ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បេសកកម្ម​បង្ក្រា.ប​ក្រុម​ឧក្រិ.ដ្ឋជន​គ្រឿងញៀ.ន ស្លា.ប់​នាយ​រង​ការិយាល័យ​ម្នាក់ និងនាយ​រង​ផ្នែក ម្នាក់ទៀត​របួ.សធ្ងន់ ដោយ​សារមេខ្លោងបា.ញ់​​រះ

4 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​ភ្នា​ក់​សារព័ត៌​មាននៅ​ខេត្តកំពង់ធំ​មក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ សហការ​ជាមួយ​នគរបាល ស្រុក​តាំងគោក ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​ភ្នា​ក់​សារព័ត៌​មាននៅ​ខេត្តកំពង់ធំ​មក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ សហការ​ជាមួយ​នគរបាល ស្រុក​តាំងគោក ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជូ​ញ​ដូរ ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន មួយ​ករណី​នៅ​ចំណុច​ភូមិ​បែក​ចាន ឃុំ​អណ្ដូង​ពោធិ ស្រុក​តាំងគោក ខេត្តកំពង់ធំ ។ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​សោកស្តាយ និង​ចូល​រំលែក​ទុក្ខ​នោះ គឺ​ការ​បាត់បង់​អាយុជីវិត​នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ម្នាក់ និង​នាយ​រង​ផ្នែក​ម្នាក់​ក្នុង​ប៉េ​សក​កម្ម ដោយ​មេ​​ខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់ប្រហារ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនរ​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​អាយុ​ជីវិត​គឺ​លោក​វរៈសេនីយ៍ទោ ហួ​ន សា​វ័យ មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ធំ និង​លោក​អនុ​សេនី​យ៍​ឯក ទឹម ចាន់​នី (​កូនចៅ​) រង​របួស​ជា​ទម្ងន់ ។

ប្រតិបត្តិការ​នោះ​អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ នគរបាល​ខេត្តកំពង់ធំ ដោយ​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ផ្ទាល់​គឺ​លោក​វរសេនីយ៍ទោ ហួ​ន សា​វ័យ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។ ជាដំបូង​កម្លាំង​សមត្ត​កិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន និង​ចាប់​វត្ថុ​តាង​គ្រឿង​មួយ​ចំនួន​ផង​ដែរ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ បាន​សារភាព​ថា ថ្នាំ​ញៀន​ដែល​គេ​យក​មក​ចែកចាយ និង​លក់​កន្លង​មកនេះ គឺ​ទិញ​ពី​ឈ្មោះ ថន ឌី​ណា ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជា​មេ​​ខ្លោង​​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ ​។

ក្រោយ​ពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ម្នាក់​រួច​មក លោក​វរសេនីយ៍ទោ ហួ​ន សា​វ័យ ក្នុង​នាម​ជា​នាយ​រង​កា​រិ​យ​ល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឡោម​ព័​ទ​ផ្ទះ​របស់​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន ស្ថិត​នៅ​ស្រុក​តាំងគោក ខេត្តកំពង់ធំ ដើម្បី​ឆែកឆេរ​រក​ឈ្មោះ ថន ឌី​ណា ។ ខណៈ​ពេល​សមត្ត​កិច្ច​បាន​ចុះ​ទៅ​ដល់ទី​តាំង​នោះ ស្រាប់តែ​មានការ​រារាំង​ពី​សំណាក់​ឪពុក និង​ក្រុម​គ្រួសារ​របស់​ជនសង្ស័យ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ថន ឌី​ណា មានឱកាស​ទាញ​យក​កាំភ្លើង អាកា​៤៧ បាញ់​រះ​ទៅ​លើ​សមត្ថកិច្ច​ បណ្ដាល​ឲ្យ​ត្រូវ​លោក​វរៈសេនីយ៍ទោ ហួ​ន សា​វ័យ ចំនួន​២​គ្រាប់ ស្លា.ប់​នៅ​កន្លែង​កើតហេតុ និង​លោក​អនុសេនីយ៍ឯក ទឹម ចាន់​នី រង​របួស​ជា​ទម្ងន់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ ។

ពេល​នោះ​មេ​ខ្លោង​​គ្រឿងញៀន ថន ឌី​ណា បាន​ស្ទុះ​ទៅ​យក​កាំភ្លើង​ម៉ាក​កា​៥៩ មួយ​ដើម​ពី​សមត្ថកិច្ច​ហើយ​រត់គេច​ខ្លួន​ដោយ​សុ​វត្តិភាព ។ តែ​ទោះជា​មេ​​​ខ្លោង​​​គ្រឿងញៀន​រូប​នោះរ​ត់ទៅ​ចូល​ក្រហែង​ណា​ក្តី សង្ឃឹមថា​មិនយូ​មិនឆាប់​គង់តែ​ជាប់អន្ទាក់​របស់​សមត្ត​កិច្ច ។

ជាមួយ​នេះ​ផង​ដែរ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៥ នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ចេញ​សារលិខិតផ្ញើ​ជូន​លោកស្រី យឹ​ម ឆេ​ង​លី និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដោយ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ទាំងអស់​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន មាន​សេចក្តី​ក្តុកក្តួល រន្ធត់​តក់ស្លុត និង​សោកស្តាយ​ជា​អនេក ចំពោះ​ដំណឹង​មរណភាព​របស់​លោក​វរៈសេនីយ៍ទោ ហួ​ន សា​វ័យ អត្តលេខ ៧៣៩៩២ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ត្រូវជា​ស្វាមី​លោកស្រី ដែល​បាន​ទទួលមរណៈភាព​នៅ​ថ្ងៃ​ព្រ​ហ​ស្បត៍ ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣ និង​១០ នាទី រសៀល ​ក្នុង​ជន្មាយុ ៣២ ឆ្នាំ មូលហេតុ​ចុះ​បំពេញបេសកកម្ម​បង្ក្រាប​បទល្មើស​គ្រឿងញៀន ។

ក្នុង​វេលា​សោក​សង្វេគ​ដ៏​ក្រៀមក្រំ​ជាទី​បំផុត​នេះ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ទាំងអស់​នៃ​អគ្គលេខាធិការដ្ឋាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សូម​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​លោកស្រី និង​ក្រុម​គ្រួសារ និង​ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោក​វរៈសេនីយ៍ទោ ហួ​ន សា​វ័យ សូម​បាន​ទៅ​កាន់​ឋា​ន​​​បរមសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ