រាជធានីភ្នំពេញ ៖ អនុវត្ដតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹក នាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំ ងគ្រឿងញៀន កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការ ជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជា តិភ្នំពេញ (ច្រកអ្នកដំណើរចេញ) ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមប្រមាណជិត ២០គីឡូក្រាម បម្រុងលោតឆ័ត្រឆ្លងដែនទៅក្រៅប្រទេស តាមជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ក្នុងប្រតិបត្តការនោះសមត្តកិច្ចបានធ្វើការឃាត់ខ្លួន ឈ្មួញគ្រឿងញឿនម្នាក់ ភេទប្រុស អាយុ៤១ ឆ្នាំ ជាជនជាតិអង់គ្លេស ដោយចាប់យកកញ្ឆាក្រៀមចំនួន២២ ដុំ មានទម្ងន់ស្មើ១៩ គីឡូ៩០២ ក្រាម (ជិត២០គីឡូក្រាម) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
គួរបញ្ជាក់ថា បើតាមការបញ្ជាក់ពីមន្ត្រីជំនាញក្នុងរយៈពេលប៉ុន្មា នសប្តាហ៍ចុងក្រោយនេះ ពួកឧក្រិដ្ឋនជនធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន មានការកើនឡើងគួរឲ្យគត់សម្គាល់ តាមការ ស៊ើបអង្កេតកញ្ឆាក្រៀមទាំងនេះ គឺមានប្រភពមកពីប្រទេសថៃ ។
មន្ទីរប្រឆាំងគ្រឿងញៀន សូមបញ្ជាក់ថា ការជួញដូរការដឹកជញ្ជូន ការរក្សាទុកការ និងដាំដុះកញ្ឆា នៅប្រទេសកម្ពុជាគឺជាអំពើខុសច្បាប់ ដែលមានចែងនៅក្នុងច្បាប់ស្ដីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ ៕


ចែករំលែកព័តមាននេះ