ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឃ្លាំង​យក្ស​នៅ​ក្រុង​ដូន​កែវ ប្រធាន​មន្ទីរ​សុរិ​យោ​ដី​ថា បាន​ចេញ​លិខិត​ឲ្យ​ផ្អាក តែ​ម្ចាស់​មិន​ស្តាប់

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តា​កេវ ៖ ករណី​សាងសង់​ឃ្លាំង​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ដែល​ម្ចាស់​សាងសង់​ជិត​រួចរាល់​ទៅ​ហើយ ទើប​មន្ត្រី​ភូមិបាល​ចុះ​ទៅ​ហាមឃាត់ និង​ថា​អត់​ច្បាប់​នោះ ឥឡូវនេះ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តតាកែវ…

ខេត្ត​តា​កេវ ៖ ករណី​សាងសង់​ឃ្លាំង​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ដែល​ម្ចាស់​សាងសង់​ជិត​រួចរាល់​ទៅ​ហើយ ទើប​មន្ត្រី​ភូមិបាល​ចុះ​ទៅ​ហាមឃាត់ និង​ថា​អត់​ច្បាប់​នោះ ឥឡូវនេះ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តតាកែវ បញ្ជាក់​ហើយ​ថា មន្ទីរ​ធ្លាប់​បាន​ចេញ​លិខិត​ឲ្យ​ផ្អាក​តាំង​តែ​ពី​ខែកុម្ភៈ​មក​ម្ល៉េះ តែ​ម្ចាស់​សំណង់​រូប​នេះ​មិន​ស្តាប់​ឡើយ​។

លោក នួន សុធា ប្រធាន​មន្ទីរ​សុរិយោដី សំណង់ និង​នគរូបនីយកម្ម​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ថា ករណី​សំណង់​ឃ្លាំង​ដ៏​ធំ​នេះ គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើការ​សាងសង់​ទេ ហើយ​កាលពីដើម​ខែកុម្ភៈ ខាង​មន្ទីរ ក៏​ដូច​ជា​ខាង​ភូមិបាល​ក្រុង​ដូន​កែវ បាន​ចេញ​លិខិត​ឲ្យ​ផ្អាក​ការ​សាងសង់​នោះ ប៉ុន្តែ​ម្ចាស់​សំណង់​នេះ មិន​បាន​ស្តាប់​តាម​ឡើយ ហើយ​នៅ​តែ​បន្ត​សាងសង់​ទៀត​។

យ៉ាងណា​ក៏​ដោយ ករណី​ខាងលើ​នេះ លោក​ទុក​ឲ្យ​អាជ្ញាធរ​ជា​អ្នកមាន​វិធានការ ព្រោះ​សំណង់​នេះ​ពុំ​មានច្បាប់​សាងសង់​ទេ​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក សាង មក​រា ដែល​ជា​ម្ចាស់​ឃ្លាំង​នោះ​ថា ខ្លួន​បាន​ពឹង​ឲ្យ​មន្ត្រី​ម្នាក់​ជា​អ្នក​រត់​ច្បាប់​សាងសង់​ឃ្លាំង​នោះ ដោយ​បាន​ចំណាយ​លុយ​ជា​បន្តបន្ទាប់ ហើយ​មន្ត្រី​នោះ​បាន​ឲ្យ​ខ្លួន​សាងសង់​សិន​ទៅ លុះដល់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ ក៏​មាន​ក្រុម​មន្ត្រី​ការិយាល័យ​ភូមិបាល​ក្រុង​ដូន​កែវ ចុះ​មក​ឲ្យ​លោក​ផ្អាក​ការ​សាងសង់ ហើយ​ប្រាប់​ឲ្យ​លោក​យក​លុយ​ប្រមាណ​៦​ពាន់​ដុល្លារ ទៅ​រត់​ច្បាប់ ទើប​អាច​សាងសង់​បន្ត​បាន។

គួររំលឹកថា តើ​ពិត​ទេ?​! ឃ្លាំង​យក្ស​សង់​ជិត​រួច ទើប​មន្ត្រី​ចុះ​ផ្អាក រួច​ប្រាប់​ឲ្យ​យក​​​៦​ពាន់​ដុល្លារ​ទៅ​រត់​ច្បាប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ