ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួស​ៗ! ពី​រឿង​ដ៏​ច្របូកច្របល់​ក្នុង​ពិភព​បាល់ទាត់​​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ

3 ឆ្នាំ មុន

អន្តរជាតិ ៖ គិត​ចាប់តាំងពី​ប្រកាស​បង្កើត​ពានរង្វាន់​ថ្មី European Super League (ESL) ដែល​ជា​ផ្តើមគំនិត​ដោយ​លោក Florentino Perez…

អន្តរជាតិ ៖ គិត​ចាប់តាំងពី​ប្រកាស​បង្កើត​ពានរង្វាន់​ថ្មី European Super League (ESL) ដែល​ជា​ផ្តើមគំនិត​ដោយ​លោក Florentino Perez ម្ចាស់​ក្លិប Real Madrid កាលពី​ថ្ងៃ​ទី ១៨ ខែមេសា កន្លង​ទៅ ដោយ​មានការ​ចូលរួម​ពី​ក្លិប​កំពូល​ៗ​ចំនួន ១១​ផ្សេង​ទៀត​។ ដែល​នាំ​ឱ្យ​ពិភព​បាល់ទាត់​ទាំងមូល​នៅ​ពេល​ឥឡូវនេះ កំពុង​មាន​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង​។ គួររំលឹកថា សង្គ្រាម​បាល់ទាត់​ផ្ទុះ​ឡើង​! ក្រោយ​លេច​វត្តមាន​ពាន​ថ្មី European Super League

ជុំវិញ​ប​ញ្ហ​នេះ លោក Aleksander Čeferin ប្រធាន UEFA បាន​ចេញ​មុខ​ថ្កោលទោស​ចំ​ៗ​ទៅ​នឹង​គំនិត​ខាងលើ​។ លោក​ថែម​ទាំង​បាន​អះអាង​ថា ក្លិប​ណា​ដែល​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​នេះ នឹង​មិន​អាច​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​ទាំងអស់​របស់ UEFA​។ ហើយ​កីឡាករ​ទាំងអស់​ដែល​ចូលរួម ក៏​នឹង​មិន​អាច​ទទួល​ឱកាស​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់​ពួក​គេ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ World Cup ។ ខណៈ​ដែល​បច្ចុប្បន្ន​ទាំង​ស្ថាប័ន UEFA និង FIFA ក៏​កំពុង​ត្រៀម​លេង​តាម​ផ្លូវច្បាប់​ជុំវិញ​បញ្ហា​នេះ​ផង​ដែរ​។

ដោយឡែក​មក​មើល​ពី​គ្រូបង្វឹក​, កីឡាករ និង​អ្នកគាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ក្លិប​របស់​ពួក​គេ ដែល​បាន​ប្រកាស​ចូលរួម​ក្នុង​ការ​ប្រកួត​ពានរង្វាន់ ESL​។ ហើយដោយ​សារ​តែ​មូលហេតុ​នៃ​ភាព​មិន​ចុះសម្រុង​គ្នា​នេះ​ហើយ ដែល​នាំ​ឱ្យ​ក្លិប Tottenham Hotspur សម្រេច​បញ្ចប់​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ​របស់​លោក Jose Mourinho កាលពី​យប់​ម្សិលមិញ​។

ក្លិប​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​រួម​មាន​ទាំង Bayern Munich និង Borussia Dortmund បាន​ចេញ​មុខ​ប្រកាស​ពី​គោល​ជំហរ​របស់​ខ្លួន មិន​ចូលរួម​ជាមួយ​ការ​ប្រកួត​ពានរង្វាន់ ESL ឡើយ​។ បើ​ទោះបីជា​ក្លិប​កំពូល​ៗ​នៅ​អឺរ៉ុប​ដូច​ជា Real Madrid, Barcelona, Atletico Madrid, Manchester United, Manchester City, Chelsea, Arsenal, Tottenham Hotspur, Liverpool, Juventus, Inter Milan និង A.C. Milan ដែល​ប្រកាស​ចូលរួម​ហើយ​យ៉ាងណា​ក្តី​៕ (​ដកស្រង់​ចេញពី ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ