រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួន នៅដើមអង្កាញ់ក្នុងដីឡូតិ៍មួយកន្លែង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរាយការណ៍ទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២៥នេះ។
សពបុរសរូបនោះ គេពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង២០ឆ្នាំ ជិះម៉ូតូម៉ាកវេវពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1R.8124 មួយគ្រឿងទៅឈប់ចតនៅក្បែរនោះ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ ជិះម៉ូតូមួយគ្រឿង ទៅឈប់ចតក្នុងដីឡូតិ៍ខាងលើ អង្គុយនៅលើគ្រែមួយសន្ទុះ រួចក៏បាត់ខ្លួនទៅ។ លុះក្រោយមក មានក្មេងបានដើរចូលទៅក្នុងដីឡូតិ៍ខាងលើ ដើម្បីបេះអម្ពិលទឹក ខណៈនោះក៏ប្រទះឃើញស.ពបុរសខាងលើចង.កសម្លា.ប់ខ្លួននៅដើមអង្កាញ់ រួចក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ រាយការណ៍ប្រាប់ឪពុកម្ដាយ និងរាយការណ៍បន្ត ប្រាប់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ។
តាមនគរបាលឱ្យដឹងថា បុរសរូបនោះ បានចងកសម្លា.ប់ខ្លួន នឹងក្រម៉ាភ្ជាប់ទៅនឹងមែកអង្កាញ់ បាត់បង់ជីវិត បន្សល់ទុកនៅម៉ូតូមួយគ្រឿងនិងមួកសុវត្ថិភាពនៅលើគ្រែ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វីឡើយ បានជាគិតខ្លីបែបនេះ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលមូលដ្ឋាន ក៏បានទាក់ទងទៅនគរបាលជំនាញចុះត្រួតពិនិត្យ ដើម្បីរកអត្តសញ្ញាណស.ព និងបញ្ជាក់ពីមូលហេតុ នៃការស្លាប់ឲ្យកាន់តែច្បាស់លាស់ ៕




ចែករំលែកព័តមាននេះ