រាជធានីភ្នំពេញ ៖ ស្រី្តម្នាក់មានសតិមិនប្រក្រតី ដេីរមកដេកកណ្ដាលផ្លូវ ត្រូវរថយន្ត១គ្រឿងមិនចាំម៉ាកបុកនិងកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបេីកចេញទៅបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះបានកេីតឡើងនៅវេលាម៉ោង៣និង៥៥នាទីឈានចូលព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះខាងលើ មានសតិមិនប្រក្រតី និងមិនស្គាល់អត្តសញ្ញាណនោះទេ ខណៈសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកសាច់ញាតិ។
តាមប្រភពបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា គេតែងតែឃើញស្រី្តរងគ្រោះមានសតិមិនប្រក្រតីខាងលើតែងដេក និងដើរត្រាច់ចរតាមដងផ្លូវគ្រប់ទីកន្លែង ហើយពលរដ្ឋបានបន្តទៀតថា នៅមុនពេលកេីតហេតុ ប្រហែលជាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី២៩ កក្កដា ស្រី្តរងគ្រោះរូបនេះបានមកដេកកណ្តាលផ្លូវម្ដងរួចមកហើយ តែត្រូវបានពលរដ្ឋនាំគ្នាលេីកយកមកដាក់កៀនផ្លូវ ស្រាប់តែស្ត្រីរងគ្រោះខឹងគេឯង ក៏ដេញវាយអ្នកលេីកទាំងនោះ ធ្វើឱ្យពួកគេនាំគ្នារត់ព្រាត ហើយពលរដ្ឋទាំងនេះក៏នាំគ្នាចាកចេញទៅបាត់អស់ ។ លុះវេលាម៉ោងកេីតហេតុខាងលើ គេឃើញស្រី្តរងគ្រោះបានមកដេកតាមផ្លូវទៀត ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វេីដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនរួចបានទៅបុកស្ត្រីរងគ្រោះនឹងកិន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដងទៅ ។
បន្ទាប់ពីកេីតហេតុពលរដ្ឋបានរាយការណ៍ទាក់ទងមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ រួចលេីកសពស្រី្តខាងលើទៅលេីឃឿនចិញ្ចេីមផ្លូវ រង់ចាំផ្នែកជំនាញចុះមកធ្វើកោសល្យវិច័យនិងចាត់ការតាមនិតិវិធី ៕




ចែករំលែកព័តមាននេះ