ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត នាំ​យក​អំណោយ​សប្បុរសធម៌​របស់​សម្តេច​ធិ​បតី​ជូន​ជនភៀសសឹក​ នៅស្រុក​​ចំនួន៣ ក្នុង​ខេត្តសៀម​រាប

21 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង នាំ​យក​ស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជា​ច្រើន​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២.៤០០​គ្រួសារ…

ខេត្ត​សៀម​រា​ប ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង នាំ​យក​ស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជា​ច្រើន​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២.៤០០​គ្រួសារ ដែល​កំពុង​ភៀស​សឹក​ពី​តំបន់​មាន​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរុំ​សុវត្ថិភាព​ក្នុងស្រុក​ក្រឡាញ់ ស្រីស្នំ , អង្គរជុំ ខេត្ត​សៀម រាប នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​។

ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ជួប​សួរសុខទុក្ខ​នេះ លោក​ជំទាវ​បណ្ឌិត បាន​សំណេះ សំ​ណា​ល និង បាន​ផ្តល់​ស្បៀង អារ​ហារ និង របស់របរ​ប្រើប្រាស​ចាំបាច់​ជា​ច្រើន​  ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំង ២.៤០០​គ្រួសារ​នូវ​ថ្នាំពេទ្យ តង់ ,​មុង , កន្ទេល​, អង្រឹង​, ក្រ​ម៉ា​, ភួយ​, ខ្នើយ​, សាប៊ូ ,​ដែកកេស ព្រមទាំង​ស្បៀងអាហារ មាន​អង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក បរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ ត្រី​ប្រា​ហើម សៀង​ផ្អែម​ជាដើម ដើម្បី​ផ្គត់ផ្គង់​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើ ប្រាស់ និង​បរិភោគ​ដែល​អាច​ដោះស្រាយ​ការ​លំបាក​នៅ​ចំពោះ​មុខ​មួយ​គ្រានេះ​។ លោក​ជំទាវ បាន​មាន​ប្រសាសន៍​ថា ផល វិបាក​នៃ​សង្គ្រាម​បាន​បង្ក​មហន្តរាយ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​សោកនាដកម្ម ផ្តាច់ជីវិត​មិន​រើសមុខ ទាំង​ទាហាន និង​ជន​ស៊ី​វិល​ស្លូតត្រង់​។

ប្រជាពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ចាក​ចេញពីផ្ទះ​សម្បែង ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម​ដែល​មិន​អាចយ​កមក​ជាមួយ​បាន​។ ទុក្ខ​លំបាក​នេះ​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​យល់​យ៉ាង​ច្បាស់​តម្លៃ​នៃ​សន្តិភាព​។ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ជា​ជន​ភៀស សឹក​ដែល​បាន​ជម្លៀស​ខ្លួន​ចេញពី​តំបន់​ប្រយុទ្ធ​គ្នា​ក្នុង​នោះ​មាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ រៀបចំ​ទួល​សុវត្ថិភាព​ក៏​ដូច ជា​ដោះស្រាយ​ទីតាំង​ស្នាក់​នៅ ការ​ហូប ចុក និង​សុខាភិបាល​ជូន​បងប្អូន​ទាំងអស់ គ្នា​។

ជាមួយ​គ្នា​នេះ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ស្មារតី​ខ្មែរ​តែ​មួយ មាន​ប្រជាពលរដ្ឋ​ជា ច្រើន បាន​ចូលរួម​បរិច្ចាគ​ទាំង​ថវិកា និង​កញ្ចប់​ស្បៀងអាហារ ថ្នាំពេទ្យ និង​សម្ភារៈ​ប្រើប្រាស់​នានា​ជា​ច្រើន​ទៀត​ជួយ​ដល់​កងទ័ព​ជួរ​មុខ និង​ប្រជាពលរដ្ឋ​ភៀស​សឹក​ពី​តំបន់​មាន​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​នាំ​យក​នូវ​បណ្តាំ​សាកសួរ​សុខ ទុក្ខ​ពី​សំណាក់ សម្តេចព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ពី​សម្តេច​តេ​ជោ​ហ៊ុន​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ដូច​ជាស​ម្តេច​ធិ​បតី ដែល​លោក​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ជនភៀសសឹក​ដោយសារ​ការ​ឈ្លានពាន​ពី​សំណាក​ប្រទេស​ថៃ​។ លោក ជំទាវ​បន្ត​ថា ទាំង​ហ្លួង​យាយ ទាំង​សម្តេច​តេ​ជោ ទាំង​សម្តេច​កិត្តិ​បណ្ឌិត និង សម្តេច​ធិ​បតី លោក តែងតែ​ចាត់​ទុក​ការ​លំបាក​របស់​បងប្អូន​ទោះបី​នៅ​ទីកន្លែង​ណា ពេល ណា ក៏​ដោយ គឺជា​ទុក្ខ​លំបាក​របស់​លោក​ផ្ទាល់​ដែរ​។​  ជាមួយ​គ្នា​នេះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​ថា នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ ក៏​បាន​បញ្ជាក់​ពី​ស្មារតី​រួម​គ្នា យកចិត្ត​ទុក្ខ​ដាក់​ជួយ​គ្នា​ទៅ វិញ​ទី​មក ចែករំលែក​ទៅ​វិញ​ទៅ​មក​ទាំង​សម្ភារៈ​និង​ស្មារតី ជាមួយ​គ្នា​នេះ ប្រមុខ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ ថ្នាក់ តែងតែ​គិតគូរ​ដោះស្រាយ​ពី​ទុក្ខ​លំបាក​នោះ ដោយ​មិន​ទៅ​ណា​ចោល​និង​នៅ​ជាមួយ​ប្រជាជន​ជា​និច្ច​។

លោក​ជំទាវ​ក៏​លើកទឹកចិត្ត​និង​អរគុណ​ដល់​គ្រួសារ​ដែល​មានកូន​មាន​ប្តី​ជា​កងទ័ព​កំពុង​បំពេញភារកិច្ច​ឈរជើង​នៅ​តាម​ក្រ​វ៉ា​ត់​ព្រំដែន ដែល​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​ស្មារតី​មោះមុត​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ជា​កេរ​ដូនតា​យើង​បានការ​ពារ​ទុក​ឱ្យ​ដល់​សព្វថ្ងៃ​កុំឱ្យ​សត្រូវ​ឈ្លានពាន​ដណ្តើម​បាន ។

លោកជំទាវ​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ៗ​រូប​មាន​កាតព្វកិច្ច​និង​មាន​សិ​ទ្ឋិ​ការពារ​បូរណភាព​ទឹកដី​ទាំងអស់​គ្នា ហើយ​កម្ពុជា​គ្រាន់តែ​ចង់​រក្សា​ការពារ​នូវ​អ្វី​ដែល​ជា​កេរ​ដូនតា​ខ្មែរ​ដែល​នៅ​សល់​បច្ចុប្បន្ន​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​មិន​ចង់បាន​របស់​អ្នក​ណា​ទេ​។ ប្រមុខ​ដឹកនាំ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន​សែន ប្រធាន​ព្រឹ​ទ្ឋ​សភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ខិតខំ​បញ្ចៀស​មិន​ឱ្យ​មាន​កើត​មាន​សង្គ្រាម​កើតឡើង​ឡើយ ប៉ុន្តែ​ដោយ​មានការ​ឈ្លានពាន​ពី​អ្នក​ជិត ខាង​គឺ​បង្ខំ​កម្ពុជា​ប្រើ​សិ​ទ្ឋិ​តបត​ដើម្បី​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​នោះ ។​ 

តាម​របាយការណ៍​របស់ រដ្ឋបាល​ខេត្តសៀមរាប គិត​ត្រឹម​ថ្ងៃ​ទី​២៨​ខែកក្កដា មាន​ប្រជា​ជនភៀសសឹក​ជម្លៀស​មក​ខេត្តសៀមរាប ចំនួន​១៥.៤០៧​គ្រួសារ​ស្នាក់​នៅ​តាម​ទីតាំង​សុវត្ថិភាព​ចំនួន​១៣៨ ទីតាំង​ទាំង​១៣​ក្រុង​ស្រុក​។​ក្នុង​នោះ​ទីតាំង​មួយ​ចំនួន​ពុំ​មាន​សម្ភារៈ​គ្រប់គ្រាន់ ទី​តាំ​ខ្លះ​ខ្វះខាត​បន្ទប់ទឹក សេវា​ទឹក​ស្អាត អគ្គិសនី ខ្វះ​មុង​ភួយ ខ្វះ​សម្ភារៈ​ផ្ទះបាយ ខ្វះ​ថ្នាំ​មូស សម្រាប់​ការពារ​មូស​និង​សត្វ​អ​សិរ​ពិស ខាតបង់​ពេលវេលា​សិក្សា កុមារ​ដែល​ជម្លៀស​មក​ពុំ​ទាន់​បាន​ចូល​រៀន វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ