ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេង​បាល់ ​ឮ​សំឡេង​ស្រែក ក៏​រត់​ទៅ​មើលឃើញ​យុវជន​ម្នាក់បញ្ចប់ជីវិត​​នៅ​លើ​ដើម​ប្រេងខ្យល់

2 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ក្រុម​អ្នកលេង​បាល់​បាន ឮ​ស្នូរ​សំឡេង​ស្រែក ​ត្រដរខ្យល់ ​ជិត​តារាង​បាល់ ក៏​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​ចង.កស្លាប់​នៅ​លើ​ដើម​ប្រេងខ្យល់​បាត់​ទៅ​ហើយ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ឡើយ ។…

រាជធានីភ្នំពេញ ​៖ ក្រុម​អ្នកលេង​បាល់​បាន ឮ​ស្នូរ​សំឡេង​ស្រែក ​ត្រដរខ្យល់ ​ជិត​តារាង​បាល់ ក៏​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​ចង.កស្លាប់​នៅ​លើ​ដើម​ប្រេងខ្យល់​បាត់​ទៅ​ហើយ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ឡើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ខាងក្រោយ​វត្ត​ជន្លង់ម្លូ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​។

យុវជន​ខាងលើ​នោះ​ឈ្មោះ ​រុំ ណា​រ៉​ង អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ (​នេះ​បើ​តាម​ឈ្មោះ​ក្នុង​សំបុត្រ​កំណើត និង​សៀវភៅ​គ្រួសារ​) ដែល​យុវជន​នេះ​ទុក​នៅ​ក្នុង​ចេតិយ៍​មួយ​ជិត​វត្ត​ជន្លង់ម្លូ ហើយ​ត្រូវ​បា​នគរបាល​រក​ឃើញ ។

យុវជន​ខាងលើ​បាន​យក​ខ្សែ​នីឡុង ​និង​អាវយឺត​ព​ណ៌​ស ​ទៅ​ចងក​ជាប់​ និង​ដើម​ប្រេងខ្យល់​ខាងលើ បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា តើ​រូបគេ​មាន​វិបត្តិ​អ្វី​នោះ​ទេ ទើប​បានជា​គិត​ខ្លី​លែង​ចង់​រស់នៅ​លើ​លោក ហើយ​បញ្ចប់ជីវិត​ខ្លួនឯង​ទាំង​ក្មេងខ្ចី​បែប​នេះ ។

បើ​តាម​ក្រុម​អ្នកលេង​បាល់ទះ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​ពួក​គាត់​កំពុង​លេង​បាល់​នៅ​ជិត​នោះ​បានឮ​សម្លេង​មនុស្ស​ប្រុស​ស្រែក​ត្រដរខ្យល់​២​ដង ហើយដោយ​សារ​តែ​មានការ​ងឿងឆ្ងល់ ពួក​គាត់​ក៏​បាន​ទៅ​មើល ស្រាប់តែ​ឃើញ​យុវជន​នោះ​ចងក​ស្លាប់​បាត់​ទៅ​ហើយ ។ ពេល​នោះ​ក៏​បាន​នាំ​គ្នា​ប្រាប់​អ្នក​ភូមិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​ចោមរោម​មើល ចំណែក​ព្រះសង្ឃ​វត្ត​ជន្លង់ម្លូ ក៏​បាន​យក​រទេះ​ទៅ​អូស​យក​សព​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ជន្លង់ម្លូ រង់ចាំ​ក្រុម​គ្រួសារ​ទៅ​ទទួលយក​ធ្វើបុណ្យ ។

ក្រោយ​ពេល​កើតហេតុ អ្នក​ភូមិ​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​កោសល្យវិច័យ ហើយ​លទ្ធផល​គឺ​បុរស​នេះ​ស្លាប់​ដោយ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ