ប្រទេសរុស្ស៊ី ៖ អភិបាលតំបន់ឆេលីយ៉ាប៊ីនស្ក៍ លោកអាឡិចសីតេស្ល័រប្រកាសនាថ្ងៃទី២៣តុលាថា ការផ្ទុះឆេះក្នុងរោងចក្រមួយនៅភាគកណ្ដាលរុស្ស៊ី កាលពីយប់ថ្ងៃទី២២តុលា ចំនួនអ្នកស្លាប់កើនដល់យ៉ាងតិច១០នាក់រួចមនុស្ស១២នាក់ទៀតបានបាត់ខ្លួន។
មនុស្ស៥នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះ២នាក់ត្រូវភ្លើងឆេះរលាកខ្លាំង។ រោងចក្រKOPEISKនោះស្ថិតនៅចម្ងាយប្រមាណជា១៦០០គីឡូម៉ែត្រពីអ៊ុយក្រែន ក្នុងតំបន់ឆេលីយ៉ាប៊ីនស្ក៍ ដែលមានទីតាំងឧស្សាហកម្មដ៏ច្រើន។ ការផ្ទុះឆេះនោះដែលនៅមិនទាន់កំណត់ដឹងមូលហេតុ នាំឲ្យមានភ្លើងឆេះដែលបច្ចុប្បន្នត្រូវបានពន្លត់។ បណ្ដាសារព័ត៌មានរុស្ស៊ីគូសបញ្ជាក់ថា រោងចក្រនេះផលិតគ្រឿងផ្ទុះសម្រាប់កងទ័ព ។
បណ្ដាវីដេអូផ្សាយតាមបណ្ដាញសង្គម បង្ហាញអណ្ដាតភ្លើងជះទៅលើអាកាសនាពេលយប់ដោយបញ្ចេញកម្ទេចភ្លើងជះទៅគ្រប់ទិស។ អភិបាលតំបន់នោះអះអាងថា នោះមិនមែនជាការវាយប្រហារដោយដ្រូនឡើយ ហើយការស៊ើបអងេ្កតមួយកំពុងធ្វើ៕

ចែករំលែកព័តមាននេះ