ឯកអគ្គរដ្ឋទូតអាមេរិកដែលទើបទទួលការតែងតាំងប្រចាំនៅប្រទេសថៃ បាននិយាយថា លោកនឹងប្រាប់ទីក្រុងបាងកកថា ជម្លោះព្រំដែនថ្មីៗនេះរបស់ថៃជាមួយកម្ពុជា មិនធ្វើអ្វីដើម្បីជួយប្រជាជនថៃ ឬសម្ព័ន្ធភាពរបស់ប្រទេសថៃ ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ។
នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNA ដែលចេញផ្សាយ នៅថ្ងៃទី៣០ ខែកក្កដានេះ ។
លោក Sean O’Neill ឯកអគ្គរដ្ឋទូតអាមេរិក ដែលទើបទទួលការតែងតាំងបានធ្វើអត្ថាធិប្បាយនៅក្នុងសវនាការ បញ្ជាក់របស់ព្រឹទ្ធសភា នៅពេលសួរអំពីការប៉ះទង្គិចគ្នា រយៈពេលប្រាំថ្ងៃ រវាងប្រទេសថៃ និងកម្ពុជា ដែលបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ ៤៣នាក់ និងជនភៀសខ្លួនជាង 300.000 នាក់៕
ចែករំលែកព័តមាននេះ