ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម​កម្ពុជា​រីក​ចម្រើន​ខ្លាំង

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ថ្លែង​ថា កីឡា​យុវជន​អា​សុ​ី​ប៉ា​រ៉ា​ហ្គេ​ម​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥​មានការ​រីក​ចម្រើនខ្លាំង ។ ឯកឧត្តម​បាន​រំឭក​ថា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ថ្លែង​ថា កីឡា​យុវជន​អា​សុ​ី​ប៉ា​រ៉ា​ហ្គេ​ម​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥​មានការ​រីក​ចម្រើនខ្លាំង ។ ឯកឧត្តម​បាន​រំឭក​ថា កាល​ឆ្នាំ ២០២១ កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម នៅ​ក្រុង​ម៉ា​ណា​ម៉ា ប្រទេស​បា​រ៉ែ​ន តែ​១៥​រូប និង​មាន​កីឡាករ​តែ​ម្នាក់ ហើយ​បាន​តែ​មេដាយ​ប្រាក់​១​គ្រឿង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឆ្នាំ ២០២៥ ក្នុង​ការ​ប្រកួត​នៅ​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម កម្ពុជា​មាន​អត្ត​ព​លិ​ក​កើន​ដល់ ៣៥​នាក់ និង​ឈ្នះ​មេដាយមាស​៣ ប្រាក់​៤ និង​សំរឹទ្ធ​៥​។

ឯកឧត្ដម យី វាសនា មាន​ប្រសាសន៍​បែប​នេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែធ្នូ ក្រោយ​វិល​ពី​ដឹកនាំ​អត្ត​ព​លិ​ក​វ័យក្មេង​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ដែល​បាន​រៀបចំ​ធ្វើ​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​។

លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ថា កំណើនមេដាយ​ដ៏​អស្ចារ្យ​នេះ បាន​មក​ដោយសារ​តែ​សុខសន្តិភាព ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បន្ត​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ដែល​ធ្វើ​ឱ្យ​វិស័យ​នានា​មានការ​រីក​ចម្រើន បូក​រួម​ទាំង​វិស័យ​កីឡា​ផង​ដែរ​។

ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ីប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៥ នេះ ក្រុម​អត្ត​ព​លិ​ក​យុវជន​ប៉ា​រ៉ា​ហ្គេ​ម​កម្ពុជា​ប្រកួតប្រជែង​លើ​៤​ប្រភេទ​កីឡា គឺ កីឡា​ឯកត្តជន (Para Athletics) ហែល​ទឹក វាយ​សី និង​បោះ​បាល់​ចូល​ទី (Goalball)​។ ក្នុង​នោះ មាន​តែ​កីឡា​វាយ​សី​ប៉ុណ្ណោះ​ដែល​កម្ពុជា​ពុំ​បាន​មេដាយ​។

សូម​បញ្ជាក់​ដែរ​ថា ប្រតិភូ​កីឡា​យុវជន​អាស៊ីប៉ា​រ៉ា​ហ្គេ​ម​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្ដម សំ​ហេង បុរស រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​តំណាង​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​នាំ​យក​ទង់​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម មក​កាន់​កម្ពុជា​ដើម្បី​បន្ត​ជា​ម្ចាស់ផ្ទះ​សម្រាប់​ឆ្នាំ​២០២៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ