ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​មី​យ៉ា​ន់​ម៉ា​ បង្ហាញ​ការ​មិន​ពេញចិត្ត ចំពោះ​លទ្ធផលកិច្ចប្រជុំ​កំពូល​អាស៊ាន

4 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ា​ន់​ម៉ា​សម្តែង​ការ​មិន​ពេញចិត្ត និង​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា និង​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​បញ្ចប់វិបត្តិ​ផ្ទៃក្នុង​ក្រោយ​រដ្ឋប្រហារ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ បាតុកម្ម​បាន​កើតឡើង​នៅ​ទីក្រុង​ធំ​ៗ​របស់​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយនឹង​ឧត្តមសេនីយ៍…

មី​យ៉ា​ន់​ម៉ា ៖ ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ា​ន់​ម៉ា​សម្តែង​ការ​មិន​ពេញចិត្ត និង​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា និង​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​បញ្ចប់វិបត្តិ​ផ្ទៃក្នុង​ក្រោយ​រដ្ឋប្រហារ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

បាតុកម្ម​បាន​កើតឡើង​នៅ​ទីក្រុង​ធំ​ៗ​របស់​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយនឹង​ឧត្តមសេនីយ៍ Min Aung Hlaing នៅ​ឥណ្ឌូ​ណេ​ស៊ី​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​មួយ​។ ដើម្បី​បញ្ចប់​ភាព​វឹកវរ​នៅ​មី​យ៉ា​ន់​ម៉ា​។ ប៉ុន្តែ​មិន​បាន​កំណត់​ពី​ពេលវេលា​នោះ​ទេ​។

លោកស្រី Khin Sandar តំណាង​សកម្មជន​បាន​ប្រាប់ Reuters តាម​ទូរស័ព្ទ​ថា «​មិន​ថា​អាស៊ាន ឬ​អង្គការសហប្រជាជាតិ​នោះ​ទេ​។ ពួក​គេ​គ្រាន់តែ​និយាយ​ពី​ខាងក្រៅ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​។ ប៉ុន្តែ​ត្រូវ​ចរចា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ ដែល​ទាំងនេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជា​មូលដ្ឋាន​នៅ​មី​យ៉ា​ន់​ម៉ា​ឡើយ​។ ដូច្នេះ​យើង​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​»​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អគ្គលេខាធិការ​អាស៊ាន លោក Lim Jock Hoi បាន​លើក​ឡើង​ថា ការ​ឯកភាព​គ្នា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​លើ ៥ ចំណុច​គឺ (១) ការ​បញ្ចប់​អំពើ​ហិង្សា​, (២) ការ​សន្ទនា​ប្រកបដោយ​ការ​ស្ថាបនា​រវាង​ភាគី​ទាំងអស់​, (៣) ការ​តែងតាំង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​, (៤) ការ​ទទួល​បាន​ជំនួយ​ពី​បណ្ដា​ប្រទេស​អាស៊ាន និង (៥) ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

ទោះ​យ៉ាងណា ការ​ឯកភាព​គ្នា ៥ ចំណុច​មិន​បាន​បញ្ជាក់​អំពី​ការ​ដោះ​លែង​អ្នកទោស​នយោបាយ​ឡើយ​។ បើ​ទោះបីជា​សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា បណ្តា​ប្រទេស​អាស៊ាន​បាន​អំពាវនាវ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ទាំងនោះ​ក៏​ដោយ​។

ប្រភព​ចំនួន ៣ ដែល​ដឹង​អំពី​ឯកសារ​នេះ​បាន​និយាយ​ថា សេចក្តី​ព្រាង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​មុន​ថ្ងៃ​កិច្ចប្រជុំ​កំពូល​រួម​មាន ការ​ដោះ​លែង​អ្នកទោស​នយោបាយ ដែល​ជា​ចំណុច​ឯកភាព​។

ពួក​គេ​បាន​បន្ថែម​ទៀត​ថា ប៉ុន្តែ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​ដែល​ស្តី​អំពី​អ្នកទោស​នយោបាយ ត្រូវ​បាន​លុប​ចោល​ដោយ​មិន​បាន​រំពឹង​ទុក​៕

លោក Min Aung Hlaing
លោក Min Aung Hlaing

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ