ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដ៏​ហួសចិត្ត នៅ​ពីក្រោយ​ពិធី​ការិនី​ដ៏​ស្រស់​ស្អាត សម្របសម្រួល​កម្មវិធី​ការ​ប្រកួត UCL

5 ម៉ោង មុន

ប្រទេស​តួ​ក​គី ៖ កញ្ញា Eysan Aksoy ដែល​ត្រូវ​បាន​ពិភពលោក ជា​ពិសេស​អ្នកគាំទ្រ​បាល់ទាត់​ស្គាល់​ថា​ជា​ពិ​ធិ​ការិនី​សម្របសម្រួល​កម្មវិធី​នៃ​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League…

ប្រទេស​តួ​ក​គី ៖ កញ្ញា Eysan Aksoy ដែល​ត្រូវ​បាន​ពិភពលោក ជា​ពិសេស​អ្នកគាំទ្រ​បាល់ទាត់​ស្គាល់​ថា​ជា​ពិ​ធិ​ការិនី​សម្របសម្រួល​កម្មវិធី​នៃ​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League ប្រចាំ​ប្រទេស​តួ​ក​គី និង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម តាម​រយៈ​រូប​សម្រស់​ស្រស់​ស្អាត​ដូច​ទេពអប្សរ ប៉ុន្តែ​រឿង​ដ៏​ហួសចិត្ត​បំផុត​នោះ គឺ​នាង​ត្រូវ​បាន​បង្កើត​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត AI ដែល​មិនមែន​ជា​មនុស្ស​ពិតប្រាកដ​។

Eysan Aksoy ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ស្ត្រី​ជនជាតិ​តួ​ក​គី បាន​ទាក់ទាញ​អ្នកគាំទ្រ​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​រាប់​ម៉ឺន​នាក់​យ៉ាង​ឆាប់រហ័ស បន្ទាប់​ពី​បង្ហាញខ្លួន​ជា​ពិ​ធិ​ការិនី​សម្របសម្រួល​កម្មវិធី​ការ​ប្រកួត Champions League​។ គណនី Instagram របស់​នាង​មាន​អ្នក​តាមដាន (Follow) ជាង​៦៦​ម៉ឺន​នាក់​យ៉ាង​ឆាប់រហ័ស​។ អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្រុក​តាមដាន​ការ​បង្ហោះ​របស់​នាង និង​បាន​ចូល​បញ្ចេញមតិ​សរសើរ ដោយ​ហៅ​នាង​ថា ស្រស់​ស្អាត​ដូច​ទេពអប្សរ និង​ព្រះ​នាង​ម្ចា​សា់​ដើម​។

ទោះជា​យ៉ាងណា​ក៏​ដោយ Eysan Aksoy មិនមែន​ជា​មនុស្ស​ពិត​នោះ​ទេ ហើយ​ជំនួស​មក​វិញ​ដោយ​បង្កើត​ចេញ​ដោយ​បច្ចេកវិទ្យា AI ។ មិនតែប៉ុណ្ណោះ អ្នក​តាមដាន​ខ្លះ​ទៀត ថែម​ទាំង​ហ៊ាន​ចំណាយ​ជាង​១​ពាន់​ដុល្លារ​ក្នុង​១​ខែ ដើម្បី​ចូល​ប្រើ​មាតិកា Patreon បើ​ទោះជា​រូបភាព​ទាំងអស់​របស់ Aksoy ត្រូវ​បាន​បង្កើត​ដោយ AI យ៉ាងណា​ក៏​ដោយ​។ ជាមួយ​គ្នា​នឹង​ការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​នេះ កាសែត​អង់គ្លេស The Sun បាន​ចេញផ្សាយ​ថា វា​ហាក់ដូចជា​មធ្យោបាយ ដើម្បី​ក្លាយជា​ម៉ាស៊ីន​រក​លុយ​យ៉ាង​ងាយស្រួល​។

នៅ​លើ​ការ​បង្ហោះ​ជាង ២០០ ទាំង​រូប និង​វី​ដេ​អូ​របស់ Aksoy នៅ​លើ Instagram បាន​បង្ហាញ​ពី​ជីវិត​រស់នៅ​របស់​នាង​ទៅ​កាន់​ឆ្នេរ​ខ្សាច់ ភោជនីយដ្ឋាន​ប្រណីត​ៗ ការ​ហាត់​យូ​ហ្គា និង​ជាមួយ​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​ផង​ដែរ​។ ទោះ​យ៉ាងណា កាលពី​ថ្មី​ៗ​នេះ តារា​ម៉ូ​ដែល AI រូប​នេះ បាន​ហក់​ចូល​ក្នុង​វិស័យ​កីឡា​វិញ​ម្តង ដោយ​បង្ហោះ​រូប​ក្លែង​ក្លាយជា​បន្តបន្ទាប់​នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ និង​លើ​ទីលាន​បាល់ទាត់​។

មួយ​ក្នុង​ចំណោម​ការ​បង្ហោះ​ទាំងនោះ ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ ដោយ​នាង​បាន​ពាក់អាវ​របស់​ក្លិប​ធំ​ៗ​ទាំង​បួន​របស់​តួ​ក​គី​គឺ Galatasaray, Fenerbahce, Besiktas និង Trabzonspor​។

ទោះបីជា​គណនី​បណ្តាញ​សង្គម​នាង​បាន​សរសេរ​យ៉ាង​ច្បាស់​ៗ​ថា នាង​ជាតា​រា​ម៉ូ​ដែល​ដែល​បង្កើត​ដោយ AI ក៏​ដោយ ក៏​អ្នកគាំទ្រ​ជា​ច្រើន​ដែល​ដឹង​ហើយ​ឮ​ហើយ នៅ​តែ​មិន​អើពើ ដោយ​ចេតនា​ពួក​គេ​ចង់​ឃើញ​រូបភាព Aksoy ថ្មី​ៗ​ជា​បន្តបន្ទាប់​។

សម្រាប់ Aksoy មិនមែន​ជា​ករណី​ទី​១​ទេ​។ ជាក់ស្តែង កាលពី​ឆ្នាំ​មុន តារា​ម៉ូ​ដែល​ឈ្មោះ Mia Zelu ដែល​បង្កើត​ដោយ AI ក៏​ផ្ទុះ​កក្រើក​បណ្តាញ​សង្គម​ផង​ដែរ តាម​រយៈ​ការ​បង្ហោះ​ចូលរួម​ទស្សនាការ​ប្រកួត​កីឡា​វាយ​តេ​ន្នី​ស​ព្រឹត្តិការណ៍ Wimbledon សូ​ម្បី​តែ​កីឡាករ​គ្រី​ឃី​ត​ឥណ្ឌា Rishabh Pant ក៏​បង្ហាញ​ចំណាប់អារម្មណ៍​លើ​តារា​ម៉ូ​ដែល AI រូប​នេះ​ដែរ​។

យោង​តាម​គេហទំព័រ​កាសែត Daily Mail បានឱ្យ​ដឹង​ថា តួអង្គ​បង្កើត​ដោយ AI ដែល​មាន​រូបរាង​ស្រស់​ស្អាត​ល្អ​ឥត​ខ្ចោះ របៀប​រស់នៅ​ដ៏​គួរ​ឱ្យ​ទាក់ទាញ កំពុង​តែ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ គណនី​ទាំងនោះ អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​វា​ឡើង​អាច​រក​ប្រាក់​ចំណេញ​យ៉ាងច្រើន​ពី​ការ​ស្រមើល​ស្រមៃ​របស់​បណ្តា​អ្នកគាំទ្រ ខណៈ​ពេល​ដែល​ផ្តល់​ជូន​អ្នក​តាមដាន​នូវ​ភាព​ទាក់ទាញ​មួយ ប៉ុន្តែ​ជា​ការ​ប្រឌិត​ទាំងស្រុង​៕ ប្រភព ៖ Vietnam Express

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ