ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​គគុក​! កងកម្លាំង​សហភាព​ជាតិ​កា​រ៉ែ​ន​វាយ​ដណ្តើម​បាន​មូលដ្ឋានទ័ព​មី​យ៉ា​ន់​ម៉ា

2 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ ការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​មួយ​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ នៅ​ពេល​ដែល​កងកម្លាំង​សហភាព​ជាតិ​កា​រ៉ែ​ន (KNU) បាន​វាយប្រហារ និង​កាន់កាប់​មូលដ្ឋាន​កងទ័ព​នៅ​ភាគ​ខាងកើត​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្បែរ​ព្រំដែន​ជាមួយ​ខេត្ត Mae Hong…

មី​យ៉ា​ន់​ម៉ា ៖ ការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​មួយ​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ នៅ​ពេល​ដែល​កងកម្លាំង​សហភាព​ជាតិ​កា​រ៉ែ​ន (KNU) បាន​វាយប្រហារ និង​កាន់កាប់​មូលដ្ឋាន​កងទ័ព​នៅ​ភាគ​ខាងកើត​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្បែរ​ព្រំដែន​ជាមួយ​ខេត្ត Mae Hong Son របស់​ថៃ​។ គួររំលឹកថា សកម្មជន​មី​យ៉ា​ន់​ម៉ា បង្ហាញ​ការ​មិន​ពេញចិត្ត ចំពោះ​លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ាន

ការ​ប៉ះទង្គិច​គ្នា​កើតឡើង​បន្ទាប់​ពី​របប​យោធា​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុ​ង​ឡាំង បាន​និយាយ​ថា ខ្លួន​នឹង​ពិចារណា​ជា​វិជ្ជមាន​នូវ​សំណូមពរ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ស្តី​ពី​វិធី​បញ្ចប់​ភាព​វឹកវរ​របស់​មី​យ៉ា​ន់​ម៉ា ដែល​កើត​ចេញពី​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា នៅ​ឥណ្ឌូ​នេ​ស៊ី​។

ចលនា​ប្រឆាំង​រដ្ឋប្រហារ​ទទួល​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស រួម​ទាំង​ក្រុម​បះបោរ​ប្រដាប់​អាវុធ​មួយ​ចំនួន ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​យោធា​ដើម្បី​ស្វ័យភាព​។ ហើយ​ក្នុង​ចំណោម​នោះ កងកម្លាំង​សហភាព​ជាតិ​កា​រ៉ែ​ន ដែល​ជា​កម្លាំង​ឧទ្ទាម​ចំណាស់​ជាងគេ​របស់​មី​យ៉ា​ន់​ម៉ា បាន​ប៉ះទង្គិច​គ្នា​ជាមួយ​យោធា​នៅ​ក្នុង​ទឹកដី​ខ្លួន តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងកើត​អស់​ពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​។

មិន​ទាន់​មានការ​បញ្ជាក់​អំពី​ចំនួន​អ្នក​ស្លា​.​ប់ ឬ​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ​នៅឡើយ​ទេ​។ ខណៈ​ដែល​ប្រមុខ​ការ​បរទេស​សហភាព​ជាតិ​កា​រ៉ែ​ន លោក Padoh Saw Taw Nee បាន​ប្រាប់ AFP ថា «​កងទ័ព​របស់​យើង​បាន​កាន់កាប់​ជំរុំ​យោធា​ភូមា​។ ហើយ​ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​នៅ​ប្រហែល​ម៉ោង​៥​ព្រឹក​» ។

កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ា​ន់​ម៉ា បាន​បន្ត​ធ្វើការ​តវ៉ា​នៅ​តាម​ទីក្រុង​ធំ​ៗ​មួយ​ចំនួន បន្ទាប់​ពី​ពួក​គេ​សម្តែង​ការ​មិន​ពេញចិត្ត​ជុំវិញ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។

សូម​រំលឹក​ថា មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូកច្របល់ ចាប់តាំងពី​យោធា​បាន​ទម្លាក់​មេដឹកនាំ​ស៊ី​វិល​ស្របច្បាប់​គឺ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី នៅ​ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ​។ ដែល​បង្ក​ឱ្យ​មានការ​បះបោរ​ពេញ​ផ្ទែ​ប្រទេស ក្រោយ​ពួក​គេ​ឃើញ​កងកម្លាំង​សន្តិសុខ​បាន​បង្កើន​ការ​បង្ក្រាប​យ៉ាង​សាហាវ​ប្រឆាំង​នឹង​ក្រុម​បាតុករ​៕ (​ដកស្រង់​ចេញពី Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ