ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​ទៅ​ដល់​ខេត្តកណ្ដាល

5 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុទ្ធនាការ​ផ្សព្វផ្សាយអប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២៥ រៀបចំ ដោយ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​បន្តសកម្មភាព​នៅ​តាម​បណ្ដា​ខេត្ត​វិញ​ម្ដង ដោយចាប់ផ្ដើម​ពី​វិទ្យាល័យ ហ៊ុន​សែន តា​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៥…

ខេត្តកណ្ដាល ៖ យុទ្ធនាការ​ផ្សព្វផ្សាយអប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២៥ រៀបចំ ដោយ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​បន្តសកម្មភាព​នៅ​តាម​បណ្ដា​ខេត្ត​វិញ​ម្ដង ដោយចាប់ផ្ដើម​ពី​វិទ្យាល័យ ហ៊ុន​សែន តា​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥​។

ឯកឧត្ដម ប៊ុ​យ សុ​ភ័​ណ្ឌ ជា​វាគ្មិន​ប្រចាំ​កម្មវិធី​មាន​ប្រសាសន៍​ថា សិស្សានុសិស្ស​បាន​ជ្រួតជ្រាប​យ៉ាង​ខ្លាំង​ពី​ការ​ចែករំលែក​ប្រវត្តិ​កីឡា​អូ​ឡាំ​ពិ​ក និង​ចលនា​អូ​ឡាំ​ពិ​ក​ដែល​មាន​យូរ​ឆ្នាំ​មក​ហើយ​តាំងពី​ចក្រភព​ក្រិ​ក​សម័យ​បុរាណ និង​បន្ត​រហូត​ដល់​ពេល​បច្ចុប្បន្ន ។

យុទ្ធនាការ​នេះ​ក៏​ជំរុញ​ឱ្យ​យុវជន​កាន់តែ​យល់​ដឹង​ពី​គុណ​តម្លៃ​នៃ​ការ​លេង​កីឡា ស្រប​តាម​គោលការណ៍​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ប្រជាជន​ម្នាក់​ចេះ​លេង​កីឡា​យ៉ាងតិច​មួយ​ប្រភេទ​។ មិនតែប៉ុណ្ណោះ ការ​ផ្សព្វផ្សាយ​នេះ​ក៏​សំដៅ​ឆ្ពោះទៅ​កាន់​ឆ្នាំ​២០៣១ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​យុវជន​អាស៊ី ផង​ដែរ​។

លោក ទី ណា​ដា នាយក​វិទ្យាល័យ ហ៊ុន​សែន តា​ខ្មៅ និង​សិស្សានុសិស្ស​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ធ្វើ​ឱ្យ​យុវជន​បាន​យល់​ដឹង​ថែម​ទៀត​ពី​ចលនា​កីឡា និង​គុណប្រយោជន៍​នៃ​កីឡា ទាំង​ចំពោះ​សុខភាព ក៏​ដូច​ជា​ការ​សិក្សា ។ ជាមួយ​គ្នា សិស្ស​វិទ្យាល័យ ហ៊ុន​សែន តា​ខ្មៅ ក៏​មាន​សកម្មភាព​ច្រើន​ក្នុង​ការ​លេង​កីឡា ជា​ពិសេស​បាល់បោះ និង​កីឡា​វាយ​សី​។

បន្ទាប់​ពី​ចប់​បេស​សកម្ម​ក្នុង​ខេត្តកណ្ដាល​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​នឹង​បន្តដំណើរ​ទៅ​ដល់​ខេត្ត​ចំនួន​៣​ក្នុង​ស​ប្ដា​ហ៍​នេះ មាន​ដូច​ជា ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ