រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ នឹងជួបគ្នានៅថ្ងៃទី៤ ខែសីហាខាងមុខនេះ ក្នុងកិច្ចប្រជុំគណកម្មការព្រំដែនរួមរវាងកម្ពុជា និងថៃ ដែលហៅកាត់ថា GBC ដែលនឹងធ្វើឡើងនៅប្រទេសកម្ពុជា ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ដែលបាននិយាយប្រាប់សារព័ត៌មាន នៅម៉ោង១១ព្រឹកកន្លងមកនេះ ។

ឧត្តមសេនីយឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអោយដឹងដែរ ថ្ងៃនេះ ក្រសួងការពារជាតិបានដឹកនាំគណប្រតិភូអនុព័ន្ធយោធានៃអង្គទូត១៣ប្រទេស នៅកម្ពុជាទៅកាន់តំបន់ព្រំដែនកម្ពុជា និងថៃ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងដោយផ្ទាល់ ។
កម្ពុជាបង្ហាញជំហររបស់ខ្លួនគោរពយ៉ាងពេលលេញកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីធានាសន្តិភាពនៅតាមព្រំដែនកម្ពុជាថៃ ៕
ចែករំលែកព័តមាននេះ