ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​លួច​ម៉ូតូ​បាន​ច្រើន​គ្រឿង លើក​នេះ​ជួល​កង់បីឥណ្ឌា ជិះ​ពី​ខេត្ដ​កំពង់ស្ពឺ មក​លួច​នៅស្រុកអង្គស្នួល ​សមត្ថកិច្ចចាប់ខ្លួន

17 ម៉ោង មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ ជា​មុខសញ្ញា​លួច​កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​សកម្ម ហើយញ៉ាម ​ព្រោះ​ធ្លាប់​លួច​បានជា​ច្រើន​លើក លើក​នេះ​ខំ​ជួល​កង់បីឥណ្ឌា ជិះ​ចេញពី​ទីរួមខេត្ដ​កំពង់ស្ពឺ មក​លួច​ទៀត​នៅ​កា​រ៉ា​ស​សាំងមួយកន្លែងនៅអង្គស្នួល ចំថ្ងៃស៊យ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ ជា​មុខសញ្ញា​លួច​កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​សកម្ម ហើយញ៉ាម ​ព្រោះ​ធ្លាប់​លួច​បានជា​ច្រើន​លើក លើក​នេះ​ខំ​ជួល​កង់បីឥណ្ឌា ជិះ​ចេញពី​ទីរួមខេត្ដ​កំពង់ស្ពឺ មក​លួច​ទៀត​នៅ​កា​រ៉ា​ស​សាំងមួយកន្លែងនៅអង្គស្នួល ចំថ្ងៃស៊យ ​ត្រូវ​បុគ្គលិក​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៤​និង៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​កា​រ៉ា​ស​សាំង​ PTT ភូមិ​ទួល​សាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ហួ​ន ចាន់​ធួន ហៅ​ធួន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក រស់នៅ​ភូមិ​ជាវ​ប្ដី​ខាងកើត ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្ដតាកែវ ។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង ​៖ សោ​រាង​អក្សរ​តេ​(T)​ចំនួន​០១ នឹង​ភ្ជាប់​ជាមួយ​ដែក​ជ្រុង​មានមុខ​សំប៉ែត​ចំនួន​០១, ទូរស័ព្ទ​ដៃ​ចំនួន​គ្រឿង​ម៉ាក​សាម​សុង ពណ៌​ខ្មៅ ។

ចំណែក​ជន​រង​គ្រោះ​មាន​០២​នាក់ ៖
១-​ជន​រង​គ្រោះ​ឈ្មោះ អុល កក្កដា បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125 ផលិត​ឆ្នាំ​២០២០ ពាក់ស្លា​ក​​លេខ​ភ្នំពេញ 1IH-9910 ។
២-​ជន​រង​គ្រោះ​ឈ្មោះ រី​ម ប៊ុ​ន​ធូរ បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង​C125 ផលិត​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លា​ក​លេខ ភ្នំពេញ 1JO-9175 ។

សមត្ថកិច្ច​ស្រុក​អង្គស្នួល ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង០៤ និង៤០​នាទី​ល្ងាច ជនសង្ស័យ​បាន​ជិះ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​លួច​កាច់​សោ​.​ក​ម៉ូតូ​នៅ​ទីតាំង​កន្លែង​កើតហេតុ​ខាងលើ នៅ​ពេល​នោះ​មាន​បុគ្គលិក ​ដែល​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​កា​រ៉ា​សាំង​PTT មានការ​សង្ស័យ​ក៏​ហៅ​ជនសង្ស័យ​សួរនាំ ហើយ​បាន​ពិនិត្យ​មើល​ក៏​ឃើញ​មាន​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ បន្ទាប់​មក​ក៏​រាយ​ការ​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​ព្រៃ​ពួច ហើយ​បាន​នាំ​ជនសង្ស័យ​ និង​វត្ថុ​តាង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សួ​នាំ​បន្ត ។

ចំពោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ជួល​កង់បីឥណ្ឌា ជិះ​ចេញពី​ទីរួមខេត្ដ​កំពង់ស្ពឺ ឆ្ពោះទៅ​កា​រ៉ា​ស់​សាំង​PTT ​នៅ​ចំណុច​កើតហេតុ​ដើម្បី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ពេល​ទៅ​ដល់​កំពង់​តែ​រក​មើល​ម៉ូតូ​ដែល​ត្រូវ​លួច​ក៏​ត្រូវ​គេ​ឃាត់ខ្លួន​សួ​នាំ​បាន​តែ​ម្ដង​។

ចំពោះ​ទីតាំង​កា​រ៉ា​ស​សាំង​PTT​នោះ​កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​បាន​ចំនួន​០២​លើក​គឺ​នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ ខ្លួន​បាន​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125​ផលិត​ឆ្នាំ​២០២០ ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ យក​ទៅ​លក់​ឲ្យ​គេ​នៅ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង បាន​លុយ​ចំនួន​២០០​ដុល្លារ និង​នៅ​ថ្ងៃ​ទី​១៥​ខែឧសភា​ឆ្នាំ​២០២៥ ខ្លួន​បាន​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125​ផលិត​ឆ្នាំ​២០២២ ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ យក​ទៅ​លក់​ឲ្យ​គេ​នៅ​តាម​ផ្លូវ​ម្ដុំ​ផ្សារ​ព្រែក​ព្នៅ​ភ្នំពេញ​បាន​លុយ​ចំនួន​៣០០​ដុល្លារ ចំពោះ​លុយ​ដែល​លក់​ម៉ូតូ​បាន​នោះ​ខ្លួន​បាន​ចាយ​អស់ហើយ និង​ខ្លួន​ចេះ​ប្រើប្រាស់​សារធាតុ​ញៀន​ប្រហែល​មួយ​ឆ្នាំ​ហើយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់ តុលាការ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ