ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម​ខេត្ត​កោះ បន្ត​បិទ​មិន​ឲ្យ​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ

12 ម៉ោង មុន

ខេត្តកោះកុង ៖ សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះ ឲ្យ​ក្រុមការងារ​ព​ត៌​មាន​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​១៩ មិថុនា ២០២៥​នេះ សមត្ថកិច្ច​ខាង​កម្ពុជា​យើង​នៅ​តែ​បន្ត​បិទ មិន​ឲ្យ​នាំ​បន្លែ…

ខេត្តកោះកុង ៖ សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះ ឲ្យ​ក្រុមការងារ​ព​ត៌​មាន​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​១៩ មិថុនា ២០២៥​នេះ សមត្ថកិច្ច​ខាង​កម្ពុជា​យើង​នៅ​តែ​បន្ត​បិទ មិន​ឲ្យ​នាំ​បន្លែ ផ្លែ​ឈើ​ពី​ប្រទេស​ថៃ ឆ្លងកាត់​ចូល​មក​កម្ពុជា​ឡើយ ។

ក្នុង​នោះ ក៏​មាន​សេចក្តីរាយការណ៍​ពី​ខាង​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​ថៃ ជាប់​នឹង​ចាំ​យាម ខេត្តកោះកុង ថា មាន​បន្លែ និង​ផ្លែ​ឈើ​មួយ​ចំនួន​របស់​អ្នកជំនួញ​ថៃ រង​ការ​ខូចខាត​ដែរ ។

បើ​តាម​សមត្ថកិច្ច​ខាង​កម្ពុជា​បញ្ជាក់​ថា ករណី​នេះ បើ​ភាគី​ថៃ បើក​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ ដូច​មុន​វិញ (​ចាប់ពី​ម៉ោង​៦៖០០​នាទី​ព្រឹក ដល់​ម៉ោង​១០៖០០​នាទី​យប់​) ភាគី​កម្ពុជា នឹង​បើក​អោយ​នាំ​ចូល​បន្លែ ផ្លែ​ឈើ​ធម្មតា​វិញ​ដែរ ។

ចំពោះ​ចរាចរណ៍​ទូទៅ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម គិត​ត្រឹម​ថ្ងៃ​១៩ មិថុនា ២០២៥​នេះ ក្រៅពី​បន្លែ ផ្លែ​ឈើ ដែល​បិទ​ការ​នាំ​ចូល​មក​កម្ពុជា ការ​ធ្វើ​ដំណើរ​ចេញ ចូល​របស់​ពលរដ្ឋ និង​អ្នក​ទេសចរណ៍​បរទេស ឬ​ទំនិញ​ផ្សេង​ៗ ក្រៅពី​បន្លែ ផ្លែ​ឈើ នៅ​បើក​ដំណើរការ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​ល្ងាច ។

ជាមួយ​គ្នា​នេះ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក នៅ​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម និង​មណ្ឌល​សំចត​ច្រក​ចាំ​យាម បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ផ្តល់​ព័ត៌មាន ស្តី​អំពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍ ប​.​ស​.​ស​. ដែល​ជា​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ