​ឆ្នាំ​ដំបូង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ