ចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់២កន្លែង ដកហូតឈើ និងឧបករណ៍ជាច្រើន
- សៀមរាប
ខេត្តសៀមរាប ៖ លោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បាន ប្រាប់ តាម…
ខេត្តសៀមរាប ៖ លោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បាន ប្រាប់ តាម…
ខេត្តសៀមរាប ៖ លោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បាន ប្រាប់ តាម តេ លេក្រាម នៅវេលាម៉ោង ៤ និង ២០មនាទី រសៀលថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៦ នេះថា ដោយមានការឯកភាពពី ឯកឧត្តមអភិបាលរងនៃ គណអភិបាលខេត្តសៀមរាប និង លោក ទា គឹម សុទ្ធ ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យក្រុមការងារសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និង សង្កាត់ រដ្ឋបាលព្រៃឈើ ជីក្រែង សហការជាមួយ គណបញ្ជាការឯកភាពស្រុកជីក្រែង និង កម្លាំងនគរបាលប៉ុស្តិ៍គោកធ្លកក្រោម បានចុះបង្ក្រាបបទល្មើសព្រៃឈើ និង សត្វព្រៃនៅភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃសុក្រ ៦កើត ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ។
លោក បានបន្ថែមថា បន្ទាប់ពីមានការចូលរួម ចបង្ក្រាបបទល្មើស ព្រៃឈើ នោះ ក្រោមការដឹកនាំដោយលោក ម៉ូវ ជា អភិបាល រងស្រុកជីក្រែង លើទីតាំងចំនួនពឺរដូចខាង ក្រោម÷ ទី១-ទីតាំងសិប្បកម្មគ្មានច្បាប់ចំនួន ០១ទីតាំង បានដកហូត រួមមាន -ម៉ាស៊ីនវាល ចំនួន ០១គ្រឿង ។ -ម៉ស៊ីនច្រៀក ០១គ្រឿង ។ -ឈើអារ ខ្នាតចំរុះសន្ននិធិគ្មានលិខិតអនុញ្ញាត ចំនួន ១៤៤ដុំ= ០;៥០៩ ម៉ែត្រត្រីគុណ ដែលមាន ម្ចាស់ឈ្មោះ ស្រី បញ្ញា ភេទ ប្រុស រស់នៅភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និង ទី២-ទីតាំងម៉ាស៊ីមរ៉ៃបញ្ឈរ ច្រៀកឈើ ចំនួន០១គ្រឿង ឈើអារប្រណិត(ធ្នង់និងច្រេស) ចំនួន១៣ដុំ=១;០៤៥ ម៉ែត្រត្រីគុណ ។
តាមការបំភ្លឺរបស់ លោក ម៉ី ស៊ង់ មេភូមិប៉ាតត ឃុំគោក ធ្លកក្រោម ស្រុកជីក្រែង បាន ប្រាប់ថា:តាមតែឮគេថាម្ចាស់ម៉ាស៊ីនរ៉ៃ បញ្ឈរនេះឈ្មោះ អៀប សិលា ភេទប្រុស រស់នៅភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ហើយវត្ថុតាងយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង ភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
បច្ចុប្បន្ន ម្ចាស់ ទីតាំង ទាំង ២ នាក់ ត្រូវបាន មន្ត្រីជំនាញ ហៅមកធ្វើ កិច្ចសន្យា និង ផាកពិន័យ តាមអន្តរ កាល នៃ ច្បាប់ ស្តីពី រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប៕








ចែករំលែកព័តមាននេះ