ផ្កាខាត់ណាខៀវ មិនត្រឹមតែជាបន្លែដែលឆ្ងាញ់ទេ ថែមទាំងផ្តល់ប្រយោជន៍ដ៏សម្បូរបែបដល់សុខភាពទៀតផង។ វាគឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់ពង្រឹងកម្លាំង និងការពារជំងឺ។
១. គុណសម្បត្តិពិសេស៖ ជាតិដែកនិងវីតាមីន C
ផ្កាខាត់ណាខៀវជាបន្លែដ៏កម្រមួយដែលមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ទាំងពីរនេះក្នុងកម្រិតខ្ពស់ស្រាប់៖
ជាតិដែក: ផ្កាខាត់ណាខៀវ ៨៩ ក្រាម មានផ្ទុកជាតិដែក ០,៧ មិល្លីក្រាម។
វីតាមីន C: ផ្កាខាត់ណាខៀវ ៨៩ ក្រាម មានផ្ទុកវីតាមីន C ៨១,២ មិល្លីក្រាម។
ដោយសារតែវាមានផ្ទុក វីតាមីន C ខ្ពស់ស្រាប់ ដូច្នេះ ការញុំាផ្កាខាត់ណាខៀវជួយឲ្យរាងកាយយើង ស្រូបយកជាតិដែកបានល្អ ដោយមិនចាំបាច់ញុំាជាមួយអាហារសម្បូរវីតាមីន C ផ្សេងទៀតក៏បាន។
២. ការពារជំងឺនិងពង្រឹងរាងកាយ
សុខភាពបេះដូង៖ ផ្កាខាត់ណាខៀវមានផ្ទុក ប៉ូតាស្យូមច្រើន ដែលជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូងបានយ៉ាងល្អ។
ឆ្អឹងរឹងមាំ៖ វាសម្បូរទៅដោយ កាកសរសៃ, វីតាមីន K, វីតាមីន B9 និង កាល់ស្យូមខ្ពស់ ដែលជួយឲ្យឆ្អឹងរឹងមាំល្អ។
ប្រឆាំងជំងឺមហារីក៖ សារធាតុចិញ្ចឹមដ៏សម្បូរបែបទាំងនេះ ជួយកាត់បន្ថយ ហានិភ័យកើតជំងឺមហារីក។
ជំនួយគភ៌៖ ជាតិ វីតាមីន B9 ជួយកាត់បន្ថយហានិភ័យនៃ ពិការភាពពីកំណើតលើគភ៌ ផងដែរ៕
(ប្រភព៖ បរទេស)
ចែករំលែកព័តមាននេះ