ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​បាល់ទាត់​ផ្ទុះ​ឡើង​! ក្រោយ​លេច​វត្តមាន​ពាន​ថ្មី European Super League

3 ឆ្នាំ មុន

អន្តរជាតិ ៖ កាល​យប់​ពី​ថ្ងៃ​ទី ១៨ ខែ មេ​សា ម្សិលមិញ​នេះ សង្គ្រាម​បាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​បាន​ផ្ទុះ​ឡើង ក្រោយ​ពេល​ដែល​ក្លិប​កំពូល​ៗ​ប្រចាំ​តំបន់​អឺរ៉ុប​ជា​ច្រើន បាន​ប្រកាស​យល់ព្រម​រួម​គ្នា​ក្នុង​ការ​បង្កើត​ការ​ប្រកួតប្រជែង​ពានរង្វាន់​ថ្មី​មួយ…

អន្តរជាតិ ៖ កាល​យប់​ពី​ថ្ងៃ​ទី ១៨ ខែ មេ​សា ម្សិលមិញ​នេះ សង្គ្រាម​បាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប​បាន​ផ្ទុះ​ឡើង ក្រោយ​ពេល​ដែល​ក្លិប​កំពូល​ៗ​ប្រចាំ​តំបន់​អឺរ៉ុប​ជា​ច្រើន បាន​ប្រកាស​យល់ព្រម​រួម​គ្នា​ក្នុង​ការ​បង្កើត​ការ​ប្រកួតប្រជែង​ពានរង្វាន់​ថ្មី​មួយ ដែល​មានឈ្មោះ​ថា European Super League (ESL) ។

លោក Florentino Perez

ការ​ប្រកាស​ខាងលើ​នេះ បាន​កំពុង​ធ្វើ​ឱ្យ​រំជើបរំជួល​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​បាល់ទាត់​។ ខណៈ​មក​ទល់​ពេល​នេះ ក្លិប​ដែល​បាន​យល់ព្រម​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​ថ្មី​នេះ ដែល​ជា​ការ​ផ្តួចផ្តើម​គំនិត​ក្នុង​ការ​បង្កើត​ឡើង​ដោយ​លោក Florentino Perez ម្ចាស់​ក្លិប Real Madrid រួម​មាន Barcelona, Atletico Madrid, Manchester United, Manchester City, Chelsea, Arsenal, Tottenham Hotspur, Liverpool, Juventus, Inter Milan និង A.C. Milan និង​ក្លិប​មួយ​ចំនួន​ផ្សេង​ទៀត ក៏​បង្ហាញ​ពី​បំណង​ចង់​ចូលរួម​ផង​ដែរ​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ២០០៩ លោក Florentino Perez បាន​រិះគន់​ចំ​ៗ ព្រមទាំង​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់ Champions League ដោយ​លោក​បាន​លើក​ឡើង​ថា «​យើង​ត្រូវ​តែ​យល់ព្រម​រួម​គ្នា​ដើម្បី​បង្កើត​ពានរង្វាន់ European Super League ថ្មី​មួយ ដែល​អាច​ធានា​ថា​វា​ល្អ​បំផុត និង​មាន​អ្វី​ៗ​ថ្មី​ដែល Champions League គ្មាន​»​។

អ្នកគាំទ្រ​, អ្នកនយោបាយ​, អង្គភាព​គ្រប់គ្រង​បាល់ទាត់ និង​ក្លិប​បាល់ទាត់​ល្បីឈ្មោះ​មួយ​ចំនួន​បាន​ថ្កោលទោស​ចំពោះ​កា​រវិ​វត្ត​ដ៏​មិន​គួរ​ឱ្យ​ជឿ ដែល​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។

សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA រួម​និង​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​ព្រមាន​ភ្លាម​ៗ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា កីឡាករ​ដែល​ចូលរួម​ការ​ប្រកួត​ពានរង្វាន់ European Super League នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​ផ្សេង​ទៀត​ទាំង​ក្នុងស្រុក និង​ទ្វីបអឺរ៉ុប​។ ហើយ​កីឡាករ​ទាំងនោះ​ថែម​ទាំង​អាច​ត្រូវ​កាត់ឈ្មោះ​ចេញពី​ក្រុម​ជម្រើសជាតិ​របស់​ពួក​គេ សម្រាប់​ការ​ប្រកួត​ពានរង្វាន់ World Cup ផង​ដែរ​។

គេ​ជឿជាក់​ថា​កិច្ចប្រជុំ​បន្ទាន់​មួយ​នឹង​កើតឡើង រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​៕ (​ដកស្រង់​ចេញពី BBC, Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ