ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឆ្លង​កូ​វី​ដ​នៅ​កំពង់ចាម​ធ្លាប់​​ស្នាក់​​នៅ​បន្ទប់​ជួល១​កន្លែង​នៅ​ស្ទឹង​មាន​ជ័យ​ និង​ពាក់ព័ន្ធ​អ្នក​រត់កង់បី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ខ្មែរ​មួយរូប​ អាយុ២៧ ឆ្នាំ ​ដែល​រឹងទទឹង​ចល័ត​ចេញពី​ខេត្ត​ព្រះ​សីហ​នុម​ក​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង​ត្រូវ​បាន​រក​ឃើញ​ថា​កើត​កូ​វី​ដ​-១៩ នោះ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ឆ្លងកាត់​និង​ចូល​ទីតាំង​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ស្ទឹង​មាន​ជ័យ និង​បាន​ចូល​សួរសុខទុក្ខ​ក្មួយ​សម្រាក​ព្យាបាល​ជំងឺ…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ខ្មែរ​មួយរូប​ អាយុ២៧ ឆ្នាំ ​ដែល​រឹងទទឹង​ចល័ត​ចេញពី​ខេត្ត​ព្រះ​សីហ​នុម​ក​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង​ត្រូវ​បាន​រក​ឃើញ​ថា​កើត​កូ​វី​ដ​-១៩ នោះ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ឆ្លងកាត់​និង​ចូល​ទីតាំង​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ស្ទឹង​មាន​ជ័យ និង​បាន​ចូល​សួរសុខទុក្ខ​ក្មួយ​សម្រាក​ព្យាបាល​ជំងឺ នៅ​អគារ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ គួររំលឹកថា បុរស​កើត​កូ​វី​ដ​ម្នាក់​បង្ហាញ​ការ​សោកស្តាយ​បំផុត ក្រោយ​មិន​ស្តាប់​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល

រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៨ ខែមីនា នេះ​ថា បុរស​ខ្មែរ អាយុ​២៧ ឆ្នាំ មាន​លំនៅ​នៅ​ភូមិ​អូរ​កណ្តាល ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​មាន​វិជ្ជមាន​កូ​វី​ដ ១៩ បាន​ធ្វើ​ដំណើរ​ជា​គ្រូបង្រៀន​ម៉ាស្សា នៅ​សណ្ឋាគារ សី​ង​ជី​ង​ថៃ នៅ​កែង​LV ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ហើយ​នៅ​ថ្ងៃ​ទី៤ ខែមីនា វេលា​ម៉ោង ១២​ថ្ងៃត្រង់​ បុរស​ខ្មែរ​រូប​នេះ បាន​មក​ដល់​ផ្ទះ​នៅ​ភូមិ​អូរ​កណ្តាល ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។

រដ្ឋបាល​ខេត្តកំពង់ចាម បាន​បន្ត​ថា​ដោយសារ​តែ​បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​មក​ពី​តំបន់​មាន​ហានិភ័យ​ខ្ពស់ (​ខេត្ត​ព្រះ​សីហ​នុ​) បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​នៅ​ថ្ងៃ​ទី ៥ ខែមីនា​នោះ រដ្ឋបាល​ខេត្ត​បាន​ចាត់​មន្ត្រី​មន្ទីរ​សុខាភិបាល​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​នាំ​បុរស​រូប​នេះ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​ខេត្ត (​សណ្ឋាគារ​មេគង្គ​) ក្រុង​កំពង់ចាម ។ នៅ​ថ្ងៃ​ទី ៦ មីនា ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ពិនិត្យ​លុះដល់​ថ្ងៃ​ទី ៧ ខែមីនា ទទួលលទ្ធផល​ឃើញ​ថា​បុរស​រូប​នេះ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ក៏​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

បុរស​ខ្មែរ​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី ៧ ខែមីនា ហើយ​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​របស់​គាត់​គឺ ៖

១- នៅ​ថ្ងៃ​ទី ៣ ខែមីនា បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​រថយន្តឈ្នួល (​នៅ​ជិត​ផ្សារ​ពាណិជ្ជកម្ម ម្តុំ​ពេទ្យ​ព្រៃ​ចេក​) មក​រាជធានី​ភ្នំពេញ ។
២- នៅ​ម៉ោង៧៖៣០​យប់ ថ្ងៃ​ទី៣ ​ខែមីនា បាន​មក​ដល់​និង​ចុះ​នៅ​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ហើយ​បាន​ទៅ​សួរសុខទុក្ខ​ក្មួយ​ប្រុស​ដែល​សំរាក​ព្យាបាល​ជំងឺ​នៅ​អគារ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។
៣- នៅ​យប់​ថ្ងៃ​ដដែល​បុរស​នេះ បាន​ទៅ​ស្នាក់​នៅ​ជាមួយ​បងស្រី នៅ​បន្ទប់​ជួល​នៅ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​។

៤- នៅ​ម៉ោង​៧នាទី​ព្រឹក​ថ្ងៃ​ទី ៤ ខែមីនា បុរស​នេះ​បាន​បន្តដំណើរ​ពី​ស្ទឹង​មាន​ជ័យ ទៅ​មុខ​វត្ត​គៀន​ឃ្លាំង ជ្រោយចង្វារ និង​បាន​បន្តដំណើរ​តាម​រថយន្តឈ្នួល​មក​ខេត្តកំពង់ចាម ដោយ​បាន​ឈប់​នៅ​ស្តុ​ប​ផ្សារ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ និង​បាន​បន្តដំណើរ​តាម​ម៉ូតូឌុប បន្ត​រហូត​ដល់​ផ្ទះ​នៅ​ភូមិ​អូ​រក​ណ្តោ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម វេលា​ម៉ោង ១២​ថ្ងៃត្រង់ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ស្រង់​ព័ត៌មាន​បន្ថែម​ថា បុរស​រូប​នេះ «​នៅ​ពេល​ទៅ​សួរសុខទុក្ខ​ក្មួយ​ប្រុស បាន​ជួប​ជាមួយ​ស្ត្រី​០២​នាក់ កំពុង​កំដរ​អ្នកជំងឺ ក្នុង​នោះ ១​នាក់ រស់នៅ​ភូមិ​ថ្លុក​ក្រ​វ៉ា​ន់ ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ និង​១​នាក់​ទៀត រស់នៅ​ភូមិ​អូ​រក​ណ្តោ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម (​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ឌី​ម​ហាន់​នៅ​ស្ទឹង​មាន​ជ័យ​) តែ​តាំងពី​ជួប​បុរស​ម្នាក់​នេះ​មក គាត់​មិន​ទាន់​បាន​ទៅ​ធ្វើការ​វិញ​ទេ ព្រោះ​សុំ​ច្បាប់​ជាប់រវល់​កំដរ​ក្មួយ​ឈឺ​)» ។

រដ្ឋបាល​ខេត្តកំពង់ចាម​បាន​អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​តាម​ពេលវេលា​និង​ទីកន្លែង​ខាងលើ សូម​ទៅ​ពិនិត្យ​សុខភាព​និង​យក​សំណាក​ទៅ​ពិនិត្យ​នៅ​​មន្ទីរពេទ្យ​បង្អែក​ជិត​ផ្ទះ និង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ ខណៈ​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​យក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ជា​ឪពុក​-​ម្តាយ បងប្អូន ធ្វើ​ច​ត្តា​ឡី​ស័ក​និង​បន្ត​ស្រាវជ្រាវ​រក​អ្នកមាន​ហានិភ័យ​ខ្ពស់​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ