ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រី​យ៉ាង​ត្លុង​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កម្រិត​១​ពី​ជំនាញការ​អន្ដរជាតិ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក និង​មានការ​សម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​រៀបចំ​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក ស្ដី​ពី​គ្រូបង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​កម្រិត​១…

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក និង​មានការ​សម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​រៀបចំ​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក ស្ដី​ពី​គ្រូបង្វឹក​កីឡា​ទ្រី​យ៉ា​ត្លុង​កម្រិត​១ ដល់​សិក្ខាកាម​ចំនួន​២៥​នាក់​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​មានការ​ចូលរួម​បង្រៀន និង​ចែករំលែក​ចំណេះដឹង​ផ្ទាល់​ពី​ជំនាញការ​អន្ដរជាតិ មក​ពី​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​ពិភពលោក​។

លោក ងិ​ន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កម្រិត​១​នេះ មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១-៥ ខែតុលា ឆ្នាំ​២០២៥​។ ក្នុង​ចំណោម​សិក្ខាកាម​២៥​នាក់ ក៏​មាន​សិក្ខាកាម​ជា​គ្រូបង្វឹក​មក​ពី​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​វៀតណាម ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​រៀន​វគ្គ​នេះ​ចំនួន​៥​នាក់​ផង​ដែរ​។ រីឯ​គ្រូឧទ្ទេស គឺជា​ជំនាញការ​មក​ពី​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​ពិភពលោក​ផ្ទាល់ រួម​មាន​លោក Lozada Antony ជនជាតិ​ហ្វី​លី​ពី​ន និង​លោកស្រី Pham Thuy Vi ជនជាតិ​វៀតណាម​។

លោក​អគ្គលេខាធិការ​ដដែល​បន្ដ​ថា វគ្គ​នេះ​ពិតជា​មាន​សារៈសំខាន់ និង​ខុស​ប្លែក​ពី​វគ្គ​មុន​ៗ ដ្បិត​មាន​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ​មក​បង្រៀន​ដោយ​ផ្ទាល់ ដែល​ជា​ឱកាស​សម្រាប់​សិក្ខាកាម​គ្រប់​រូប​សិក្សា​រៀនសូត្រ​នូវ​ចំណេះដឹង​ថ្មី​ៗ អំពី​ក្បួនច្បាប់​អន្ដរជាតិ​សម្រាប់​ធ្វើ​ជា​ទុន​ក្នុង​ការ​រួមចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ និង​ពង្រីក​សក្ដានុពល​កីឡា​ទ្រី​យ៉ា​ត្លុង​ក្នុង​ប្រទេស​កម្ពុជា ពិសេស​គឺ​ការ​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី​វ័យក្មេង សម្រាប់​ត្រៀម​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ