ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ ៖ ​ភារកិច្ច​ចម្បង​ចំពោះ​មុខ គឺការពារ​ប្រជាជន ​និង​ការពារ​បូរណភាព​ទឹកដី​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​៨ ធ្នូ ២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​៨ ធ្នូ ២០២៥​នេះ បាន​ចេញ​សារ​ខ្លី​យ៉ាង​ដូច្នេះថា ភារកិច្ច​ចម្បងចំពោះ​មុខ គឺ​ការពារ​ប្រជាជន​ និងការពារ​បូរណភាព​ទឹកដី​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ ។

សម្តេច​ធិ​បតី​សរសេរ​លើ​បណ្តាញ​សង្គម​ថា ភារកិច្ច​ចម្បង និង​ចំពោះ​មុខ​របស់​រាជរដ្ឋាភិបាល​គឺ ៖
១. ការពារ​ប្រជាជន
២. ការពារ​បូរណភាព​ទឹកដី​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ធិ​បតី បាន​សូម​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​គ្រប់​លំ​ដាក់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ រួម​សាមគ្គី​គ្នា ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ ។

ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល បន្ទាប់​ពី​យោធា​ថៃ បាន​បន្ត​បើ​ការ​វាយប្រហារ​មក​លើ​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ