ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្ដេជ្ញា​ការពារ​អធិប​តេយ្យ​ភាព​ជាតិ​បន្ទាប់​ពី​អាមេរិក​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​សន្តិ​សុខ​ពាក់​ព័ន្ធ​នឹង​តៃវ៉ាន់

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង​៖ ប្រទេស​ចិន​ប្រកាស​ថា​នឹង​ខិត​ខំ​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​របស់​ខ្លួន​ជា​ដាច់​ខាត​ ហើយ​សូម​ព្រមាន​ទៅ​កម្លាំង​ខាង​ក្រៅ​ដែល​ចង់​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពីអាមេរិក​ទើប​តែដាក់​ចេញ​យុទ្ធ​សាស្ត្រ​ស្ដី​ពី​សន្តិ​សុខ​ដើម្បី​កសាង​កម្លាំង​យោធា​ឱ្យ​បាន​ខ្លាំង​ក្លា​​ទប់​ស្កាត់​​មិន​ឱ្យ​កើត​មាន​ជម្លោះ​រវាង​អាមេរិក និង​ចិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​​។ ទី​ក្រុង​​វ៉ាស៊ីនតោន​បាន​ដាក់​ចេញ​វិធី​ដោះ​ស្រាយ​បញ្ហា​ការ​ទូត​ដ៏​រសើប​បំផុត​នៅ​លើ​ពិភព​លោក​​នៅ​ក្នុង​ «យុទ្ធ​សាស្ត្រ​ស្ដី​ពី​សន្តិ​សុខ​ជាតិ​» ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​។ ​ការ​បញ្ចេញ​សំណុំ​ឯក​សារ​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពី​ប្រទេស​ចិន​កាល​ពី​សប្ដាហ៍​មុន​បាន​ដាក់​ពង្រាយ​នាវា​ចម្បាំង និង​នាវា​ល្បាត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ទូទាំង​ដែន​សមុទ្រ​នៃ​តំបន់​អាស៊ី​បូព៌ា​​ដើម្បី​បង្ហាញ​នូវ​ឫទ្ធា​នុភាព​នៃ​កម្លាំង​ជើង​ទឹក​របស់​ខ្លួន​។​…

ទី​ក្រុង​ប៉េកាំង​៖ ប្រទេស​ចិន​ប្រកាស​ថា​នឹង​ខិត​ខំ​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​របស់​ខ្លួន​ជា​ដាច់​ខាត​ ហើយ​សូម​ព្រមាន​ទៅ​កម្លាំង​ខាង​ក្រៅ​ដែល​ចង់​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពីអាមេរិក​ទើប​តែដាក់​ចេញ​យុទ្ធ​សាស្ត្រ​ស្ដី​ពី​សន្តិ​សុខ​ដើម្បី​កសាង​កម្លាំង​យោធា​ឱ្យ​បាន​ខ្លាំង​ក្លា​​ទប់​ស្កាត់​​មិន​ឱ្យ​កើត​មាន​ជម្លោះ​រវាង​អាមេរិក និង​ចិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​​។

ទី​ក្រុង​​វ៉ាស៊ីនតោន​បាន​ដាក់​ចេញ​វិធី​ដោះ​ស្រាយ​បញ្ហា​ការ​ទូត​ដ៏​រសើប​បំផុត​នៅ​លើ​ពិភព​លោក​​នៅ​ក្នុង​ «យុទ្ធ​សាស្ត្រ​ស្ដី​ពី​សន្តិ​សុខ​ជាតិ​» ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​។ ​ការ​បញ្ចេញ​សំណុំ​ឯក​សារ​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពី​ប្រទេស​ចិន​កាល​ពី​សប្ដាហ៍​មុន​បាន​ដាក់​ពង្រាយ​នាវា​ចម្បាំង និង​នាវា​ល្បាត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ទូទាំង​ដែន​សមុទ្រ​នៃ​តំបន់​អាស៊ី​បូព៌ា​​ដើម្បី​បង្ហាញ​នូវ​ឫទ្ធា​នុភាព​នៃ​កម្លាំង​ជើង​ទឹក​របស់​ខ្លួន​។​

តៃវ៉ាន់​ជា​បន្ទាត់​ក្រហម​ទី​មួយ​ដែល​មិនអាច​ដើរ​កន្លង​បាន​ឡើយ​នៅ​ក្នុង​ទំនាក់​ទំនង​ចិន​-​អា​មេរិក​។ ប្រទេស​ចិន​​នឹង​មិន​អនុ​គ្រោះ​ជា​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែករបស់​បរទេស​នៅ​ក្នុង​បញ្ហា​នេះ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​។ លោក​ថ្លែង​បន្ត​ទៀត​ថា​អាមេរិក​គួរ​គិត​គូរ​ឱ្យ​បាន​ល្អិត​ល្អន់​បំផុត​នៅ​ក្នុង​បញ្ហា​តៃវ៉ាន់​ ហើយ​គួរ​​​ឈប់​លើក​ទឹក​ចិត្ត​ និង​គាំ​ទ្រ​​ក្រុម​បំបែក​ខ្លួន​ដែល​ចង់​ប្រកាស​ឯក​រាជ្យ​ផ្ដាច់​ចេញ​ពី​ប្រទេស​ចិន​​ដោយ​កម្លាំង​យោធា​ ឬ​ប្រឆាំង​នឹង​ការ​បង្រួប​បង្រួម​ទឹក​ដី​ដោយ​កម្លាំង​យោធា​។

អ្នក​នាំ​ពាក្យ​រូប​នេះថ្លែង​បន្ត​ទៀត​ថាប្រទេស​ចិន​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ធ្វើ​ការ​ជា​មួយ​ទី​ក្រុង​វ៉ាស៊ីន​តោន​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ប្រកប​ដោយ​ស្ថិរ​ភាព​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ចិន​ក៏​ត្រូវ​តែ​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ, សន្តិ​សុខ​ជាតិ និង​ផល​ប្រយោជន៍​ជាតិ​របស់ខ្លួន​ផង​ដែរ​​។

​ជំហរ​របស់​អាមេរិក​ដូច​ដែល​មាន​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​ឯក​សារ​សន្តិ​សុខ​ជាតិ​នោះ​ត្រូវ​កោះ​តៃវ៉ាន់​គាំទ្រ​យ៉ាង​កង​រំពង​។ ប្រធានា​ធិបតី​តៃវ៉ាន់​ លោក​ឡៃ​ឈីង​តេ បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​លោក​ពេញ​ចិត្ត​ណាស់​ដែល​យុទ្ធ​សាស្ត្រ​សន្តិ​សុខ​ជាតិ​អាមេរិក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ទប់​ស្កាត់​ជម្លោះ​ (រវាង​ចិន និង​អាមេរិក) ពាក់​ព័ន្ធ​នឹង​តៃវ៉ាន់​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​តៃវ៉ាន់​ថ្លែង​ថា​អាមេរិក​នៅ​តែ​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​ថែ​រក្សា​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។ ខាង​លើ​នេះ​ជា​ការ​ដក​ប្រភព​ពីរ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ