ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា កំពុង​តាមដាន​ស្ថានការណ៍​នៅ​ព្រំដែន​កម្ពុជា​-​ថៃ និង​ត្រៀម​ផ្តល់​ជំនួយ​ដល់​កុមារ​រង​ផល​ប៉ះពាល់

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យូ​នី​សេ​ហ្វ (UNICEF) ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដោយ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តីរាយការណ៍​ស្តី​ពី​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ ដែល​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ៖ យូ​នី​សេ​ហ្វ (UNICEF) ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដោយ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តីរាយការណ៍​ស្តី​ពី​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ ដែល​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ។

លោក​បណ្ឌិត វី​ល ផាក​ស៍ (Will Parks) នាយក​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា ស្ថាប័ន​របស់​លោក​បាន​ទទួល​ដំណឹង​អំពី​ហេតុការណ៍​នេះ ហើយ​បច្ចុប្បន្ន​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​ជាប់លាប់ ។

លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​កំពុង​តាមដាន​ស្ថានភាព​នេះ យ៉ាង​យកចិត្តទុកដាក់ និង​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​វាយតម្លៃ​តម្រូវការ និង​ផ្ដល់​ការ​គាំទ្រ​ចាំបាច់​ដល់​គ្រួសារ និង​កុមារ​ដែល​រង​ផល​ប៉ះពាល់​» ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ យូ​នី​សេ​ហ្វ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់ នៃ​ការ​ការពារ​កុមារ​នៅ​ក្នុង​ស្ថានភាព​ជម្លោះ​។ លោក​បណ្ឌិត វី​ល ផាក​ស៍ បាន​គូសបញ្ជាក់​បន្ថែម​ថា កុមារ​ត្រូវ​តែ​ទទួល​បានការ​ការពារ​គ្រប់ពេលវេលា ដោយ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ពួក​គេ ត្រូវ​តែ​ចាត់ទុកជា​អាទិភាព​ចម្បង​បំផុត មិន​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ