ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​សង្គម ​និង​នយោបាយ​កម្ពុជា ​ថ្កោលទោស​ចំពោះ​ការ​បាញ់ប្រហារ​របស់​ថៃ​មក​លើ​កម្ពុជា​ដែល​ជា​ការ​រំលោភ​កិច្ចព្រមព្រៀង​មាន​សហរដ្ឋ​អាម៉េរិក​ជា​សាក្សី

2 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​សហជីព​នៅ​កម្ពុជា នា​ថ្ងៃ​ទី​ ៨ ខែធ្នូ ឆ្នាំ​២០២៥ បាន​ថ្កោលទោស​ចំពោះ​ការ​បាញ់ប្រហារ​របស់ កងកម្លាំង​យោធា​ថៃ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​ជា​ច្រើន​ចំណុច​នៅ​តំបន់​ជា​ច្រើន​តាម​ខ្សែបន្ទាត់​ព្រំដែន…

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​សហជីព​នៅ​កម្ពុជា នា​ថ្ងៃ​ទី​ ៨ ខែធ្នូ ឆ្នាំ​២០២៥ បាន​ថ្កោលទោស​ចំពោះ​ការ​បាញ់ប្រហារ​របស់ កងកម្លាំង​យោធា​ថៃ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​ជា​ច្រើន​ចំណុច​នៅ​តំបន់​ជា​ច្រើន​តាម​ខ្សែបន្ទាត់​ព្រំដែន ចាប់តាំងពី​ថ្ងៃ​ទី​ ៧ ខែធ្នូ​នេះ ក្នុង​ចេតនា​ធ្វើ​ឱ្យ​កម្ពុជា​តបត​ដើម្បី​បំផ្លាញ​ចោល​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​សន្តិភាព​កម្ពុជា​និង​ថៃ ​។

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ មើលឃើញ​ថា ការ​បាញ់ប្រហារ​សា​ជា​ថ្មី​របស់កងទ័ព​ថៃ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​បង្ហាញ​ថា ថៃ​ជា​រដ្ឋ​ពាល ព្រហើន កោងកាច ហាក់ដូចជា​រស់នៅ​ក្នុង​អតីតកាល​ជាង​១​ពាន់​ឆ្នាំ​មុន ​។ លោក​បណ្ឌិត​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ថៃ ព្រោះ​ប្រទេស​នេះ មិន​យល់​ពី​បញ្ហា​មនុស្សធម៌ និង​ច្បាប់​អន្តរជាតិ ឈ្លានពាន​កម្ពុជា​ទាំង​កំរោល ដើម្បី​បំផ្លាញ​នូវ​មរ​ត​វប្បធម៌​និង​សាសនា ព្រមទាំង ទីតាំង​ជន​ស៊ី​វិល​ស្លូតត្រង់​ក្នុង​គោលបំណង​ឈ្លានពាន​ទឹកដី​កម្ពុជា ​។ លោក​ថ្លែង​ថា ​៖ «​ខ្ញុំ​អំពាវនាវ​ដល់​សហរដ្ឋ​អាម៉េរិក ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រទេស​ថៃ ថ្កោលទោស​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រទេស​ថៃ និង​មាន​សកម្មភាព​ជាក់ស្តែង​ទប់ទល់​នឹង​ភាព​គឃ្លើន​នៃ​ការ​ប្រកាសសង្គ្រាម​របស់​ថៃ រួម​ទាំង​អាស៊ាន និង​អង្គការសហប្រជាជាតិ​ផង​ដែរ ត្រូវ​តែ​មាន​វិធានការ​ដាក់​សម្ពាធ​និង​ថ្កោលទោស ទប់ស្កាត់​នូវ​ទ​ង្វើ​ទុច្ចរិត​បំពាន​លើ​បទឧក្រិដ្ឋ​នៃ​សង្គ្រាម​នេះ​» ​។

ចំណែក លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា និង​ជា​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ខ្មែរ បាន​ហៅ​ការ​បាញ់ប្រហារ​សា​ជា​ថ្មី​នេះ ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្សជាតិ មាន​ចេតនា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ភ័យ​ខ្លាច​ចំពោះ​ការ​បាញ់​សង្គ្រុប​ដោយ​អាវុធ​ធុន​ធ្ងន់​ច្រើន​ប្រភេទ​នៅ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ដែល​ទ​ង្វើ​នេះ​បង្ហាញ​កាន់តែ​ច្បាស់​ថា ថៃ​មិន​គោរព​ច្បាប់​អន្តរជាតិ និង​មាន​ចេតនា​រុញ​ឱ្យ​កម្ពុជា​តបត​ដើម្បី​បំផ្លាញ​រាល់​កិច្ចព្រមព្រៀង​ទាំងអស់​ ។ លោក​ថ្លែង​ថា ​៖ «​ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទ​ង្វើ​ដ៏​សាហាវឃោរឃៅ របស់​យោធា​ថៃ​ដែល​បាន​បើក​ការ​បាញ់ប្រហារ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​ទឹកដី​កម្ពុជា​តាម​បន្ទាត់​ព្រំដែន ដែល​នេះ​ជា​ការ​រំលោភ​បទ​ឈប់​បាញ់​ដែល​កម្ពុជា​និង​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង​ក្រោម​ការ​សម្របសម្រួល​របស់ លោក​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ត្រាំ​ ។ យើងខ្ញុំ​សូម​ឱ្យ​ស្ថាប័ន​អន្តរជាតិ ជា​ពិសេស សហរដ្ឋ​អាម៉េរិក និង​ប្រទេស​មហាអំណាច​នានា​លើ​ពិភពលោក អង្គការសហប្រជាជាតិ សូម​ធ្វើការ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ភាគី​ថៃ​»​ ។

រីឯ​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា ពិនិត្យ​ឃើញ​ថា ការ​ផ្ទុះអាវុធ​សា​ជា​ថ្មី​នេះ​បង្ក​ឡើង​ដោយ​ភាគី​ថៃ​ទាំងស្រុង​ក្នុង​ចេតនា​បំផ្លាញ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព ខណៈ​ភាគី​កម្ពុជា បាន​រក្សា​នូវ​ភាព​ធ​ត់​ធ្មត់​បន្ត​នូវ​សុ​ឆ្ឆន្ទៈ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ ។ លោក​ថ្លែង​ថា ​៖ «​នេះ​ជា​អំពើ​ដ៏​ងងើល ដ៏​កំរោល និង​ច្បាប់​ព្រៃ​ដែល​ថៃ​រំលោភ​ទាំងស្រុង​ទៅ​នឹង​បទ​ឈប់​បាញ់ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ក៏​ដូច​ជា​សន្ធិសញ្ញា អនុ​ញ្ញា​បារាំង​សៀម​ជាដើម គឺ​ថៃ​ជា​ច្បាប់​ព្រៃ ដូច​ច្នេះ​ខ្ញុំ​គិត​ថា ទ​ង្វើ​នេះ​គឺ​មិន​អាច​ទទួលយក​បាន​ទេ ហើយ​កម្ពុជា​ក៏​ត្រូវ​តែ​ត្រៀមលក្ខណៈ​ដើម្បី​ឆ្លើយ​តប​ចំពោះ​អំពើ​ឈ្លានពាន​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​របស់​ភាគី​ថៃ​»​ ។

បើ​តាម​លោក​បណ្ឌិត គិ​ន ភា ការ​បាញ់ប្រហារ​សា​ជ​ថ្មី​របស់​ថៃ​គោលបំណង​ធំ​ទី​១​គឺ ចង់​ឈ្លានពាន​ទឹកដី​កម្ពុជា​តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ដោយសា​តែ​ថៃ​គិត​ថា​ខ្លួន​មាន​ប្រៀប​លើ​កម្ពុជា ចំណែក​គោលបំណង​ធំ​ទី​២ គឺ​ថៃ​ចង់​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​សាធារណៈជន​ថៃ ឬ​សហគមន៍​អន្តរជាតិ​ចេញពី​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​និង​ភាព​កម្សោយ​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​៕ អត្ថបទសហការ