ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ឱ្យ​ហើយ !​ទម្លាប់​៣​យ៉ាង ធ្វើ​ឱ្យ​អ្នក​ប្រឈម​​នឹង​មហារី.ក​ជាង​មនុស្ស​ធម្មតា

1 នាទី មុន

កត្តា​ហានិភ័យ​នៃ​ជំងឺមហារីក រួម​មានការ​ប៉ះពាល់​នឹង​សារធាតុ​គីមី ឬ​សារធាតុ​គ្រោះថ្នាក់​ផ្សេង​ទៀត ក៏​ដូច​ជា​ទម្លាប់​មួយ​ចំនួន​។ ខណៈ​ពេល​ដែល​កត្តា​ហានិភ័យ​មួយ​ចំនួន​មិន​អាច​ជៀសវាង​បាន ទម្លាប់​មួយ​ចំនួន​ដែល​បង្កើន​ភាព​ងាយ​នឹង​កើត​ជំងឺមហារីក គឺជា​រឿង​ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​អ្នក ហើយ​នៅ​ពេល​ដែល​ទម្លាប់​ទាំងនេះ​ត្រូវ​បាន​ត្រួតពិនិត្យ អ្នក​អាច​ជៀស​បាន​ពី​ការ​កើត​មហារីក​មួយ​ភាគ​ធំ​។ ១….

កត្តា​ហានិភ័យ​នៃ​ជំងឺមហារីក រួម​មានការ​ប៉ះពាល់​នឹង​សារធាតុ​គីមី ឬ​សារធាតុ​គ្រោះថ្នាក់​ផ្សេង​ទៀត ក៏​ដូច​ជា​ទម្លាប់​មួយ​ចំនួន​។ ខណៈ​ពេល​ដែល​កត្តា​ហានិភ័យ​មួយ​ចំនួន​មិន​អាច​ជៀសវាង​បាន ទម្លាប់​មួយ​ចំនួន​ដែល​បង្កើន​ភាព​ងាយ​នឹង​កើត​ជំងឺមហារីក គឺជា​រឿង​ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​អ្នក ហើយ​នៅ​ពេល​ដែល​ទម្លាប់​ទាំងនេះ​ត្រូវ​បាន​ត្រួតពិនិត្យ អ្នក​អាច​ជៀស​បាន​ពី​ការ​កើត​មហារីក​មួយ​ភាគ​ធំ​។

១. ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ពេក
សុរា​គឺជា​សារធាតុបង្កមហារីក​របស់​មនុស្ស​។ នៅ​ពេល​ដែល​ជាតិ​អាល់កុល​ចូល​ក្នុង​រាង​កាយ វា​ត្រូវ​បាន​បំបែក​ទៅ​ជា​សារធាតុ​អា​សេ​តា​ល់​ដេ​អ៊ី​ត (acetaldehyde) ដែល​ជា​សារធាតុ​គីមី​ដែល​បំផ្លាញ DNA​។ ការ​ខូចខាត​នេះ​អាច​នាំ​ទៅ​ដល់​ការ​រីក​ធំធាត់​នៃ​កោសិកា បង្កើត​ជា​ដុំ​សាច់​មហារីក​។ ការ​កាត់​ផ្តាច់​ជាតិ​អាល់កុល​ទាំងស្រុង គឺ​ត្រូវ​បាន​ណែនាំ​យ៉ាង​ខ្លាំង ប៉ុន្តែ​សម្រាប់​អ្នក​ដែល​យល់​ថា​វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ធ្វើ​បែប​នេះ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​គួរតែ​ត្រូវ​បាន​កាត់​បន្ថយ​ដល់​កម្រិត​អប្បបរមា​បំផុត​។ ការ​ផឹកស្រា​អាច​បង្កើន​ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺមហារីក​មាត់ បំពង់ក បំពង់​អាហារ ថ្លើម និង​សុដន់​។

២. ការ​ជក់បារី
ការ​ជក់បារី​នៅ​តែ​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ជំងឺមហារីក​។ ការ​ជក់បារី​ធ្វើ​ឱ្យ​ខូចសុខភាព​ជា​ទូទៅ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ រួម​ទាំង​ខួរឆ្អឹង សួត តម្រងនោម មាត់ស្បូន លំពែង បំពង់ក បំពង់​អាហារ ប្លោក​នោម និង​ជា​ច្រើន​ទៀត​។

៣. កង្វះ​លំ​ហាត់ប្រាណ
ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ទូទៅ​របស់​មនុស្ស​ម្នាក់​ៗ រួម​ទាំង​កាត់​បន្ថយ​ឱកាស​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺមហារីក​ផង​ដែរ​។ អ្នក​ដែល​ធ្វើ​សកម្មភាព​រាង​កាយ​ទៀងទាត់ មាន​ហានិភ័យ​កើត​ជំងឺមហារីក​ទាប​ជាង​អ្នក​ដែល​រស់នៅ​បែប​ខ្ជិល​ច្រ​អុស​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ការ​ទប់ស្កាត់​ជំងឺមហារីក​សុដន់ និង​ស្បូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ