ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC បើក​យុទ្ធនាការ​បញ្ជ្រាប​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​ចាប់ផ្ដើម​យុទ្ធនាការ​រៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​(OVEP) ឆ្នាំ​២០២៥ ដោយ​ផ្ដើម​ពី​រាជធានី​ភ្នំពេញ មុនគេ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ​នេះ នៅ​អនុ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ដោយ​មាន​សិស្សានុសិស្ស​ប្រមាណ ១០០​នាក់​ចូលរួម​។…

រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​ចាប់ផ្ដើម​យុទ្ធនាការ​រៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​(OVEP) ឆ្នាំ​២០២៥ ដោយ​ផ្ដើម​ពី​រាជធានី​ភ្នំពេញ មុនគេ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ​នេះ នៅ​អនុ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ដោយ​មាន​សិស្សានុសិស្ស​ប្រមាណ ១០០​នាក់​ចូលរួម​។

ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា NOCC និង​ជា​វាគ្មិន​ប្រចាំ​កម្មវិធី​នេះ បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ថ្ងៃនេះ ក្រុមការងារ​រៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក បាន​ចុះ​រៀបចំ​កម្មវិធី​ដំបូង នៅ​អនុ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ដើម្បី​អប់រំ និង​ផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​ពូ​ឡាំ​ពិ​ក ក៏​ដូច​ជា​ប្រវត្តិ​កកើត​ចលនា​អូ​ឡាំ​ពិ​ក តាំងពី​សម័យ​បុរាណ រហូត​សម័យ​ទំនើប​។

នេះ​គឺជា​កម្មវិធី​ប្រចាំឆ្នាំ ដែល​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា តែង​រៀបចំ​ឡើង ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​អ​អំពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ដល់​សិស្សានុសិស្ស ក៏​ដូច​ជា​ជំរុញ​ចលនា «​យុវជន​ម្នាក់ ចេះ​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​» ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។ បន្ថែម​លើ​នេះ ឆ្នាំ​នេះ NOCC ក៏​បាន​ភ្ជាប់​ជាមួយ​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០៣១ នៅ​កម្ពុជា​ផង​ដែរ​។

ឯកឧត្តម​ទីប្រឹក្សា​បាន​គូសបញ្ជាក់​ទៀត​ថា សម្រាប់​កម្មវិធី OVEP ឆ្នាំ​នេះ គ្រោង​នឹង​រៀបចំ​ចំនួន ៨ សាលា កំឡុង​ខែធ្នូ ឆ្នាំ​២០២៥ នេះ ក្នុង​នោះ​មាន ៥​សាលា​គ្រោង​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ និង ៣​សាលា​ទៀត នឹង​រៀបចំ​នៅ​តាម​បណ្ដាល​ខេត្ត​ជា​បន្ដបន្ទាប់ នា​ពេល​ឆាប់​ៗ​ខាង​មុខ​។ ជាមួយ​គ្នា មុន​ចាប់ផ្ដើម​កម្មវិធី ក្រុមការងារ ក៏​បាន​រៀបចំ​ពិធី​ស្មឹង​ស្មា​ធ​រយៈពេល ១​នាទី ដើម្បី​គោរព​ដួងវិញ្ញាណ​ក្ខ​ន្ដ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ និង​វីរ​កងទ័ព ដែល​បាន​លះបង់​ជីវិត ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ជាតិ នៅ​តាម​ព្រំដែន​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ