ភ្នំពេញ៖ នៅលើហ្វេសប៊ុក នៅព្រលប់ថ្ងៃទី២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុកថា «តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននា
ប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួររបស់ចិនចេញផ្សាយ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «តើបងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ? និងតើហេតុអ្វីកីឡាករទាំងពីររូប ជ្រើសរើសយកវ៉ាក់សាំងចិនជំនួសឱយការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត?»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «កាលពីមុន ពួកបំផ្លាញជាតិមួយចំនួនបាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់ បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ១៩។ ពេលនេះ យើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាល ស្វែងរកវ៉ាក់សាំងពីចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង?»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំបាននិយាយមិនតិចជាង៣ដងថា (សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់)។ ពាក្យនេះ ត្រឹមត្រូវណាស់ សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក»។
សម្តេចតេជោ បន្ថែមថា «ករណី Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បានហេតុអ្វីគាត់ជ្រើសយកវ៉ាក់សាំងរបស់ចិនសម្រាប់ចាក់ទៅវិញ?។ ម្នាលអ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រ ឱ្យបានប្រសើរជាងនេះ»៕
ចែករំលែកព័តមាននេះ