ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រមា.នរលក​យក្ស​ស៊ូ​ណា​មិ ក្រោយ​រញ្ជួយ​ដី​កម្រិត ៨.៨​រ៉ិ​ច​ទ័​រ ភាគ​ខាងកើត​រុ​ស្ស៊ី

23 ម៉ោង មុន

អន្តរជាតិ ៖ ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុត​មួយ​របស់​ពិភពលោក​បាន​វាយប្រហារ​តំបន់​ចុង​បូព៌ា​របស់​ប្រទេស​រុ​ស្ស៊ី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ ដែល​ជា​ការ​រញ្ជួយ​កម្រិត ៨,៨​រ៉ិ​ច​ទ័​រ ដែល​បណ្តាល​ឱ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មិ​នៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងជើង ហើយ​បាន​ជំរុញ​ឱ្យ​មានការ​ព្រមាន​សម្រាប់​រដ្ឋ​អា​ឡា​ស្កា កោះ​ហា​វ៉ៃ…

អន្តរជាតិ ៖ ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុត​មួយ​របស់​ពិភពលោក​បាន​វាយប្រហារ​តំបន់​ចុង​បូព៌ា​របស់​ប្រទេស​រុ​ស្ស៊ី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ ដែល​ជា​ការ​រញ្ជួយ​កម្រិត ៨,៨​រ៉ិ​ច​ទ័​រ ដែល​បណ្តាល​ឱ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មិ​នៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងជើង ហើយ​បាន​ជំរុញ​ឱ្យ​មានការ​ព្រមាន​សម្រាប់​រដ្ឋ​អា​ឡា​ស្កា កោះ​ហា​វ៉ៃ និង​ឆ្នេរសមុទ្រ​ផ្សេង​ទៀត​នៃ​ភាគ​ខាងត្បូង​ឆ្ពោះទៅ​រក​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ ស្រប​ពេល​ទីតាំង​ជា​ច្រើន​បាន​ចេញ​សេចក្តីណែនាំ​ឱ្យ​ការ​ជម្លៀស​មនុស្ស​ចេញ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ពី​ការ​ខូចខាត និង​អ្នក​រង​របួស ឬ​ស្លាប់​នៅឡើយ​ទេ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន AP ចេញផ្សាយ​នៅ​មុន​បន្តិច​។

ប្រភព​ពី​សារព័ត៌មាន BBC បានឱ្យ​ដឹង​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៨,៨ រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ឧបទ្វីប Kamchatka ភាគ​ខាងកើត​ឆ្ងាយ​របស់​រុ​ស្ស៊ី នៅ​ម៉ោង​ប្រហែល ១១​និង​២៥​នាទី​ម៉ោង​ក្នុងស្រុក​។ រលក​យក្ស​ស៊ូ​ណា​មិ​ដែល​មាន​កម្ពស់​ពី ៣-៤​ម៉ែត្រ ត្រូវ​បាន​កត់ត្រា​នៅ​តំបន់​ខ្លះ​នៃ​ឧបទ្វីប Kamchatka​។
ប្រភព​ដដែល​បន្ត​ថា រលក​ទី​១​កម្ពស់ ៣០​សង់ទីម៉ែត្រ​បាន​បោកបក់​លើ​ទីក្រុង Hokkaido ភាគ​ខាងជើង​ប្រទេស​ជប៉ុន ប៉ុន្តែ​អាជ្ញាធរ​ព្រមាន​ថា រលក​បន្តបន្ទាប់​អាច​នឹង​កាន់តែ​ធំ​។ ចំណែក​អាជ្ញាធរ​អា​មេ​រិ​ក​ក៏​បាន​ចេញ​ការ​ព្រមាន​អំពី​រលក​យក្ស​ស៊ូ​ណា​មិ​សម្រាប់​រដ្ឋ​អា​ឡា​ស្កា កោះ​ហា​វ៉ៃ ហើយ​នាឡិកា​ព្រមាន​ក៍៏​ចូល​ជា​ធរមាន​សម្រាប់​កោះ Guam របស់​សហរដ្ឋអាមេរិក និង​កោះ​ដទៃ​ទៀត​នៃ​តំបន់ Micronesia​។

ប្រភព​ពី Reuters ក៏​បាន​រាយការណ៍​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួស​នៅ​តំបន់​ដាច់​ស្រយាល​របស់​រុ​ស្ស៊ី ខណៈ​ដែល​ភាគច្រើន​នៃ​សមុទ្រ​ភាគ​ខាងកើត​របស់​ជប៉ុន ដែល​ធ្លាប់​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មិ​កាលពី​ឆ្នាំ​២០១១ ត្រូវ​បាន​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​។

ប្រភព​ពី Aljazeera ក៏​បាន​រាយការណ៍​ថា ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​ឥណ្ឌូ​ណេ​ស៊ី​បាន​ចេញ​ការ​ព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​សម្រាប់​តំបន់ Papua ដែល​មាន​ជម្រៅ​តិច​ជាង ០,៥ ម៉ែត្រ​អាច​វាយប្រហារ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​រសៀល​នេះ​។ ទីភ្នាក់ងារ​នេះ​បាន​បន្ត​ថា រលក​យក្ស​ស៊ូ​ណា​មិ​អាច​ទៅ​ដល់ទី​ក្រុង និង​តំបន់​តាម​ឆ្នេរសមុទ្រ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ Papua ខេត្ត Maluku ភាគ​ខាងជើង និង​ខេត្ត Gorontalo​។

អាជ្ញាធរ​ហ្វី​លី​ពី​ន​ក៏​បាន​ណែនាំ​អ្នកស្រុក​ឱ្យ​នៅ​ឆ្ងាយ​ពី​ឆ្នេរ​ក្នុង​តំបន់ឆ្នេរ​ប៉ា​ស៊ី​ហ្វិ​ក ដោយ​វិទ្យាស្ថាន Volcanology and Seismology របស់​ប្រទេស​នេះ បាន​ជូន​ដ​ណឹ​ង​ថា តំបន់ឆ្នេរ​ប៉ា​ស៊ី​ហ្វិ​ក នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ត្រូវ​បាន​ពឹង​ថា នឹង​ជួប​ប្រទះ​រលក​យក្ស​ស៊ូ​ណា​មិ ដែល​មាន​កម្ពស់​តិច​ជាង​មួយ​ម៉ែត្រ​។ រលក​យក្ស​ស៊ូ​ណា​មិ​ដំបូង​ត្រូវ​បាន​រំពឹង​ថា​នឹង​បោកបក់​មក​ដល់​ចន្លោះ​ម៉ោង ១​និង​២០​នាទី ដល់​ម៉ោង ២​និង​៤០​នាទី​រសៀល​ថ្ងៃ​ពុធ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ