ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«នយោបាយការទូតសភា» ជាគន្លងដ៏សំខាន់ក្នុងការរក្សាសន្តិភាព និងស្ថេរភាពនយោបាយជាតិ

50 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នយោបាយការទូតសភា មានសារៈសំខាន់ណាស់ក្នុងការពង្រឹងសន្តិភាព និងស្ថេរភាពនយោបាយ ។ នេះជាកាលលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា…

រាជធានីភ្នំពេញ ៖ នយោបាយការទូតសភា មានសារៈសំខាន់ណាស់ក្នុងការពង្រឹងសន្តិភាព និងស្ថេរភាពនយោបាយ ។ នេះជាកាលលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី ៥) នៅក្នុងកិច្ចពិភាក្សារវាង គណៈកម្មការទី ៥ ព្រឹទ្ធសភា ជាមួយក្លិបអ្នកកាសែតកម្ពុជា ស្តីពី «នយោបាយការទូតសភា» នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ នៅវិមានព្រឹទ្ធសភា ។ ឯកឧត្តមបណ្ឌិត បានពន្យល់អំពីនយោបាយការទូតសភា ថា ព្រឹទ្ធសភាមានតួនាទីសំខាន់ ដែលគេហៅថា មានអំណាចនយោបាយ ដើម្បីជួយក្នុងវិស័យការទូតរបស់រដ្ឋ គឺធ្វើទំនាក់ទំនងជាមួយសភានានា ដើម្បីក្រាលលក្ខណៈសម្បត្តិងាយស្រួលដល់រដ្ឋាភិបាល ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានកំណត់វិសាលភាព ២ ក្នុងពេលសម្តេចធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី ៥ ដែលវិសាលភាពទី ១ គឺនយោបាយការទូត, ទី ២ ធ្វើការជិតស្និតជាមួយអង្គបោះឆ្នោត ។ សម្តេចតេជោ បានយកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យការទូត ដោយផ្អែកទៅលើបទពិសោធន៍របស់សម្តេចធ្វើជារដ្ឋមន្ត្រីការបរទេសតាំងពីឆ្នាំ ១៩៧៩ និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ ។ ដូច្នេះបទពិសោធន៍ការទូតរបស់សម្តេចធំណាស់ ហើយធ្វើឱ្យសម្តេចស្វែងយល់ថា វិស័យការទូត ជាវិស័យដែលខានមិនបាន ដើម្បីជួយពង្រឹងសន្តិភាព និងស្ថេរភាពនយោបាយលើផ្ទៃប្រទេស ។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បន្ថែមទៀតថា ការទូតសភានេះត្រូវបង្កលក្ខណៈសម្បត្តិដើម្បីជួយសម្រួលធ្វើយ៉ាងណាជូនរាជរដ្ឋាភិបាលដឹងនាំដោយសម្តេចបវរធិបតី ដំណើរការទៅដោយរលូនដោយមិនមានឧបសគ្គ និងដើម្បីពង្រឹងស្ថេរភាពនយោបាយតទៅមុខទៀត ។ ព្រោះស្ថេរភាពនយោបាយនេះខានមិនបានទេបើយើងចង់អភិវឌ្ឍន៍ប្រទេស ។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បញ្ជាក់ទៀតថា ពេលដែលសម្តេចតេជោ ធ្វើជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ គឺនៅក្នុងសន្ទរកថា បើកក្នុងនាមជាប្រធានព្រឹទ្ធសភា ម្តេចតេជោ បានសង្កត់ធ្ងន់នៅក្នុងការប្តេជ្ញាចិត្តការពាររដ្ឋធម្មនុញ្ញ របបរាជានិយម របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបនីតិរដ្ឋ ។ សម្តេចនឹងខិតខំធ្វើអ្វីទាំងអស់ ដើម្បីធានាឯកភាពជាតិរឹងមាំ សាមគ្គីធម៌សង្គម ហើយការពាថែរក្សាឯករាជជាតិ អធិបតេយ្យភាព បូរណភាពទឹកដី  និងសេចក្តីថ្លៃថ្នូរ ។

បន្ថែមពីនេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងដែរថា ក្នុងពេលដែលសម្តេចតេជោ មកកាន់ដំណែងជាប្រធានព្រឹទ្ធសភានេះ មានការប្រែប្រួលយ៉ាងច្រើន ដែលនរណាៗក៏ដឹងដែរ ទាំងនៅប្រទេសកម្ពុជា ក្នុងតំបន់ និងពិភពលោក ក្រោមការដឹងនាំ ការបង្កើតនូវទស្សនៈវិស័យថ្មីៗជាច្រើន ហើយក្នុងនោះក៏រំលេចចេញនូវពាក្យថា «ការទូតសភា» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ